មិនដឹង​ថា គាត់​ភ័យ​យ៉ាងណា អង្គុយ​សុខ​ៗ… មនុស្ស​ធ្លាក់​ពីលើ​ផ្អើល​នៅ​កោះ​ពេជ្រ


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​ម្នាក់​បាន​សម្រេចចិត្ត​លោត​ពីលើ​អគារ​ស្នាក់​នៅ​របស់​ខ្លួន​ដើម្បី​បញ្ចប់​បញ្ចប់ជីវិត ដោយ​បាន​ធ្លាក់​ចំ​ពីមុខ​សន្តិសុខ​យាម​អគារ​ម្នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​9​និង​20​នាទី​យប់ ថ្ងៃ​ទី​21 ខែមេសា ឆ្នាំ​២០១៩ នៅ​អគារ​ស្នាក់​នៅ យីហោ ដាយ​ម៉ិ​ន វ័ន នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ លើ​ផ្លូវ​បេតុង ក្រុម​78 ស្ថិត​ក្នុងភូមិ​4 សង្កាត់​ទន្លេ​បាសាក់ ខណ្ឌចំការមន​។

សេចក្តីរាយការណ៍​បន្ត​ថា សព​បុរស​ជនជាតិ​ចិន​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅ ឡើយ​ទេ ជន​រង​គ្រោះ​មាន​សម្បុរ​ស រាង​ខ្ពស់ វ័យ​ជាង​30​ឆ្នាំ​។

បើ​តាម​ប្រភព​ពី​សន្តិសុខ​យាម​នៅ​អគារ​កើតហេតុ​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ គឺ​គាត់​បាន​យាមល្បាត​នៅ​ខាងក្រោម​អគារ​កើតហេតុ ដោយ​អង្គុយ​នៅ​លើ​ថ្ម​ម៉ា​ប​មុខ​អគារ ហើយ​សម្លឹង​មើល​ភ្ញៀវ​ដើរ​ចេញ​-​ចូល​នៅ​ក្នុង​អគារ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​មាន​សព​បុរស​ជនជាតិ​ចិន​មិន​ស្គាល់​អត្តសញ្ញាណ​នោះ ធ្លាក់​ពីលើ​អគារ​ស្នាក់​នៅ​មក​បោក​នឹង​ថ្ម​ខាងក្រោម បាក់ដៃ​បាក់ជើង បែកក្បាល​ហូរ​ឈាម​ស្លាប់ ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង តែ​គ្មាន​អ្នក​ណា​ម្នាក់​ដឹង​ច្បាស់​ថា សព​បុរស​ជនជាតិ​ចិន​នោះ​លោត​ចុះ​មក​ពី​ជាន់​ទី​ប៉ុន្មាន​នោះ​ទេ​។

បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ ខាង​ម្ចាស់​អគារ​ក៏​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន ទាក់ទង​ទៅ​ខាង​ជំនាញ​កោសល្យវិច័យ ចុះ​ទៅ​ពី​និត្យ​សព​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​តែ​ម្តង​។ បន្ទាប់​ពី​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ពី​ខាង​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នឹង​កោសល្យ​វិ​ច្ច័​យ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា សព​បុរស​ជនជាតិ​ចិន​ខាងលើ​នោះ ពិតជា​បាន​លោត​ធ្វើ​អត្តឃាត​ខ្លួន​ពិតប្រាកដ​មែន​។

ក្រោយ​កើតហេតុ សព​ត្រូវ​បាន​ដឹក​តាម​រថយន្ត​របស់​ការិយាល័យ​បច្ចេកទេស​រាជធានី​ភ្នំពេញ ទៅ​តម្កល់​ទុក​បណ្តោះអាសន្ន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រង់ចាំ​ស្អែក​ព្រឹក​មក​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​បន្ត និង​ទាក់ទង​រក​សាច់ញាតិ​សព ឱ្យមក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្លួន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ