តាមប្រភពព័ត៌មាន News.com.au បានឱ្យដឹងថា កីឡាករជើងខ្លាំងប្រចាំក្លិបសេះបង្កង់ Cristiano Ronaldo មិនសប្បាយចិត្តនោះទេ ក្រោយពី Juventus ចាញ់ Ajax នៅក្នុងការប្រកួត Champions League ហើយគេចង់ឱ្យក្លិបទិញយកកីឡាករថ្មីខ្លាំងៗចូលមកលេងបន្ថែមទៀតនៅរដូវកាលក្រោយ ។

សារព័ត៌មានជាច្រើនដូចជា Mirror, Gazzetta dello Sport និង La Repubblica បានអះអាងថា កីឡាករព័រទុយហ្កាល់ Ronaldo មានអារម្មណ៍មួរម៉ៅ ក្រោយពី Juventus ចេញពីការប្រកួត Champions League លឿនបែបនេះ ។
Ronaldo មានការទាស់ចិត្តជាមួយនឹងអ្នកគ្រប់គ្រងក្លិប Massimiliano Allegri ដែលលោកមិនព្រមបង្កើតតាក់ទិកប្រយុទ្ធថ្មីៗ ហើយក៏មិនព្រមទិញយកកីឡាករ Joao Cancelo ដែល Ronaldo គិតថាគេអាចនឹងជួយក្រុមឱ្យឡើងមួយកម្រិតទៀត ។

ខណៈដែល លោក Allegri ចង់នៅបន្តក្នុងក្លិប Juventus លោកអាចនឹងប្រែប្រួលគម្រោងដោយសារតែ Ronaldo មានការទាស់ចិត្ត ។ នេះក៏អាចជាកត្តាជម្រុញឱ្យលោក Antonio Conte ចូលមកដឹកនាំវិញផងដែរ ៕
ចែករំលែកព័តមាននេះ