ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឡប់​មក​ពី​ចូល​ឆ្នាំ​វិញ​ផ្ទះ​ជួល​ឡើងថ្លៃ​កម្មករ​នាំ​គ្នា​ផ្អើល​ឆោឡោ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ជួល​មួយ​កន្លែង​ពេល​ដែល​កម្មករ​ត្រឡប់​មក​ពី​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ​ស្រុក​កំណើត​វិញ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ជួល​ទារ​តម្លើង​ថ្លៃ​ក្នុង​មួយ​ខែ​១០​ដុល្លារ​ធ្វើ​ឲ្យ​កម្មករ​កម្មការិនី​ផ្ទុះ​ការ​តវ៉ា​ដោយ​នាំ​គ្នា​បិទផ្លូវ ដើម្បី​អោយ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៩ នៅ​ក្នុងផ្ទះ​ឡ ភូមិ ត្រពាំង​ថ្លឹង​២…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ជួល​មួយ​កន្លែង​ពេល​ដែល​កម្មករ​ត្រឡប់​មក​ពី​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ​ស្រុក​កំណើត​វិញ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ជួល​ទារ​តម្លើង​ថ្លៃ​ក្នុង​មួយ​ខែ​១០​ដុល្លារ​ធ្វើ​ឲ្យ​កម្មករ​កម្មការិនី​ផ្ទុះ​ការ​តវ៉ា​ដោយ​នាំ​គ្នា​បិទផ្លូវ ដើម្បី​អោយ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៩ នៅ​ក្នុងផ្ទះ​ឡ ភូមិ ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នៅ​អគារ​៦​ជាន់ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

ផ្ទះ​ឡ​ខាងលើ​មាន​បន្ទប់​ជួល​ជាង​៨០០​បន្ទប់ និង​មាន​មនុស្ស​រស់នៅ​ប្រមាណ​រាប់​ម៉ឺន​នាក់ អ្នកខ្លះ​រស់នៅ​រួម​ជាមួយ​មិត្តភក្ដិ​ខ្លះ និង​ជា​លក្ខណៈ​គ្រួសារ​ខ្លះ​ផង​ដែរ ដែល​ស្ថិត​នៅ​សង្កាត់​២ និង​ខណ្ឌ​២​ជាប់​ព្រំប្រទល់​ជាមួយ​គ្នា គឺ​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​នៅ​អគារ​៦​ជាន់​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ មាន​បន្ទប់​ជួល​ចំនួន​៣០០​បន្ទប់ ។

តាម​រយៈ​កម្មករ​កម្មការិនី​ស្នាក់​នៅផ្ទះ​ជួល​ក្នុងផ្ទះ​ឡ​បាន​និយាយ​ថា ពួក​គាត់​ទើប​មក​ពី​ស្រុក​កំណើត​ភ្លាម​បានលឺ​ដំណឹង​ថា ម្ចាស់ផ្ទះ​ឡ​ខាងលើ​នឹង​ដំឡើង​ថ្លៃ​បន្ទប់​ជួល​ឈ្នួល​១០​ដុល្លារ ហើយ​នៅ​ក្នុង​នោះ​ផង​ដែរ ផ្ទះ​ជួល​ធ្លាប់​យក​ថ្លៃ​៣០​ដុល្លារ​បាន​ឡើង​៤០​ដុល្លារ ផ្ទះ​៤០​ដុល្លារ​បាន​ឡើង​ទៅ​ដល់​៥០​ដុល្លារ ហើយ​បូក​សរុប​ទាំង​ថ្លៃ​ទឹក​ភ្លើង​ផង​នោះ អស់​ប្រមាណ​៦០​ដុល្លារ ឯណោះ​…​តើ​នៅ​លុយ​សល់​ប៉ុន្មាន ដើម្បី​ចាយវាយ​ក្នុង​ក្រុម​គ្រួសារ ។​កម្មករ​កម្មការិនី​បាន​បញ្ជាក់​ទៀត​ថា សម្តេច​នាយក​រដ្ឋមន្ត្រី​ទើប​ដំឡើង​ប្រាក់ខែ​បាន​១២​ដុល្លារ ហើយ​ផ្ទះ​ជួល​ឡើង​១០​ដុល្លារ​ឯណោះ ទើប​ពួក​គាត់​សូម​អោយ​សម្តេច​នាយក​រដ្ឋមន្ត្រី​ជួយ​មើល​ផង​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ចៅសង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ បានអោយ​ដឹង​ថា នៅ​ក្នុងផ្ទះ​ឡ ដែល​មានការ​គ្រប់គ្រង​របស់​គាត់​មានផ្ទះ​ជួល​ជាង​៨០០​បន្ទប់ និង​មាន​មនុស្ស​រស់នៅ​ប្រមាណ​ជាង​១​ម៉ឺន​នាក់​ផង​ដែរ ។ លោក​បាន​បញ្ជាក់​ទៀត​ថា ដោយសារ​តែ​កម្មករ នាំ​គ្នា​បិទផ្លូវ ដើម្បី​តវ៉ា​ពីព្រោះ​ម្ចាស់ផ្ទះ​ដំឡើង​ថ្លៃ​ឈ្នួល​ថ្លៃ​ពេក ។ នៅ​វេលា​៤​ទៅ​៥​ល្ងាច​ក្រុម​កម្មករ​កម្ម​ការ​នី​បាន​មក​តវ៉ា​រួច​ម្តង​ហើយដោយ​លោក​ចៅសង្កាត់​បាន​មក​សម្របសម្រួល​ប្រាប់​ថា នៅ​ថ្ងៃ​ទី​២២ ខែមេសា និង​កោះហៅ​ម្ចាស់ផ្ទះ​ខាងលើ ទៅ​សាលា​ខណ្ឌ ដើម្បី​ចរចា​គ្នា និង​រក​ដំណោះស្រាយ​អោយ​ពួក​គាត់​ហើយ​នៅ​វេលា​ម៉ោង​៥​ល្ងាច​ពួក​គាត់​នឹង​ផ្តល់​ដំណឹង​ប្រាប់​កម្មករ​កម្មការិនី​អោយ​ដឹង​គ្រប់​ៗ​គ្នា​ផង​ដែរ ។​បន្ទាប់​ពី​ការ​បិទផ្លូវ​តវ៉ា​អស់​រយៈពេល​ជាង​មួយ​ម៉ោង​ក៏​បាន​រំសាយ​ទៅ​វិញ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ