ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង អំពាវនាវ​គ្រប់​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ផ្នែក​ចុះ​ជួយ​ពលរដ្ឋ​រង​គ្រោះ​ដោយ​ធម្មជាតិ​ជា​បន្ទាន់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ទាំងអស់​ចុះ​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ធម្មជាតិ​ឲ្យ​បាន​ទាន់​ពេលវេលា ។ សម្តេច ស…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អំពាវនាវ​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ទាំងអស់​ចុះ​ជួយ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ធម្មជាតិ​ឲ្យ​បាន​ទាន់​ពេលវេលា ។ សម្តេច ស ខេ​ង បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​២៣ មេ​សា​ថា រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​២១ និង​២២ ខែមេសា ឆ្នាំ​២០១៩​នេះ គ្រោះ​ធម្មជាតិ​ដោយ​ខ្យល់​កន្ត្រាក់​បាន​កើតឡើង​ចំនួន​៧​លើក ក្នុងស្រុក​ចំនួន​៧ របស់​ខេត្តបាត់ដំបង រួម​មាន​ក្រុង​បាត់ដំបង ស្រុក​បាណ​ន់ ស្រុក​មោង​ឬ​ស្សី ស្រុក​គាស់​ក្រឡ ស្រុក​រតន​មណ្ឌល ស្រុក​ថ្មគោល និង​ស្រុក​សង្កែ ដែល​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​៥២១​គ្រួសារ (​តួលេខ​បឋម​) ទទួលផល​ប៉ះពាល់ និង​ខូចខាត​ផ្ទះសម្បែង​ចំនួន​៣២៩​ខ្នង សាលារៀន​២​ខ្នង អគារ​ក្នុង​វត្ត​២​ខ្នង និង​បណ្តាល​ឲ្យ​មនុស្ស​រង​របួស​ចំនួន​៧​នាក់ ក្នុង​នោះ​របួសធ្ងន់​ម្នាក់ ដោយ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យា​ល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

សម្តេច​ប​ន្តែ​ម​ថា ខ្ញុំ​សូម​ចូលរួម​សោកស្តាយ និង​រំលែក​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ខេត្តបាត់ដំបង​ទាំងអស់​ដែល​រងគ្រោះថ្នាក់​ដោយ​បាតុភូត​ធម្មជាតិ​ខ្យល់​កន្ត្រាក់​នេះ ។ ស្ថិត​ក្នុង​ស្ថានភាព​នេះ​ខ្ញុំ​បាន​ណែនាំ និង​បាន​អំពាវនាវ​ដល់​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ផ្នែក​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ជួយ​ជា​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ទទួល​រង​គ្រោះ​ធម្មជាតិ​នេះ ជា​ពិសេស​ត្រូវ​ជួយ​រៀបចំផ្ទះ​សម្បែង ឬ​ទីជម្រក​សម្រាប់​ពួក​គាត់​ឡើង​វិញ និង​ដោះស្រាយ​ការ​លំបាក​នានា ទៅ​តាម​ភាព​ជាក់ស្តែង និង​លទ្ធភាព​ដែល​មាន​ស្រាប់ ហើយ​ខ្លួន​ខ្ញុំ​នឹង​ទៅ​ជួប​សួរសុខទុក្ខ​បងប្អូន​ផ្ទាល់​នៅ​កន្លែង​ណាមួយ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

សម្តេច​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​« ខ្ញុំ​ក៏​សូម​អំពាវ​នា​ផង​ដែរ ដល់​មន្ត្រី​អាជ្ញាធរ​ខេត្តបាត់ដំបង​ក៏​ដូច​ជា ខេត្ត​ដ៏​ទៃ​ទៀត​ទូ​ទាំង​ប្រទេស​ត្រូវ​យកចិត្តទុកដាក់​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​រហ័ស​បន្ទាន់​តាមតែ​អាច​ធ្វើ​បាន​ជូន​ដល់​ប្រជាពលរដ្ឋ ដើម្បី​បង្ការ​គ្រោះថ្នាក់​ពី​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​នេះ និង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន និង​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​ចំពោះ​គ្រោះ​ធម្មជាតិ​នេះ​ដូច​ជា នៅ​ពេល​ដែល​មាន​ខ្យល់ និង​ភ្លៀង​ធ្លាក់​ត្រូវ​បិទ​ឬ​មិន​ត្រូវ​ប្រើ​ទូរស័ព្ទ វិទ្យុ ទូរទស្សន៍ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ទៀត ហើយ​អ្នក​ដែល​កំពុង​ប្រកប​កិច្ចការ​នៅ​តាម​ទីវាល​ត្រូវ​រក​កន្លែង​ដែល​មាន​សុវត្ថិភាព​សម្រាប់​ជ្រក ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដល់​រាង​កាយ ឬ ការ​បាត់​បង់ជីវិត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ