ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង០៥និង៣០នាទីទៀបភ្លឺ…ស្ត្រីចិន៣នាក់បានដោះលែងលើដីខេត្ត​កំពត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​​ឱ្យដឹងបន្តថា ស្ត្រីជន​ជាតិចិន​៣​នាក់ក្នុង​ចំណោម​៥​នាក់ ដែល​ចាប់់​ជា​ចំណាប់ខ្មាំងដោយ​ជនជាតិ​ចិន​ដូច​គ្នានោះ ត្រូវ​បាន​ក្រុម​អ្នក​ចាប់​​​ដោះ​លែ​ងឱ្យ​ត្រឡប់​មក​វិញ​ហើយ កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងែ​ទី​២១ ​មេសា ​ស្ថិតនៅ​លើ​ទឹកដី​ខេត្តកំពត…

រាជធានីភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​​ឱ្យដឹងបន្តថា ស្ត្រីជន​ជាតិចិន​៣​នាក់ក្នុង​ចំណោម​៥​នាក់ ដែល​ចាប់់​ជា​ចំណាប់ខ្មាំងដោយ​ជនជាតិ​ចិន​ដូច​គ្នានោះ ត្រូវ​បាន​ក្រុម​អ្នក​ចាប់​​​ដោះ​លែ​ងឱ្យ​ត្រឡប់​មក​វិញ​ហើយ កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងែ​ទី​២១ ​មេសា ​ស្ថិតនៅ​លើ​ទឹកដី​ខេត្តកំពត ។
គួររំលឹកថា ៖ យី​! ចាប់​ពួក​នាង​ជា​ចំណាប់ខ្មាំង​ហើយ ថែម​ទាំង​បំពានលើពួកនាង​​​ទៀត

នារី​រង​គ្រោះ​ទាំង​៣​នាក់ខាងលើ​នោះ ១-​ឈ្មោះ Xiang kai pi អាយុ​២៣​ឆ្នាំ ។ ២-​ឈ្មោះ Chen Si hong អាយុ​២៥​ឆ្នាំ ។ ៣-​ឈ្មោះ Huang Shuang Giong អាយុ​២៧​ឆ្នាំ ។ ចំណែក​២​នាក់​ទៀត​មិន​ទាន់​ដោះ​លែង​គឺ​ម្នាក់​ឈ្មោះ Peng Lin hui អាយ​២៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ Hua Na អាយុ​២៣​ឆ្នាំ ។ ពួក​គេ​សុទ្ធតែ​ជា​ស្ត្រី​បម្រើ​ខារ៉ាអូខេ​តុង​ហ្វាំ​ង​ម៉េ​ង​ជូ​ដូច​គ្នា ។

តាម​សេចក្តីរាយការណ៍​បន្ត​ថា កាលពី​យប់​ថ្ងៃ​ទី​២០ មេ​សា បុរស​ជា​ជនជាតិ​ចិន​១​ក្រុម ​មាន​គ្នា​៥​នាក់ បាន​ប្រើ​ល្បិច​នាំ​នារី​ជនជាតិ​ចិន​៥​នាក់ចេញពី​ហាង​បាយ​ឈ្មោះ ថា​ង ទីង ស្ថិត​នៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ពេល​នោះ​ជនសង្ស័យ​បាន​ប្រាប់​ពួក​នាង​ថា នាំ​ទៅ​ច្រៀង​ខារ៉ាអូខេ​នៅ​ហាង​តុង​ហ្វាំ​ង​ម៉េ​ង​ជូ ។

តាម​ការ​រៀបរាប់​របស់​ស្ត្រី​ដែល​បាន​ដោះ​លែង​មក​វិញ​និយាយ​ថា ពួក​នាង​ជិះ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ត្រូវ​បាន​គេ​ដឹក​ពួក​នាងចេញពី​ភ្នំពេញ​ឡើង​ភ្នំ​មួយ ​ដែល​ពួក​គេ​មិន​ស្គាល់ រួច​បាន​ធ្វើ​សកម្មភាព​គំរាមកំហែង ដក​យក​ប្រាក់​ពួក​នាង​អស់ពី​ខ្លួន​សរុប​ជាង​៤.០០០​ដុល្លារ​អា​មេ​រិ​ក ។

ជាង​នេះ​ទៀត​ជន​ទាំងនោះ​បាន​បង្ខំ​លើ​រូបរាង​កាយ​ដោយ​រំលោភ​សេពសន្ថវៈ​ពួក​នាង​នៅ​ក្នុង​រថយន្ត​ដោយ​ចត​នៅ​ក្បែរ​ស្រះ​ទឹក​មួយ ។ ចំណែក​ឈ្មោះ Huang Shuang Giong មិន​ត្រូវ​បាន​រំលោភ​ទេ ។ នៅ​ពេល​ជន​ទាំងនោះ​ដឹក​ពួក​នាង​ទៅ​ដល់​ក្រុង​កំពត​ វេលា​ម៉ោង​ប្រមាណ​ជា​៥​ភ្លឺ ក្រុម​ទាំងនោះ​បាន​ទាញ​ពួក​នាង​៣​នាក់​នេះ​ទម្លាក់​ចុះ​ឱ្យទៅ​ណា​ទៅ​ៗ ។ ចំណែក​នារី​២​នាក់​ទៀត​ កំពុង​ស្ថិត​ក្នុង​កណ្តាប់ដៃ​ឧក្រិដ្ឋជន​នៅឡើយ​ទេ រហូត​មក​ដល់រ​សៀ​ស​ថ្ងៃ​ទី​២១ មេ​សា ។

អត្ថបទសរសេរ ដោយ