ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់​ចិត្ត​ម្ល៉េះ​! លើកដៃ​សម្លា.ប់​ប្រពន្ធ មិន​លើកលែង​សូ​ម្បី​តែ​កូន​ខ្លួន

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​ភ្លើង​ប្រចណ្ឌ​គួប​ផ្សំ​នឹង​ផឹក​ស្រវឹង​រាល់ថ្ងៃ​ផង​នោះ បុរស​ជា​ប្តី​បាន​យក​ពូថៅ​វាយ​ទៅ​លើ​ប្រពន្ធ បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង ចំណែកឯ​កូនប្រុស​ម្នាក់​អាយុ​៩​ឆ្នាំ​រង​របួស​ជា​ទម្ងន់ និង​កូន​ៗ៣​នាក់​ទៀត​បាន​រត់​រួច ។ អំពើ​ហិង្សា​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៧​យប់ ថ្ងៃ​ទី​២១…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​ភ្លើង​ប្រចណ្ឌ​គួប​ផ្សំ​នឹង​ផឹក​ស្រវឹង​រាល់ថ្ងៃ​ផង​នោះ បុរស​ជា​ប្តី​បាន​យក​ពូថៅ​វាយ​ទៅ​លើ​ប្រពន្ធ បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង ចំណែកឯ​កូនប្រុស​ម្នាក់​អាយុ​៩​ឆ្នាំ​រង​របួស​ជា​ទម្ងន់ និង​កូន​ៗ៣​នាក់​ទៀត​បាន​រត់​រួច ។ អំពើ​ហិង្សា​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៧​យប់ ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​អណ្ដូង​រវាង ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូណ៌ ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ព័ត៌មាន​ជាបឋម​ថា ជន​ដៃដល់​ជា​ប្តី​ឈ្មោះ តូច ញ៉​ន អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ខាងលើ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ សួន ធី​ម អាយុ​៤៦​ឆ្នាំ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែកឯ​កូនប្រុស​ឈ្មោះ ញិ​ប សុ​គុណ អាយុ​៩​ឆ្នាំ បាន​រង​របួសធ្ងន់ ។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ក្រោយ​ពី​ផឹកស្រា​ស្រវឹង​បុរស​ជា​ប្ដី​បាន​ទៅ​រករឿង​ប្រពន្ធ ហើយ​​ក៏​បាន​ទាញ​ពូថៅ​វាយ​ប្រពន្ធ​ពី​ខាង​ខ្នងពូថៅ​ជា​ច្រើន​ពូថៅ បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង រួច​បុរស​ជា​ប្តី​ក៏​ស្ទុះ​វាយ​កូនប្រុស​អាយុ​៩​ឆ្នាំ​ដែល​រត់​មិន​រួច បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ចំណែកឯ​កូន​ៗ៣​នាក់​ទៀត​បាន​រត់គេច​ខ្លួន​រួច ។

ក្រោយ​ពេល​កើតហេតុ បុរស​ជា​ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និង​បញ្ជូន​មក​កាន់​ស្នងការ​នគរ​បាល​ខេត្តកំពង់ឆ្នាំង​ទាំង​យប់ ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ