តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា កីឡាករជើងខ្លាំងវ័យក្មេងបារាំង Kylian Mbappe ថាខ្លួនមិនអាចរើសយកតែម្នាក់បានទេរវាង Cristiano Ronaldo និង Lionel Messi ហើយថានឹងសុខចិត្តចូលនិវត្តន៍ឱ្យតែអ្នកទាំងពីរចូលមកលេងនៅក្នុងក្លិបរបស់ខ្លួន ។

Mbappe បានប្រាប់សារព័ត៌មាន France Football ថា ៖«ប្រសិនបើខ្ញុំមានជម្រើសរវាង Messi និង Ronaldo សម្រាប់ឱ្យចូលលេងនៅក្លិបរបស់ខ្ញុំ ខ្ញុំនឹងសុខចិត្តចូលនិវត្តន៍ទុកកន្លែងឱ្យពួកគាត់ចូលលេងម្តងទាំងពីរនាក់ ដើម្បីឱ្យប្រាកដថាពួកយើងអាចឈ្នះ»។

គេបានបន្តថា៖ «ខ្ញុំអាចរើសបានម្នាក់ តែវានឹងធ្វើឱ្យមានការខូចខាតទៅម្ខាងទៀត ។ កាលពីខ្ញុំនៅក្មេង ខ្ញុំសប្បាយនឹងប្រៀបធៀបអ្នកទាំងពីរណាស់ ។ ពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំបានផ្លាស់ប្តូរចំណង់ចំណូលចិត្តខ្ញុំ ដែលខ្ញុំចូលចិត្ត Ronaldo ជាងតែពេលនេះ ខ្ញុំកាន់តែពេញវ័យ ខ្ញុំកាន់តែមិនអាចរើសយកម្នាក់ ។ មានអ្នកគាំទ្រ Barca ចូលចិត្ត Johan Cruyff និង Messi ខណៈដែលអ្នកខ្លះលើកឡើងថា Ronaldo គឺជាកីឡាករបាល់ទាត់ខ្លាំងជាងគេ»៕
ចែករំលែកព័តមាននេះ