ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ សំបូរ ថា ផ្ដួល ភិន សុទី គឺជា​រឿង​ដ៏​លំបាក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​មិត្តភាព​រវាង​កីឡាករ គង់ សំបូរ មក​ពី​ក្លិប​អាណាចក្រ​ប្រយុទ្ធ ខេត្តសៀមរាប និង​កីឡាករ ភិន សុទី…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​មិត្តភាព​រវាង​កីឡាករ គង់ សំបូរ មក​ពី​ក្លិប​អាណាចក្រ​ប្រយុទ្ធ ខេត្តសៀមរាប និង​កីឡាករ ភិន សុទី មក​ពី​ក្លិប​កងទ័ព​ទឹក នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​២១ មេ​សា ២០១៩ ។

កីឡាករ​បង្គោល​ក្រហម គង់ សំបូរ ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​ម្ចាស់​ជើងឯក​មួយ​រូប​កាលពី​ប៉ុន្មាន​ឆ្នាំ បាន​ទទួល​ជ័យជម្នះ​គួរ​ជាទី​មោ​ទ​នៈ ប៉ុន្តែ​កីឡាករ​រូប​នេះ​បែរជា​សារភាព​ថា ជ័យជម្នះ​ដែល​ខ្លួន​ទទួល​បាន គឺជា​រឿង​លំបាក​បំផុត ដ្បិតតែ​អាច​វាយ​ឱ្យ​គូប្រកួត​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៣​។

មួយគូ​នេះ ត្រូវ​គេ​កត់​សម្គាល់ថា មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡាករ​ទាំង​២​វាយ​គ្នា​ផាំង​ទៅ​ផាំង​មក គឺ​មិន​ខុស​ពី​គូប្រកួត​ស៊ីសាច់ហុតឈាម​នោះ​ឡើយ ទម្រាំ​តែ​អាច​រក​ឃើញ​ចាញ់​ឈ្នះ​។

អ្នកគាំទ្រ​ការ​ប្រកួត​មួយគូ​នេះ បង្ហាញ​ការ​ពេញចិត្ត​ពេញ​ថ្លើម​យ៉ាង​ខ្លាំង​នៅ​ពេល​កីឡាករ​បង្គោល​ក្រហម និង​បង្គោល​ខៀវ ចាប់ផ្ដើម​វាយ​សម្រុក​ទៅ​វិញ​ទៅ​មក ដោយ​កីឡាករ​ម្នាក់​ៗ​ស្ទុះ​វាយ​ដោយ​មិន​ខ្លាច​គ្រោះថ្នាក់​ហើយ ធ្វើ​ឱ្យ​អ្នក​ទស្សនា​បុក​ពោះ​ជំនួស​មុន​ពេល​លទ្ធផល​ត្រូវ​បាន​ប្រកាស​។

ក្នុង​ទឹក​ទី​១ និង​ទី​២ កីឡាក ភិន សុទី ត្រូវ​គេ​ឃើញ​វាយ​ចេញ​បាន​ល្អ ហើយ​ក៏​ទំនង​មិន​គួ​នឹង​ចាញ់​ការ​ប្រកួត​នោះ​ដែរ ជា​ពិសេស​នៅ​ពេល​គេ​វ័ធ​បាន​ល្អ​ទៅ​កាន់​កីឡាករ គង់ សំបូរ ដែល​ជា​ជើង​ខ្លាំង​ម្នាក់ ។

ប៉ុន្តែ​ឈាន​ដល់​ទឹក​ទី​៣ កីឡាករ គង់ សំបូរ បែរជា​ប្រើ​បច្ចេកទេស​វាយ​សម្រុក​យ៉ាង​ចាស់ដៃ ធ្វើ​ឱ្យ​បង្គោល​ខៀវ ភិន សុទី ត្រូវ​រាប់​ដល់​ទៅ​៣​ដង​ក្នុង​មួយ​ទឹក បណ្ដាល​ឱ្យ​លោក​អាជ្ញាកណ្ដាល​សម្រេច​មិន​ឱ្យ​ប្រកួត​បន្ត ដោយសារ​តែ​ភ្លៅ​ទាំង​សងខាង​របស់ ភិន សុទី ត្រូវ​បាន​ទាត់​ឡើង​ហើម និង​មើលទៅ​មាន​របួសធ្ងន់​ទៅ​ហើយ​។

កីឡាករ គង់ សំបូរ សប្បាយចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពេល​ប្រកាស​ថា ឈ្នះ​ក្នុង​ទឹក​ទី​៣ ក្នុង​ពេល​ដែល​កីឡា​ករ​រូប​នេះ ក៏​សារភាព​ថា ពិបាក​វាយ​ផ្ដួល​កីឡាករ​បង្គោល​ខៀវ ភិន សុទី មុន​ទទួល​ជ័យជម្នះ​ផង​ដែរ​។

គង់ សំបូរ និយាយ​ថា កីឡាករ ភិន សុទី ដ្បិតថា​ថ្មី ហើយ​មាន​ប្រវត្តិ​ឡើង​រេញ​បាន​តិច​ជាង​ខ្លួន ប៉ុន្តែ​ក្បាច់​វ័ធ​កែង និង​ទាត់​លើ​ខ្លាំង​មិនធម្មតា ដោយ​លោក​ថា ត្រូវ​ស៊ូ​ដោយ​ប្រកួត​យ៉ាង​លំបាក ទើប​មានឱកាស​នៅ​ក្នុង​ពេល​នោះ​។ លោក​អះអាង​ដោយ​ប្រយោល​ថា បើ​ការ​ប្រកួត​នេះ ជួប​គ្នា​ជា​លើក​ទី​២ ក៏​មិន​ប្រាកដ​ថា នឹង​ឈ្នះ​បែប​នេះនោះ​ដែរ ដោយសារ​កីឡាករ ភិន សុទី លោក​ទទួលស្គាល់​ថា គឺ​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ