ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រករបៀង​ភ្នំ​ក្រហម​ចេញ​ឈើ​ទៅ​ស្រុក​យួន​ដូច​ស្រមោច​ពាំ​ស្ក

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ ស្រុក​អូ​យ៉ា​ដាវ​ច្រករបៀង​ភ្នំ​ក្រហម​មេ​ប៉ុស្តិ៍ កំពុង​បើកភ្លើង​ខៀវ​អោយ​ឈ្មួញ​ដឹកឈើ​ខុសច្បាប់​ដូច​ហែ​កឋិន​ឡាន​ផង​ម៉ូតូ​ផង​ដូច​ស្រមោច​ពាំ​ស្ក ។ ច្រករបៀង​ភ្នំ​ក្រហម ស្ថិត​នៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ុក​ញ៉ៃ ស្រុក​អូ​យ៉ា​ដាវ ហើយ​បទល្មើស​ព្រៃឈើ​ខ្នាត់​ធំ​បែប​នេះ…

ខេត្ត​រតនគីរី ៖ ស្រុក​អូ​យ៉ា​ដាវ​ច្រករបៀង​ភ្នំ​ក្រហម​មេ​ប៉ុស្តិ៍ កំពុង​បើកភ្លើង​ខៀវ​អោយ​ឈ្មួញ​ដឹកឈើ​ខុសច្បាប់​ដូច​ហែ​កឋិន​ឡាន​ផង​ម៉ូតូ​ផង​ដូច​ស្រមោច​ពាំ​ស្ក ។ ច្រករបៀង​ភ្នំ​ក្រហម ស្ថិត​នៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ុក​ញ៉ៃ ស្រុក​អូ​យ៉ា​ដាវ ហើយ​បទល្មើស​ព្រៃឈើ​ខ្នាត់​ធំ​បែប​នេះ ក្រុម​ឈ្មួញ​ដឹក​តាមរ​ថយ​ន​ឡង់​គ្រី​ស័​រ​កែ​ច្នៃ​ក្នុង​មួយ​យប់​ៗ៣​ទៅ​៤​គ្រឿង និង​ម៉ូតូ​មិន​ក្រោម​ចាប់​៥០​គ្រឿង​នោះ​ទេ ដូច​សារព័ត៌មាន​យើង​ថត​បាន​រូបភាព​ឡាន​ដឹកឈើ​ខុសច្បាប់​នៅ​ម៉ោង​៦​និង​៣០​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា​នេះ នៅ​ចំណុច​ផ្លូវ​ចូល​ច្រករបៀង​ភ្នំ​ក្រហម​តែ​ម្ដង ។

ទាក់ទិន​នឹង​ករណីរ​ជំនួញ​ឈើ​ខុសច្បាប់​ខាងលើ​នេះ​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​រស់​តាម​ដងផ្លូវ​បាន​ខ្សឹប​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា ច្រករបៀង​ភ្នំ​ក្រហម​សមត្ថកិច្ច​ទើបនឹង​ចាប់ផ្ដើម​បើក​អោយ​មាន​ចរាចរណ៍​ឈើ​ខុសច្បាប់​ទើបនឹង​ចេញ​បាន​២​ថ្ងៃ​ជាប់​គ្នា ចាប់តាំងពី​យប់​ថ្ងៃ​ទី​២១ -២២ ខែមេសា ប្រហែល​ម៉ោងជាង​១២​យប់ មានរ​ថយ​ន​ឡង់​គ្រី​ស័​រ​កែ​ច្នៃ​ចំនួន​២​គ្រឿង និង​ម៉ោង​៦​និង​៣០​ព្រឹក ទី​២២ ខែ​នេះ ចំនួន​១​គ្រឿង ដឹក​ឡាន​ខ្នាត​យ​ក្យ​រួម​ទាំង​ម៉ូតូ​ជា​ច្រើន​គ្រឿង ។

ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា ឈើ​ខុសច្បាប់​ហូរ​ចូល​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ខាងលើ​ក្នុង​មួយ​ថ្ងៃ​ៗ​មិន​ក្រោម​២០០​គីប ទៅ​៣០០​គីប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ