ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​បាន​ត្រឹម​តែឈរ​សម្លឹង​មើល​ព្រះ​អគ្គី​លេប​ត្របាក់​រថយន្ត​បន្តិច​ម្តង​ៗ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​កំ​ពង់​ចាម ៖ ពិតជា​គួរ​ឲ្យ​សោកស្តាយ​ដោយ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង ស៊េរី​២០០២ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK-7333 បាន​ឆាបឆេះ​នៅ​សល់​តែ​គ្រោងឆ្អឹង​ដែក ចំណែក​ម្ចាស់​រថយន្ត​បានត្រឹម​ឈរ​មើល​ប៉ុណ្ណោះ ព្រោះ​ទី​​នោះ​ទឹក ហើយ​រថយន្ត​ពន្លត់​អគ្គិ​ភ័យក៏​​មិន​អាច​ចូល​កើត​…

ខេត្ត​កំ​ពង់​ចាម ៖ ពិតជា​គួរ​ឲ្យ​សោកស្តាយ​ដោយ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង ស៊េរី​២០០២ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK-7333 បាន​ឆាបឆេះ​នៅ​សល់​តែ​គ្រោងឆ្អឹង​ដែក ចំណែក​ម្ចាស់​រថយន្ត​បានត្រឹម​ឈរ​មើល​ប៉ុណ្ណោះ ព្រោះ​ទី​​នោះ​ទឹក ហើយ​រថយន្ត​ពន្លត់​អគ្គិ​ភ័យក៏​​មិន​អាច​ចូល​កើត​ ហេតុការណ៍​កើត​ឡើង​នៅ​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១ មេ​សា ២០១៩ នៅ​​ដី​វាលស្រែ​បន្ទាយ​តូច មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​ទី​៥ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ។

លោក​វរសេនីយ៍ឯក អ៊ឹម ខឿន អធិការ​នគរបាល​ស្រុក​កោះសូទិន ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ​បើកបរ​ដោយ​ឈ្មោះ​ភួង រ៉ា​វី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ទី​៥ ឃុំ​ព្រែក​តាន​ង់ បាន​បើករថយន្ត​ចេញពីផ្ទះ​ដើម្បី​ទៅ​មើល​ដី​របស់​ខ្លួន​មាន​ចំងាយ​ប្រមាណ​៥​គីឡូម៉ែត្រ​ពី​ភូមិ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច ចៃដន្យ​ស្រប​ពេល​ដែល​បើក​ត្រឡប់​មក​វិញ​រថយន្ត​កើល​ទ្រូង​។

អធិការ​នគរបាល​ស្រុក​កោះសូទិន ប្រាប់​បន្ត​ថា ស្រប​ពេល​រថយន្ត​កើល​ទ្រូង​នឹង​ទួល​ភ្លឺស្រែ​បើក​ទៅ​មុខ​មិនកើត អ្នកបើកបរ​រូប​នេះ​ប្រឹង​រោ​ទិ៍​ម៉ាស៊ីន តែ​ដោយសារ​ក្រោម​រថយន្ត​មាន​ចំ​ប៉ើង ហើយ​ក្តៅ​នឹង​ស៊ី​ម៉ាំង​រថយន្ត​ផង បណ្តាល​ឲ្យ​ឆេះឆាប​មក​ដល់​រថយន្ត​បន្តិច​ម្តង​ៗ និង​ភ្លើង​ឆេះ​កាន់តែ​ខ្លាំង​ឡើង​ៗ​ចេញ​អណ្តាត​ភ្លើង​យ៉ាង​សន្ធោរ​សន្ធៅ ។ នៅ​កន្លែង​កើតហេតុ​មិន​មានទឹក​សម្រាប់​ដង​ជះ​ពន្លត់​នោះ​ទេ សូ​ម្បី​តែ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការ​នគរបាល​ស្រុក ដែល​ចង់​ចេញ​ទៅ​ជួយ​ក៏​មិន​មាន​ផ្លូវ​ចូល​ផង ទើប​ធ្វើ​ឱ្យ​ម្ចាស់​រថយន្ត​បណ្តោយ​ឲ្យ​ឆេះ​រហូត​ដល់​អស់​សល់​តែ​គ្រោងឆ្អឹង​ដែក ហើយ​បាន​ត្រឹមតែ​ឈរ​មើល និង​សោក​ស្តាយ​រថយន្ត​បស់​ខ្លួន​តែ​ប៉ុណ្ណោះ ។

ក្រោយ​កើតហេតុ​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ពិនិត្យ​មើល​រថយន្ត​ឃើញ​នៅ​សល់​តែ​គ្រោងឆ្អឹង ប្រសិនបើ​មិន​មាន​ចំ​ប៉ើង​កល់​នៅ​ក្រោម​រថយន្ត​ក៏​មិន​មាន​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​មក​ដល់​រថយន្ត​ដែរ ។ លោក​អធិការ​នគរបាល​ស្រុក​កោះសូទិន​បាន​លើក​ឡើង​ថា ផ្លូវ​ចូល​ចូល​វាលស្រែ​មិន​គួរ​ណា​បើករថយន្ត​ទៅ​សោះ បើសិនជា​ជិះ​ម៉ូតូ​ទៅ​ប្រសើរ​ជាង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ