ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក.ម្ម​ស៊ីឈ្នួល​បា.ញ់​សម្លា.ប់​នៅ​ស្រុក​ខ្សាច់កណ្តាល​ត្រូវ​តុលាការ​ផ្តន្ទាទោស​៣០​ឆ្នាំ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩ សាលាដំបូង​ខេត្តកណ្តាល​បាន​បើក​សវនាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឃាតកម្ម​ស៊ីឈ្នួល​បាញ់​សម្លាប់​បុរស​ម្នាក់​នៅ​ស្រុក​ខ្សាច់កណ្តាល ។ ក្នុង​សវនា​ការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​មាន​លោក​សាយ ស​ម្ភ​ស្សន៍​សេរី ជា​ចៅក្រម…

ខេត្តកណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩ សាលាដំបូង​ខេត្តកណ្តាល​បាន​បើក​សវនាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ឃាតកម្ម​ស៊ីឈ្នួល​បាញ់​សម្លាប់​បុរស​ម្នាក់​នៅ​ស្រុក​ខ្សាច់កណ្តាល ។ ក្នុង​សវនា​ការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​មាន​លោក​សាយ ស​ម្ភ​ស្សន៍​សេរី ជា​ចៅក្រម និង​មានការ​ចូលរួម​ពី​លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង ខេត្តកណ្តាល ។

ដែល​បាន​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ​ហ៊ា​ប ធី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ស្នាក់​នៅ​បណ្តោះអាសន្ន ក្នុង​សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀម​រាម ខេត្តសៀមរាប ដាក់​ពន្ធនាគារ​៣០​ឆ្នាំ និង​អ្នក​ផ្តើមគំនិត​ឈ្មោះ​ខេ​ង ឡា ភេទ​ស្រី អាយ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ពោធិ​រៀង​ត្បូង ឃុំ​ពោធិ​រៀង ស្រុក​ពោធិ​រៀង ខេត្តព្រៃវែង ដាក់​ពន្ធនាគារ​០១​ឆ្នាំ​០៦​ខែ ។ ចំណែកជន​រង​គ្រោះ​ឈ្មោះ សោ សុ​ជាតិ ហៅ ជ័រ ។

សូម​រំលឹក​ថា នៅ​វេលា​ម៉ោង​១៧​និង​០០​នាទី ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧ មាន​ករណី​ឃាតកម្ម​គិត​ទុកជា​មុន (​បាញ់​សម្លាប់​) មួយ​កើតឡើង​នៅ​ចំណុច​មាត់ច្រាំង​ព្រែក​ដូង ស្ថិត​ក្នុងភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចម្លង ខេត្តកណ្តាល ។ ក្រោយ​កើតហេតុ​ភ្លាម​កម្លាំង អ​.​ហ ស្រុក​ខ្សាច់កណ្តាល និង​កម្លាំង​ជំនាញ អ​.​ហ ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយឯក ទូច អ៊ី​ណា​ន មេបញ្ជាការ​រង​ទទួល​ផែន​នគរបាល​យុត្តិធម៌ និង​ដោយ​មានការ​សហការ​ដឹកនាំ​ពី​ជំនាញ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​សហការ​ពី អ​.​ហ ខេត្តព្រៃវែង ខេត្ត​សៀម​រាម និង​ខេត្ត​ពាក់ព័ន្ធ​កម្លាំង​ជំនាញ​បាន​ចុះ​ស្រាវជ្រាវ​បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ ខេ​ង ឡា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ នៅ​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ភូមិ​ពោធិ​រៀង​ត្បូង ខេត្តព្រៃវែង (​ជា​ជន​ផ្តើមគំនិត​) ជួល​ឃាត​.​ក​ឈ្មោះ ហ៊ា​ប ធី មក​សម្លាប់​ជន​រង​គ្រោះ សោ សុ​ជាតិ ហៅ​ជ័រ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហ៊ា​ប ធី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ (​ជា​ជន​ដៃដល់​) នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ចំណុច​អណ្តូង​៣ ភូមិ​អូរ​តា​ម៉េ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

បន្ទាប់​ពី​ជនសង្ស័យ​ឈ្មោះ ហ៊ា​ប ធី និង​បក្សពួក​បោក​គ្រាប់បែក​ចំនួន​០២​គ្រាប់ និង​បាញ់​តបត​ជាមួយ​សមត្ថកិច្ច អ​.​ហ ខេត្ត​សៀម​រាម និង​ខេត្តឧត្តរមានជ័យ នៅ​ចំណុច​ផ្ទះ​ឈ្មោះ ជា ស្ថិត​នៅ​ភូមិ​អូរ​តា​ម៉េ​ង ឃុំ​អន្លង់​វែង ខេត្តឧត្តរមានជ័យ កាលពី​នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លង​មក ដែល​បណ្ត​ល​ឲ្យ​នាយក អ​.​ហ ខេត្តសៀមរាប​ម្នាក់​ត្រូវ​របួស​កំភួនជើង និង​កំប៉េះគូទ ។ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ពី​ខេត្តឧត្តរមានជ័យ​មក អ​.​ហ ខេត្តកណ្តាល​នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​ចាត់ការ​តាម​នីតិវិធី​ ។

មុន​ពេល​កើតហេតុ​ជនសង្ស័យ​ឈ្មោះ ខេ​ង ឡា បាន​ជិះ​ម៉ូតូ​ទៅ​ដឹក​ជនសង្ស័យ​ឈ្មោះ ហ៊ា​ប ធី នៅ​តាម​ផ្លូវ ហើយ​បាន​ជិះ​ទៅ​កន្លែង​កើតហេតុ​រង់ចាំ​ជន​រង​គ្រោះ​មានឈ្មោះ សោ សុ​ជាតិ ហៅ​ជ័រ មុខរបរ មាន​ពេទ្យសត្វ និង​ម៉ៅ​ផ្លៃ​ស្វាយ មាន​លំនៅ​ភូមិ​ពោធិ​រៀង​ត្បូង ខេត្តព្រៃវែង លុះដល់​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧ ជនសង្ស័យ​ឈ្មោះ ខេ​ង ឡា បាន​ទូរស័ព្ទ​ហៅ​ជន​រង​គ្រោះ​មក​ជួប​គ្នា ដោយ​បញ្ឆោត​ឲ្យ​ជន​រង​គ្រោះ​មក​ជួយ​មើល​ទិញ​ដីចម្ការ​ស្វាយ​មួយ​កន្លែង ដោយ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពីផ្ទះ​នៅ​ស្រុក​ពោធិ​រៀង ខេត្តព្រៃវែង មក​យក​ជនសង្ស័យ​ជា​ឃាតករ​នៅ​តាម​ផ្លូវ រួច​ចេញដំណើរ​មក​ចាំ​នៅ​ចំណុច​កើតហេតុ​មុន ។

មួយសន្ទុះ​ក្រោយមក នៅ​វេលា​មុន​ពេល​កើតហេតុ​បន្តិច​ជនសង្ស័យ (​ហ៊ា​ប ធី​) និង​ជន​រង​គ្រោះ​ក៏​បាន​ជួប​គ្នា ហើយ​នៅ​ពេល​ដែល​ជរង​គ្រោះ​កំពុង​ឈរ​និយាយ​ភ្លេចខ្លួន ជនសង្ស័យ​ជា​ឃាតករ​ក៏​បាន​ទាញ​អាវុធ​ខ្លី​ម៉ាក K59 (​ប្រើ​គ្រា​ប់ឡុក​ឆ្នៃ​) បាញ់​ចំ​ក្បាល​ជន​រង​គ្រោះ​មួយ​គ្រាប់​ពីក្រោយ​មួយ​គ្រាប់ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​ផ្កាប់មុខ​ស្លាប់​ភ្លាម​ៗ បន្ទាប់​មក​ជនសង្ស័យ​ក៏​យក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​គេចខ្លួន​ទៅ​ខេត្តសៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ