ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសចរ​ជាតិ​និង​អន្តរជាតិ​ចូលរួម​កំសាន្ត​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​និង តាម​រមណីយដ្ឋាន​ទេសចរណ៍ នានា​ប្រមាណ​ជាង​៤​លាន​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយះ​ពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ឯក​សក្តិ ២៥៦៣ បងប្អូន​ប្រជា​ព​រដ្ឋ​និង ទេសចរ​អន្តរជាតិ​ចូលរួម​កំសាន្ត​ក្នុង​ព្រឹត្តិការណ៍​ស​ង្ក្រាន្ត ​និង​តាម​រម​ណី​យ​ដ្ឋា​ន​ទេសចរណ៍ ប្រមាណ…

រាជធានី​ភ្នំពេញ ៖ រយះ​ពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ឯក​សក្តិ ២៥៦៣ បងប្អូន​ប្រជា​ព​រដ្ឋ​និង ទេសចរ​អន្តរជាតិ​ចូលរួម​កំសាន្ត​ក្នុង​ព្រឹត្តិការណ៍​ស​ង្ក្រាន្ត ​និង​តាម​រម​ណី​យ​ដ្ឋា​ន​ទេសចរណ៍ ប្រមាណ ជាង ៤​លាន​នាក់ (​មិន​ទាន់​គិតដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​នាំ​គ្នា​កំសាន្ត​តាម​វត្ត​អារាម សាលារៀន តាម​ភូមិ ប្រមាណ ជាង៣​លាន​នាក់ ផងទៀត​)។

យោង​តាម​របាយការណ៍​ប​ឋម​របស់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ​ការ​វាយតម្លៃ​ជំហាន​ដំបូង ភ្ញៀវ​ទេសចរ និង​បងប្អូន​ប្រជា ពលរដ្ឋ​ដែល​បាន​ដើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​សំខាន់​ៗ និង​តាម​ទីកន្លែង​ប្រារ​ព្វ​ព្រឹត្តិការណ៍​សង្ក្រាន្ត​សំខាន់​ៗ នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ១៤-១៦ ខែមេសា ឆ្នាំ​២០១៩ មាន​ចំនួន​សរុប​ប្រមាណ ៤.៧២៦.៦០២ នាក់ កើនឡើង ៦៧.០២% ក្នុង​នោះ​មានភ្ញៀវ​ជាតិ​មាន​ចំនួន ៤.៦៣៩.៣៤១ នាក់ កើនឡើង ៦៦.៤០% ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៨៣.១២៣ នាក់ កើនឡើង ៩៨.២៧% ក្នុង​នោះ​- ថ្ងៃ​ទី​១ នៃ​ពិធីបុណ្យ​ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៩ មាន​ភ្ញៀវ​សរុប​ចំនួន​ប្រមាណ ៨១៦.៤៩៦ នាក់ កើនឡើង ៩.៤០% ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ប្រមាណ ៧៨៣ ៦៣២ នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ប្រមាណ ៣២.៦៦៤ នាក់​។

ថ្ងៃ​ទី​២ នៃ​ពិធីបុណ្យ​ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៩ មាន​ភ្ញៀវ​សរុប​ចំនួន​ប្រមាណ ១.៦០៩.៧២១ នាក់​កើនឡើង ២៨.៣៣% ក្នុង​នោះ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ប្រមាណ ១.៥៨២.១២៩ នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ប្រមាណ ២៧.៤៧៤ នាក់។ ថ្ងៃ​ទី​៣ នៃ​ពិធីបុណ្យ​ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៩ មាន​ភ្ញៀវ​សរុប​ចំនួន​ប្រមាណ ២.២៧៥.១៨៥ នាក់ កើនឡើង​ប្រមាណ ១៥៩.៨៥% ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ប្រមាណ ២.២៧៣.១៨០ នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ប្រមាណ ២២.៩៨៥ នាក់​។

ជា​ការ​គួរ​ឲ្យ​កត់សម្គាល់ តួលេខ​ខាងលើ​គឺ​គ្រាន់តែ​ជា​ការ​ប៉ាន់ស្មាន​ជំហាន​ដំបូង​សម្រាប់​គោលដៅ​ទេសចរណ៍​សំខាន់​ៗ និង​តាម​ទីកន្លែង​ប្រារ​ព្វ​ព្រឹត្តិការណ៍​សង្ក្រាន្ត​សំខាន់​ៗ ដោយ​មិន​ទាន់​គិត​ពី​ចំនួន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​គោលដៅ​បន្ទាប់បន្សំ​នានា​ដូច​ជា​វត្ត​អារាម សាលារៀន ភូមិ ឃុំ ស្រុក និង​ទីប្រជុំជន​នានា ដែល​មាន​ចំនួន​មិន​តិច​ជាង ៣ លាន​នាក់​ទេ​សម្រាប់​រយៈពេល ៣​ថ្ងៃនេះ​បន្ថែម​ពីលើ​ចំនួន​ខា​ងលើ​។

លោក​ថោ​ង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បាន​គូសបញ្ជាក់​ថា ការ​ចូលរួម​កំសាន្ត​ដ៏​ច្រើន​កុះករ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​នេះ បាន​បញ្ជាក់​កាន់តែ​ច្បាស់​ណាស់​ថា​ប្រជាពលរដ្ឋ​យើង ពេញចិត្ត នឹង​សភាពការណ៍​ប្រទេស​ជាតិ​បច្ចុប្បន្ន ពេញចិត្ត នឹង​គាំទ្រ​ដាច់ខាត​ចំពោះ​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​និង​ឈ្លាសវៃ​របស់​សម្តេច​តេ​ជានាយក​រដ្ឋមន្ត្រី ហុ​៊ន សែន ។​ គ្រប់​ទីកន្លែង មិន​ថា​តាម​រមណី​យ​ដ្ឋា​ន ទេសចរណ៍ តាម​វត្ត​អារាម សាលារៀន តាម​ភូមិ តាម​ផ្ទះសំបែង ។​ល​។ គឺ​គ្រប់​គ្រួសារ​សុទ្ធតែ​បាន​ចូលរួម​យ៉ាង​សប្បាយ​រីករាយ​ក្នុង​បុណ្យចូលឆ្នាំ​ថ្មី ប្រ​ពែ​ណី​ជាតិ​របស់​ខ្លួន​ប្រកបដោយ​ស្មារតី​គោរព​ស្រឡាញ់​ប្រពៃណី​វប្បធម៌​របស់​ខ្លួន មានការ​យល់​ដឹង​កាន់តែ​ច្រើន​អំពី​វប្បធម៌ ប្រពៃណី​ជាតិ ស្គាល់​តម្លៃ​បរិស្ថាន ផ្តល់​ភាព​កក់ក្តៅ​ជិត​ស្និទ្ធ​ដល់​ទេសចរ​ជាតិ​និង​អន្តរជាតិ សមត្ថកិច្ច​គ្រប់​ផ្នែក គ្រប់​ជាន់ថ្នាក់ ពិសេស សស​យក មាន​កិច្ចសហការ​គ្នា និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ក្ន​ង​ការ​រៀបចំ ចាត់តាំង​ព្រឹ​ត្ត​ការណ៍​ស​ង្ក្រា​ន្ត​បាន​ល្អ​។​ នៅ​តាម​ផ្ទះសំបែង និង​តាម​ក្រុម​តូច​ៗ​ខ្លះ ប្រជាពលរដ្ឋ បាន​ទិញ​ធុង បាស់​ទំនើប ប្រើ​ប្រព័ន្ធ Bluetooth យ៉ាង​ងាយស្រួល​។ នៅ​តាម​វត្ត​អារាម តាម​ភូមិដ្ឋាន កំលាំង​ប្រជា​កា​ពារ​បាន​បំពេញ តួនាទី ភារ​កិច្ច​របស់​ខ្លួន​បាន​ត្រឹមត្រូវ​ល្អ​ណាស់​។​និយាយ រួម​បងប្អូន​ប្រជាពលរដ្ឋ​យើង​សប្បាយ​ណាស់ ឆ្នាំ​នេះសប្បាយ​នឹង​សុខ​សន្តិភាព សប្បាយ​នឹង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ​។​​

ក្រោម​ម្លប់​នៃ​សន្តិភាព និង​ការ​រីក​ចំរើន ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មានការ​អភិវឌ្ឍ ដែល​បាន​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​រីករាយ ព្រមទាំង​បាន​ធ្វើ​ឲ្យ​ការ​រៀបចំ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​ល្អ និង​ឆ្លុះ​បញ្ចាំង​ពី​អត្តសញ្ញាណ​ខ្មែរ​ពិត​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ