ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកណាព្រម…​ត្រឡប់​ពី​បុណ្យចូលឆ្នាំខ្មែរ​​​វិញ ផ្ទះ​ជួល​ឡើង​ថ្លៃ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ជួល​មួយ​កន្លែងពេលក្រុម​កម្មករ​ត្រឡប់​មក​ពី​ចូល​ឆ្នាំ​នៅ​ស្រុក​កំណើត​វិញ ស្រាប់តែ​ម្ចាស់ផ្ទះ​ជួល​ទារ​ដំឡើង​ថ្លៃ​ក្នុងមួយ​ខែ​១០​ដុល្លារ ធ្វើ​ឲ្យ​កម្មករ​កម្មការិនី​ផ្ទុះ​ការ​តវ៉ា​ដោយ​នាំ​គ្នា​បិទផ្លូវ ដើម្បី​ឱ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ ។ ករណី​នេះ កើតឡើង​កាល​វេ​ល​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ខែមេសា…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ជួល​មួយ​កន្លែងពេលក្រុម​កម្មករ​ត្រឡប់​មក​ពី​ចូល​ឆ្នាំ​នៅ​ស្រុក​កំណើត​វិញ ស្រាប់តែ​ម្ចាស់ផ្ទះ​ជួល​ទារ​ដំឡើង​ថ្លៃ​ក្នុងមួយ​ខែ​១០​ដុល្លារ ធ្វើ​ឲ្យ​កម្មករ​កម្មការិនី​ផ្ទុះ​ការ​តវ៉ា​ដោយ​នាំ​គ្នា​បិទផ្លូវ ដើម្បី​ឱ្យ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ ។ ករណី​នេះ កើតឡើង​កាល​វេ​ល​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ខែមេសា នៅផ្ទះ​ឡ ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នៅ​អគារ​៦​ជាន់ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

ផ្ទះ​មាន​បន្ទប់​ជួល​ជាង​៨០០​បន្ទប់ និង​មាន​អ្នក​ស្នាក់​នៅ​យ៉ាង​ច្រើន ដែល​ខ្លះ​នៅ​ជាមួយ​មិត្តភក្ដិ ខ្លះ​នៅ​ជា​លក្ខណៈ​គ្រួសារ ស្ថិត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​២ និង​ខណ្ឌ​២ គឺ​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​អគារ​៦​ជាន់​ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ មាន​បន្ទប់​ជួល​ចំនួន​៣០០​បន្ទប់ ។

តាម​កម្មករ​កម្មការិនី​ដែល​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងផ្ទះ​ឡ​និយាយ​ថា គ្រាន់តែ​ពួក​គាត់​ត្រឡប់​មក​ពី​ស្រុក​កំណើត​ភ្លាម​ក៏​មាន​ដំណឹង​ថា ម្ចាស់ផ្ទះ​ឡ​នឹង​ដំឡើង​ថ្លៃ​ជួល​បន្ថែម​១០​ដុល្លារ​ក្នុង​១​ខែ ។ ផ្ទះ​ជួល​នេះ​ដែល​ធ្លាប់​យក​ថ្លៃ​ឈ្នួល​៣០​ដុល្លារ​ក្នុង​១​បន្ទប់ គឺ​ឡើង​៤០​ដុល្លារ ឯ​ធ្លាប់​ជួល​៤០​ដុល្លារ​ឡើង​ទៅ​ដល់​៥០​ដុល្លារ ហើយ​បើ​បូក​សរុប​ទាំង​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ផង​នោះ​អស់​ប្រមាណ​៦០​ដុល្លារ​ក្នុង​១​ខែ តើ​នៅ​សល់​លុយ​ប៉ុន្មាន​ដើម្បី​ចាយវាយ​ក្នុង​ក្រុម​គ្រួសារ ?

កម្មករ​កម្មការិនី​ទាំងនេះ​និយាយ​ថា សម្តេច តេ​ជោ​នាយក​រដ្ឋមន្ត្រី ទើបតែ​ដំឡើង​ប្រាក់ខែ​បាន១២​ដុល្លារ ស្រាប់តែ​ផ្ទះ​ជួល​ឡើង​១០​ដុល្លារ ទើបពួក​គាត់​ពេល​នេះ​មាន​តែ​សុំ​ឱ្យ​សម្តេច​តេ​ជោ​ជួយ​នោះ​ទេ ។ បើ​តាម​ចៅសង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បានឱ្យ​ដឹង​ថា នៅផ្ទះ​ឡ​ដែល​ស្ថិត​ក្នុងភូមិ​សាស្ត្រ​រដ្ឋបាល​ក្រោម​ការ​គ្រប់គ្រង​របស់គាត់ មាន​បន្ទប់​ជួល​ជាង​៨០០​បន្ទប់ និង​មាន​មនុស្ស​រស់នៅ​ជាង​១​ម៉ឺន​នាក់ ។
លោក​បញ្ជាក់​ថា ការ​ដែល​កម្មករ​នាំ​គ្នា​បិទផ្លូវ​គឺ​ដើម្បី​តវ៉ា ពីព្រោះ​ម្ចាស់ផ្ទះ​ដំឡើង​ថ្លៃ​ឈ្នួល ។

គួរ​កត់​សម្គាល់ថា កាលពី​វេលា​ម៉ោង​៤​ល្ងាច ក្រុម​កម្មករ​កម្មការិនី​បាន​មក​តវ៉ា​ម្តង​ហើយ ហើយ​លោក​បាន​ទៅ​សម្របសម្រួល​ដោយ​ប្រាប់​ថា នៅ​ថ្ងៃ​ទី​២២ មេ​សា នឹង​កោះហៅ​ម្ចាស់ផ្ទះ​ខាងលើ​ទៅ​សាលា​ខណ្ឌ​ដើម្បី​ចរចា​គ្នា ដើម្បី​រក​ដំណោះស្រាយ​ឱ្យ​ពួក​គាត់ ហើយ​នៅ​វេលា​ម៉ោង​៥​ល្ងាច ពួក​គាត់​នឹង​ផ្តល់​ដំណឹង​ប្រាប់​កម្មករ​កម្មការិនី​ឱ្យ​ដឹង​គ្រប់​ៗ​គ្នា​វិញ ។ នា​ល្ងាច​ថ្ងៃ​នោះ បន្ទាប់​ពី​ការ​បិទផ្លូវ​តវ៉ា​អស់​រយៈពេល​ជាង​មួយ​ម៉ោង ក៏​បាន​រំសាយ​ទៅ​វិញ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ ៕ ​

អត្ថបទសរសេរ ដោយ