ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាមប្រមាញ់ឧក្រិដ្ឋជនចិនចាប់ជំរិត​នារី​ខា​រ៉ា​អូខេ…មិនពាក់​ព័ន្ធហាង«ថាតឌីង»​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នេះ​ជា​ការ​កែតម្រូវ​មួយ​សម្រាប់​សាធារណជន​ដែល​ថា ​ករណី​ចាប់​នារី​ចិន​ទៅ​ជំរិត​ទារប្រាក់​នោះ មិន​ទាក់ទង​ភោជនីយដ្ឋាន«ថា​ត​ឌី​ង»​នោះ​ទេ ។ ហើយ​ព័ត៌មាន​ដែល​ទទួល​បាន​មុន​នេះ វា​គ្រាន់តែ​ជា​ព័ត៌​មាន​ដែល​ភ្ញាក់ផ្អើល​ជំហាន​ដំបូង​តែ​បុ​៉​ណ្ណោះ ហើយ​សូ​ម្បី​សមត្ថកិច្ច​ក៏​ចុះ​ទៅ​សួរនាំ​ព្រោង​ព្រាត​​ដែរ​ទាំងយប់ ។…

រាជធានី​ភ្នំពេញ ៖ នេះ​ជា​ការ​កែតម្រូវ​មួយ​សម្រាប់​សាធារណជន​ដែល​ថា ​ករណី​ចាប់​នារី​ចិន​ទៅ​ជំរិត​ទារប្រាក់​នោះ មិន​ទាក់ទង​ភោជនីយដ្ឋាន«ថា​ត​ឌី​ង»​នោះ​ទេ ។ ហើយ​ព័ត៌មាន​ដែល​ទទួល​បាន​មុន​នេះ វា​គ្រាន់តែ​ជា​ព័ត៌​មាន​ដែល​ភ្ញាក់ផ្អើល​ជំហាន​ដំបូង​តែ​បុ​៉​ណ្ណោះ ហើយ​សូ​ម្បី​សមត្ថកិច្ច​ក៏​ចុះ​ទៅ​សួរនាំ​ព្រោង​ព្រាត​​ដែរ​ទាំងយប់ ។

ទាក់ទិន​នឹង​ព័ត៌មាន​ថា ថៅកែ​ភោជនីយដ្ឋាន​ថា​ត​ឌី​ង​បាន​បង់លុយ​លស់​នារី​ទាំងនោះ​ មិនមែន​ជា​ការ​ពិត​ទេ ព្រោះ​ហាង​នេះលក់​តែ​ម្ហូបអាហារនិង​បបរ​តែ​ប៉ុណ្ណោះ មិន​បាន​ពាក់ព័ន្ធ​ជាមួយ​ក្រុម​នារី និង​ក្រុម​ឧក្រិដ្ឋ​ជន​ចិន​ទាំង​អស់នេះ​ទេ ។

តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហា
ផ្ទៃ បានសហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​តាម​ប្រមាញ់​ចាប់​បាន​ក្រុម​ឧក្រិដ្ឋ​ជន​ជនជាតិ​ចិន​ ដែល​ចាប់​នារី​ខារ៉ាអូខេ​ជនជាតិ​ដូច​គ្នា​៥​នាក់ ​យក​ទៅ​រំលោភ​សេពសន្ថវៈ និង​ជំរិត​ទារប្រាក់ ។ ពួក​នាង​ទាំង​៥​នាក់​ គឺ​៣​នាក់​បាន​ដោះ​លែងកាលពី​ថ្ងៃ​ទី​២១ មេ​សា និង​២​នាក់​ត្រូវ​រំដោះ​ក្នុង​ប្រតិបត្តិការ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ការ​តាម​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​នោះ បាន​ធ្វើ​ឡើង ​កាលពី​វេលា​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​២២ ខែមេសា នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុងព្រះសីហនុ ដែល​ជនសង្ស័យ​បាន​ចាប់​ជន​រង​គ្រោះ​ទៅ​លាក់​ទុក​នៅ​ទីនោះ ។ ក្រោយ​ចាប់ខ្លួន​ឧក្រិដ្ឋ​ជន​៣​នាក់​ (​មាន​ម្នាក់​ស្ថិត​ក្នុង​ការ​សង្ស័យ​) សមត្ថកិច្ច​បាន​ធ្វើការ​នាំ​ខ្លួន​ពួក​គេមក​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ក្នុង​នោះ​ ក៏​មាន​រថយន្ត​១​គ្រឿងម៉ាក​ស្តា​រិច ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​ បាន​បញ្ជូន​មក​ជាមួយ​រួម​ទាំង​ជន​រង​គ្រោះ ។

ស្ត្រីជន​ជាតិចិន​៥​នាក់ ​ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋ​ជន​ចិន​នាំ​យក​ទៅ ខណៈ​ពួក​នាង​ចេញពី​ហាង​ខារ៉ាអូខេ ​មក​ហូប​អាហារ​នៅ​ភោជនីយដ្ឋាន​ «ថា​ត​ឌី​ង» ​ដែល​បុរស​ចិន​ទាំង​៥​នាក់​កំពុង​ហូប​បាយ​នៅ​ទីនោះ ។ ស្ត្រីជន​ជាតិ​ចិន​ទាំង​៥​នាក់ ​ជា​ស្ត្រី​បម្រើ​នៅ​ខារ៉ាអូខេ ​ហៅ​ហាង «​តុង​ហ្វាំ​ង​ម៉េ​ង​ជូ» ។ សេចក្តីរាយការណ៍​បន្ត​ថា កាលពី​យប់​ថ្ងៃ​ទី​២០ មេ​សា បុរស​ជា​ជនជាតិ​ចិន​១​ក្រុម​ ដែល​មាន​គ្នា​៥​នាក់បាន​នាំ​នារី​ជនជាតិ​ចិន​ទាំង​៥ ចេញពី​ហាង​​បាយ​​ថា​ត​ឌី​ង ស្ថិត​នៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្រោយ​ហូប​អា​ហារ​រួចរាល់ ពេល​នោះ​ក្រុម​ឧក្រិដ្ឋ​ជន​ចិន​ទាំងនោះ ​បាន​ប្រាប់​ពួក​នាង​ថា ​នាំ​ទៅ​ច្រៀង​ខារ៉ាអូខេ នៅ​ហាង​​តុង​ហ្វាំ​ង​ម៉េ​ង​ជូ​វិញ ។

បន្ទាប់​ពី​នារី​ទាំង​៥​នាក់ឡើង​ជិះ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ​ ទៅ​ជាមួយ​ក៏​បាន​ដឹក​ពួក​នាង ចេញពី​ភ្នំពេញ ​ទៅ​ឡើង​ភ្នំ​មួយ​ដែល​ពួក​នាង​មិន​ស្គាល់ រួច​បាន​ធ្វើ​សកម្មភាព​គំរាមកំហែង ដក​យក​ប្រាក់​ពួក​នាង​អស់ពី​ខ្លួន​សរុប​ជាង​៤.០០០​ដុល្លារ​អា​មេ​រិ​ក ។ ជាង​នេះ​ទៀត​ ជនសង្ស័យ​បាន​បង្ខំ​លើ​រូបរាង​កាយ​ដោយ​រំលោភ​សេពសន្ថវៈ​នាង​នៅ​ក្នុង​រថយន្ត ។ នៅ​ពេល​ជនល្មើស​បាន​ដឹក​ពួក​នាង​ដល់​ក្រុង​កំពត​ វេលា​ម៉ោង​ប្រមាណ​ជា​៥​ភ្លឺ ក្រុម​ឧក្រិដ្ឋ​ជន​បាន​ទាញ​ពួក​នាង​៣​នាក់​នេះ​ទម្លាក់​ចុះ ចំណែក​២​នាក់​ទៀត​ត្រូវ​បាន​បន្ត​នាំ​ខ្លួន​ទៅ​ជាមួយ ។

ចំណែក​ស្ត្រី​ខារ៉ាអូខេ​ចិន​ទាំងនោះ​ ជានា​រី​នៅ​ហាង​តុង​ហ្វាំ​ង​ម៉េ​ង​ជូ ក្នុង​ខណ្ឌទួលគោក​ ដែល​តាម​ដំណឹង​ថា​ទើប​មក​ថ្មី ។ គួររំលឹកថា ៖ ម៉ោង០៥និង៣០នាទីទៀបភ្លឺ…ស្ត្រីចិន៣នាក់បានដោះលែងលើដីខេត្ត​កំពត

អត្ថបទសរសេរ ដោយ