ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ម្នាក់​ៗ​គ្រាន់តែ​ឃើញ​ភ្លាម​ច្រ​វ៉ា​យក​គាត់​កប់​ដី​សើម​ៗ​យ៉ាង​លឿន​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​ជាងដែក​ម្នាក់ ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​បណ្ដាល​ឲ្យ​ធ្លាក់​ពីលើ​ដំបូល​កម្ពស់​ជិត​១០​ម៉ែត្រ​មក​ដី បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​បាន​មិត្តភក្ដិ​រួមការ​ងារ​និង​អ្នក​ភូមិ​នាំ​គ្នា​យក​ទៅ​កប់​ដីខ្សាច់​ជា​ការ​សង្គ្រោះ​បឋម​មុន និង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​ព្រឹក…

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​ជាងដែក​ម្នាក់ ត្រូវ​បាន​ចរន្តអគ្គិសនី​ឆក់​បណ្ដាល​ឲ្យ​ធ្លាក់​ពីលើ​ដំបូល​កម្ពស់​ជិត​១០​ម៉ែត្រ​មក​ដី បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​បាន​មិត្តភក្ដិ​រួមការ​ងារ​និង​អ្នក​ភូមិ​នាំ​គ្នា​យក​ទៅ​កប់​ដីខ្សាច់​ជា​ការ​សង្គ្រោះ​បឋម​មុន និង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ធំ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

យុវជន​រង​គ្រោះ​មានឈ្មោះ រស្មី អាយុ​២២​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ក្នុង​ខេត្ដតាកែវ ។

អ្នក​ភូមិ​បាន​និយាយ​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ និង​ជាងដែក​២​នាក់​ទៀត​បាន​ម៉ៅ​ធ្វើ​សំ​យ៉ាប​ផ្ទះ​ខាងលើ ហើយ​ពួក​គេ​បាន​ធ្វើ​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ ដោយ​បាន​ផ្សា​គ្រោងឆ្អឹង​ដំបូល​នោះ​ហើយ​រួចរាល់​ហើយ នៅ​តែ​ប្រក់​ដំបូល​ប៉ុណ្ណោះ ។ លុះដល់​ព្រឹក​ថ្ងៃ​កើតហេតុ​ពួក​គេ​បាន​ទៅ​បន្តការងារ​ដោយ​ត្រូវ​ប្រក់​ដំបូល ហើយ​ជន​រង​គ្រោះជា​អ្នក​ឡើង​ទៅ​ប្រក់ ខណៈនោះ​បាន​ទុក​ព្រី​ភ្លើង​នៅ​ជិត​ស័ង្កសី ក្រោយមក​រវល់​តែ​ធ្វើការ​ភ្លេចខ្លួន​ធ្វើ​ឲ្យ​ព្រី​ភ្លើង​នោះ​ប៉ះ​ជាមួយ​ស័ង្កសី​ទើប​បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​យុវជន​រង​គ្រោះ​រូប​នេះ​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ថា យុវជន​រង​គ្រោះ​ត្រូវ​បាន​ចរន្ត​ភ្លើង​ឆក់​ធ្លាក់​ពីលើ​ដំបូល​សំ​យ៉ាប​ផ្ទះ​ខាងលើ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ខណៈនោះ​ត្រូវ​បាន​មិត្តភក្ដិ​រួមការ​ងារ និង​អ្នក​ជិតខាង​នាំ​គ្នា​ជួយ​សង្គ្រោះ​បឋម ដោយ​ការ​យក​គាត់​ទៅ​កប់​នៅ​ក្នុង​ដីខ្សាច់​សើម​ៗ ។ លុះ​ក្រោយមក​ទើប​ហៅ​រថយន្ត​សា​មុ​យ​ទៅ​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដើម្បី​សង្គ្រោះ​បន្ទាន់​ហើយ​មិន​ទាន់​ដឹង​ថា ជន​រង​គ្រោះ​រូប​នេះ​អាច​រួច​ផុត​ពី​គ្រោះថ្នាក់ ឬ​អត់​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ