ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! របស់ទំនើប​ទៀត​ឡូ​វ​អស់​មិន​តិច​ជាង​៥​ម៉ឺន​ដុល្លារ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ រថយន្ត​សេរី​ទំនើប​ម៉ាក់ Vellfire ផលិត​ឆ្នាំ​២០១៥ ចំនួន​១​គ្រឿង​ត្រូវ​បាន​មន្ត្រី​គយ និង​រដ្ឋ​ករ​តំបន់​៥ ឃាត់​អាច​បង់ពន្ធ និង​ផាក​វិន័យ​មិន​តិច​ជាង​៥​ម៉ឺន​ដុល្លារ ។…

បន្ទាយ​មាន​ជ័យ ៖ រថយន្ត​សេរី​ទំនើប​ម៉ាក់ Vellfire ផលិត​ឆ្នាំ​២០១៥ ចំនួន​១​គ្រឿង​ត្រូវ​បាន​មន្ត្រី​គយ និង​រដ្ឋ​ករ​តំបន់​៥ ឃាត់​អាច​បង់ពន្ធ និង​ផាក​វិន័យ​មិន​តិច​ជាង​៥​ម៉ឺន​ដុល្លារ ។

មន្ត្រី​គយ និង​រដ្ឋ​ករ​អង្គភាព​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​ប្រចាំ​តំបន់​៥ ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៩​ថា ដោយ​មានការ​ណែនាំ​ពី​រដ្ឋមន្ត្រីក្រសួង​សេដ្ឋ និង​ហិរញ្ញវត្ថុ និង​ដាក់​វិធានការ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ ដើម្បី​ពង្រឹង​ការ​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ទប់ស្កាត់​អំពើ​រត់ពន្ធ​មន្ត្រី​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​បាន​ឃាត់​រថយន្ត​១​គ្រឿង សេរី​ទំនើប​ម៉ាក់ Vellfire ផលិត​ឆ្នាំ​២០១៥ ចង្កូត​ឆ្វេង​ដែល​ពាក់​ស្លាក់​លេខ​ភ្នំពេញ 2AR-2377 ដែល​ឃាត់​នៅ​វេលា​ម៉ោង​៥​និង​៥៥​នាទី​ល្ងាច ពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​៦ ក្នុងភូមិ​សាស្ត្រ​ក្រុង​សិរី​សោភ័ណ ។

មន្ត្រី​គយ និង​រដ្ឋ​ករ​រូប​នោះ​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ដែល​មន្ត្រី​ជំនាញ​ឃាត់​រថយន្ត​សេរី​ទំនើប ដែល​សង្ស័យ​គ្មាន​ពន្ធ​នេះ​បាន​នាំ​យក​មក​ការិយាល័យ​គយ និង​រដ្ឋ​ករ​អង្គភាព​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​ប្រចាំ​តំបន់​៥ ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​ថា រថយន្ត​១​គ្រឿង​នេះ​គ្មាន​បង្កាន់ដៃ​បង់ពន្ធ​នាំ​ចូល និង​ពាក់​ស្លាក់​លេខ​ក្លែងក្លាយ ដែល​ជា​រថយន្ត​គ្មាន​ពន្ធ​ដែល​ល្មើស និង​ច្បាប់​ត្រូវ​ឃាត់ និង​រក្សា​ទុក ដើម្បី​អោយ​ម្ចាស់​ចូលខ្លួន​បង់ពន្ធ ។

បើ​តាម​ព័ត៌មាន​ដែល​បង្ហើប​អោយ​ដឹង​ថា រថយន្ត​សេរី​ទំនើប​១​គ្រឿង​នេះ ប្រហែលជា​មិនមែន​ជា​រថយន្ត​កាត់ត​នោះ​ទេ គឺជា​រថយន្ត​មូល​ដែល​លួច​នាំ​ចូល​គេចពន្ធ ហើយ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ឃាត់​អោយ​ម្ចាស់​ចូលខ្លួន​បង់ពន្ធ និង​ផាក​វិន័យ​ប្រហែលជា​ជាង​៥​ម៉ឺន​ដុល្លារ សហរដ្ឋអាមេរិក​ហើយ​ម្ចាស់​រថយន្ត​នោះ​ជា​អ្នក​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​គេ​ទិញ​យក​មក​ប្រើប្រាស់ ហើយ​ជិះ​ឆ្លងកាត់​ក្រុង​សិរី​សោភ័ណ​ទិស​ដៅ​ទៅ​ប៉ោយ​ប៉ែ​ត​ត្រូវ​បាន​មន្ត្រី​ជំនាញ​ស្រាវជ្រាវ​ឃាត់​បាន​ក្នុងភូមិ​សាស្ត្រ​ក្រុង​សិរី​សោភ័ណ ។

មន្ត្រី​គយ និង​រដ្ឋ​ករ​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទិញ​ទោចក្រយាន ឬ​រថយន្ត​ប្រើប្រាស់​ត្រូវ​ពិនិត្យ​មើល​អោយ​បាន​ច្បាស់លាស់​មុន និង​សម្រេច​ទិញ​យក​ទៅ​ប្រើប្រាស់​ព្រោះ​មាន​រថយន្ត​ខ្លះ​ជា​រថយន្ត​កាត់ត និង​រថយន្ត​ដែល​គ្មាន​ពន្ធ​នាំ​ចូល​ហើយ​ពាក់​ស្លាក់​លេខ​ក្លែងក្លាយ​នៅ​ពេល​ដែល​មន្ត្រី​ជំនាញ​ស្រាវជ្រាវ​ឃាត់​ជា​អំពើ​ល្មើស និង​ច្បាប់​ត្រូវ​បាន​ចាប់​អោយ​បង់ពន្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ