ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ម្នាក់​របស់ Barcelona ដែល Neymar ចង់​ឱ្យមក​លេង​នៅ PSG

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បារាំង Neymar Jr. ចង់ឱ្យ​កីឡាករ Philippe…

តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បារាំង Neymar Jr. ចង់ឱ្យ​កីឡាករ Philippe Coutinho របស់ Barcelona ចូល​មក​លេង​នៅ PSG ដើម្បី​ជួយ​ក្រុម​ឱ្យ​ឈ្នះ​ពាន​កាន់តែ​ច្រើន​។

Neymar មានរឿង​និយាយ​ច្រើន​មិន​ដាច់ តាំងពី​ចេញពី Barcelona ទៅ​លេង​ឱ្យ​ក្លិប PSG កាលពី​ប៉ុន្មាន​រដូវ​កាល​មុន​។ គេ​តែងតែ​និយាយ​រហូត​ថា​ចង់​ជួយ​ក្លិប​នេះ​ឱ្យ​ឈ្នះ​ពាន​ច្រើន​ជាង​នេះ​។

ថ្វីបើ PSG ត្រូវ​ស៊ី​ដោយ Manchester United នៅ​ក្នុង​ការ​ប្រកួត UEFA Champions League ក៏​ដោយ Neymar បាន​ជួយ​ដល់​ក្លិប​ច្រើន​ស្រាប់​ទៅ​ហើយ​។ តាម​ព័ត៌មាន Sport បាន​រាយការណ៍​មក​ថា Neymar ចង់បាន​កីឡាករ Philippe Coutinho មក​ចុះ​កុងត្រា​ជាមួយនឹង PSG ដើម្បី​ជួយ​ក្លិប​ឱ្យ​ឈ្នះ​ពាន​ច្រើន​ជាង​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដំបូង​ឡើយ Coutinho ត្រូវ​បាន​ក្លិប​ជា​ច្រើន​មក​ទាក់ទង ដែល​រួម​មាន Manchester United ផង​ដែរ​។ តែ​ក្រោយមក ការ​ចង់បាន​នេះ​ក៏​ចុះ​ត្រជាក់ លែង​សូវ​ក្តៅ​ដូច​មុន ដែល​ធ្វើ​ឱ្យ PSG អាច​ជា​គោលដៅ​ដែល Coutinho នឹង​ទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ