តាមប្រភពព័ត៌មាន Goal បានឱ្យដឹងថា អតីតគ្រូបង្វឹករបស់ក្លិបអធិរាជស Real Madrid លោក Fabio Capello បានលើកឡើងថា គូប្រជែងរបស់ Real Madrid គ្មាននរណាខ្លាចទៀតទេ តាំងពី Cristiano Ronaldo ចាកចេញទៅលេងនៅ Juventus ។

លោក Capello ជឿជាក់ថា ការធ្លាក់ដុនដាបរបស់ក្លិប Real Madrid នៅរដូវកាលនេះគឺបណ្តាលមកពីបាត់បង់កីឡាករសម្រាប់បន្លាចក្លិបដទៃទៀត ។ វាមិនដូចកាលដែលមានជើងខ្លាំង Ronaldo នៅក្នុងក្លិបឡើយ ។

អតីតគ្រូបង្វឹក Real រូបនេះបានថ្លែងនៅក្នុងសមាជបាល់ទាត់ពិភពលោកថា ៖ «ខ្ញុំតែងតែនិយាយថា Real Madrid និង Barcelona មានប្រៀបលើសគេរហូត ។ ប្រសិនបើក្លិបណាចង់ឈ្នះគេ ត្រូវតែរកគ្រាប់យ៉ាងហោចណាស់បាន២ ។ នៅឆ្នាំនេះ Madrid មិនមានប្រៀបបែបនេះទៀតទេ ។ ពេលនេះយើងឃើញថា អ្វីដែលកំពុងកើតឡើងគឺអ្នកដែលធ្លាប់ខ្លាច Real Madrid គឺមិនខ្លាចទៀតឡើយ» ។
គួរបញ្ជាក់ផងដែរថា Madrid ឆ្នាំនេះបាត់បង់ទាំងពាន La Liga ហើយក៏មិនអាចយកពាន Champions League បានទៀត ៕
ចែករំលែកព័តមាននេះ