លោក​គង់ គាំ ៖ មិន​ត្រូវ​អត់ឱន​ដាច់ខាត​ចំពោះ​ក្រុមប្រឆាំង​ដែល​ឲ្យ​ពលរដ្ឋ និង​កម្លាំង​ប្រឆាំង​អ្នកដឹកនាំ​ប្រទេស


រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក​គង់ គាំ បាន​អះអាង​ថា មិន​ត្រូវ​អត់ឱន​ជា​ដាច់ខាត​ចំពោះ​ក្រុម​មេដឹកនាំ​ប្រឆាំង​ដែល​អំពាវនាវ​ឲ្យ​ពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ​បង្វែ​ក​កាណុង​កាំភ្លើង ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល ឬ​អ្នកដឹកនាំ​ប្រទេស​ស្របច្បាប់ ។

លោក​គង់ គាំ បច្ចុប្បន្ន​ប្រធាន​កិត្ត​យស​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​ឲ្យ​លើក​ឡើង​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២១ មេ​សា យ៉ាង​ដូច្នេះ​ថា មេដឹកនាំ និង​ក្រុម​នយោបាយ​ដែល​រង​ការ​រំ លាយ​ដោយ​ច្បាប់​របស់​ប្រទេស ហើយ​ប្រារព្ធ​ការ​បួងសួង​ដោយ​សមុទ្រ​ភ្លើងទៀន និង​ពឹងផ្អែក ស្មារតី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ឬ​អន្តរជាតិ ដើម្បី​ឈូស ឆា ដំណើរការ ការ​បោះ​ឆ្នោត និង​លទ្ធផល​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨-​ឆ្នាំ​២០១៩ គឺជា​អំពើ​ឆោតល្ងង់ (​ភ្លើងទៀន​រលត់ -​លទ្ធ​ផ ល​រលាយ​សូន្យ​)​។

លោក​បញ្ជាក់​ថា មេដឹកនាំ និង​ក្រុម​នយោបាយ​ដែល​រង​ការ​រំលាយ​ដោយ​ច្បាប់​របស់​ប្រទេស​ហើយ​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ងើប​ប្រឆាំង ឲ្យ​កម្លាំងប្រដាប់អាវុធ ឈប់​ស្តាប់​អ្នក​កាន់​អំណាច ឲ្យ​បង្វែរ​ចុង​កាណុង​ផ្តួលរំលំ​អ្នកគ្រប់គ្រង​ប្រទេស គឺជា​អំពើ​ឆ្កួត​លីលា ដើម្បី​ឈូស ឬ ឆា សង្គម​ជាតិ​ឲ្យ​ឈាន​ឆ្ពោះទៅ​រក​ភាព​អណាធិបតេយ្យ និង​មហន្តរាយ​ដែល​មិន​អាច​អត់ឱន​បាន ។

សូម​ជម្រាប​ថា​ការ​លើក​ឡើង​របស់​អតីត​ដៃគូ​នយោបាយ​របស់​លោក​សម រ​ង្ស៊ី អតីត​មេ​បក្ស​ប្រឆាំង​នេះ បន្ទាប់​ពី​លោក​សម រ​ង្ស៊ី បាន​ដឹកនាំ​ធ្វើ​បា​តុ​មហា​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​តាម​រយៈ​ពន្លឺ​ភ្លើងទៀន ។ បាតុកម្ម​នេះ​គេ​សង្កេត​ឃើញ​មាន​ភាព​ចម្រុង​ចម្រាស់​រវាង​អ្នកគាំទ្រ​លោក កឹ​ម សុខា និង​លោក​សម រ​ង្ស៊ី ព្រោះថា ក្រុម​ដែល​គាំទ្រ​លោក​កឹ​ម សុខា ដែល​បាន​សុំ​សិទ្ធិ​នយោបាយ​ត្រូវ​បាន​គេ​ហាមឃាត់​មិន​ឲ្យ​ចូលរួម​នោះ​ទេ ។

ជាក់ស្តែង​លោក​អ៊ូ ច័ន្ទ​រ័​ត្ន និង​ក្រុម​លោក​មិន​ត្រូវ​បាន​គេ​ស្វាគមន៍​នោះ​ទេ ។ យ៉ាងណា​ក្តី​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ហៅ​ការ​ធ្វើ​បាតុកម្ម​របស់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​អំពើ​ឥតប្រយោជន៍​គ្មាន​បានការ ។ លោក​បន្ត​ថា មហា​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ កាលពី​ថ្ងៃ​ទី​២០ ខែមេសា កន្លង​ទៅ​នេះ​ដែល​មាន​មនុស្ស​មួយ​ចំនួន​តូច​ចូលរួម​គ្មាន​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​ទេ គឺ​មាន​តែ​ឡេ​រឡូ​ដូច​ក្រុម​មនុស្ស​ឆ្កួត ស្រវឹងស្រា​តែ​ប៉ុណ្ណោះ ។ លោក​បន្ថែម​ថា ការ​ស្រែក​ទាមទារ​ពី​ចម្ងាយ​ឲ្យ​អ្នក​កំពុង​កាន់​អំណាច​ចុះ​ចេញពី​អំណាច តើ​បានការ​ស្អី​ទៅ បាន​តែ​ស្រែក​ស្ងួត​បំពង់ក​អត់​ប្រយោជន៍ ។

លោក​បញ្ជាក់​ថា​« ការ​បាន​កាន់​អំណាច​មិនមែន​បាន​មក​ដោយសារ​ការ​ស្រែក​ទេ គឺ​បាន​មក​ដោយ​ការ​ឈ្នះ​ឆ្នោត​ដែល​សម្តែង​ឆន្ទៈ​របស្រ់ប​ជា​ជន​កម្ពុជា នៅ​ក្នុង​ប្រទេស​មិនមែន​អ្នក នៅ​ក្រៅប្រទេស​ឡើយ ។ ម្យ៉ាងទៀត​បើ​ចង់​ទម្លាក់​អ្នក​កំពុង​កាន់​អំណាច​មាន​តែ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ប្រទេស ហើយ​ធ្វើ​សកម្មភាព​ទម្លាក់​ទៅ នោះ​នឹង​បានដឹង​លទ្ធផល​ជាក់ស្តែង​ហើយ »​។ លោក​ក៏​បាន​ចំអក​ទៅ​កាន់​ក្រុមប្រឆាំង​យ៉ាង​ដូច្នេះ​ថា បើ​ចង់​ដឹង​ការ​ពិត​ស្នើ​សាក​មើលទៅ​មិនបាច់​ធ្វើ​បាតុកម្ម​ស្រែក​ពី​កន្លែង​ឆ្ងាយ​រាប់​ពាន់​គីឡូម៉ែត្រ​នោះ​ទេ វា​គ្មាន​បានការ​អី​ទេ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ