ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រះវិហារ​ទទួលភ្ញៀវ​ប្រមាណ​ជាង​១៣​ម៉ឺន​នាក់​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ នៅ​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នេះ​ភ្ញៀវ​ទេសចរណ៍​បាន​ចូល​មក​លេង​កម្សាន្ត​ក្នុង​ព្រឹ​ត្ត​ការណ៍​ព្រះ​វិហារ​សង្ក្រាន្ត​កោះកែរ ឋិត​ក្នុង​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​កោះកែរ និង​តាម​គោលដៅ​នានា​មាន​ប្រមាណ​ជាង​១៣​ម៉ឺន​នាក់ ។ ចំនួន​តួលេខ​នេះ​មានការ​កើនឡើង​ប្រមាណ​១៥៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨​កន្លង​ទៅ ។ ឯកឧត្តម​អ៊ុ​ន…

ខេត្តព្រះវិហារ ៖ នៅ​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នេះ​ភ្ញៀវ​ទេសចរណ៍​បាន​ចូល​មក​លេង​កម្សាន្ត​ក្នុង​ព្រឹ​ត្ត​ការណ៍​ព្រះ​វិហារ​សង្ក្រាន្ត​កោះកែរ ឋិត​ក្នុង​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​កោះកែរ និង​តាម​គោលដៅ​នានា​មាន​ប្រមាណ​ជាង​១៣​ម៉ឺន​នាក់ ។ ចំនួន​តួលេខ​នេះ​មានការ​កើនឡើង​ប្រមាណ​១៥៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨​កន្លង​ទៅ ។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាល​ខេត្តព្រះវិហារ​មាន​ប្រសាសន៍​ថា ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ​២០១៩​នេះ​ខេត្តព្រះវិហារ​ទទួល​បាន​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ច្រើន​លើសលុប បើ​ធៀប​នឹង​បណ្តា​ឆ្នាំ​មុន​ៗ ដោយសារ​តែ​ឆ្នាំ​នេះ​អាជ្ញាធរ​ខេត្តព្រះវិហារ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រះវិហារ​រៀបចំ​ឲ្យ​មាន​ព្រឹ​ត្ត​ការណ៍​ព្រះ​វិហារ​សង្ក្រាន្ត​កោះកែរ​នេះ​ឡើង ដើម្បី​បង្កើន​នូវ​ភាព​សប្បាយ​រីករាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា ភ្ញៀវ​ទេសចរ​ទាំងអស់​បាន​មក​លេង​កម្សាន្ត និង​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ជា​ច្រើន និង​ឲ្យ​ពួក​គាត់​ស្គាល់​ពី​ទំនៀមទម្លាប់​របស់​ជនជាតិ​ខ្មែរ​តាំងពី​បុរាណ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។

ជាមួយ​គ្នា​នេះ​អ្នកស្រី​ឈឹ​ម សិ​ទ្ធី​ដា មន្ត្រី​ស្ថិតិ​នៃ​មន្ទីរ​ទេសចរ​ខេត្តព្រះវិហារ​បាន​លើក​ឡើង​ថា បើ​ទោះបីជា​អាកាសធាតុ​មាន​កម្តៅ​ក្តៅ​ក៏​ពិតមែន ប៉ុន្តែ​ភ្ញៀវ​ទេសចរ​ជាតិ​ទាំង​អន្តរជាតិ​ក៏​នៅ​តែ​បន្ត​មក​លេង​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​សំខាន់​ៗ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ខេត្តព្រះវិហារ​ជា​ហូរហែរ​ច្រើន​ដែរ ព្រោះ​នៅ​តាម​តំបន់​រមណីយដ្ឋាន​ភាគច្រើន​មាន​កន្លែង​សម្រាប់​ឲ្យ​ភ្ញៀវ​អាច​ងូតទឹក​លេង​បាន ប៉ុន្តែ​ភ្ញៀវ​ដែល​ទៅ​លេង​កម្សាន្ត​ច្រើន​នៅ​ក្នុង​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​កោះកែរ ។ អ្នកស្រី​បន្ថែម​ថា ឆ្នាំ​នេះ​តាម​ការ​កត់សម្គាល់​នៅ​តាម​ទី​អា​រ៉ា​ម​មួយ​ចំនួន​ក្នុង​ខេត្តព្រះវិហារ​មិនសូវ​មាន​ភាព​អូរ​អរ​ដូច​ឆ្នាំ​មុន​ៗ​ឡើយ តែ​ចំពោះ​បញ្ហា​សន្តិសុខ​វិញ​ឃើញ​ថា មាន​ភាពល្អ​ប្រសើរ មិន​មាន​អ្វី​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​មក​លេង​កម្សាន្ត​នៅ​ខេត្តព្រះវិហារ​ឡើយ ។

យោង​តាម​តួរ​លេខ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ ភ្ញៀវ​មក​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តព្រះវិហារ​សរុប​ភ្ញៀវ​ជាតិ​មាន​ចំនួន​១៣៥,៩៥៣​នាក់ កើនឡើង​១៥៧.៥៥% ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៣៣៩​នាក់ ថយ​ចុះ​១៩% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨​កន្លង​ទៅ ក្នុង​នោះ​ព្រឹ​ត្ត​ការណ៍​ព្រះ​វិហារ​សង្ក្រាន្ត​កោះកែរ​ទទួលភ្ញៀវ​ទេសចរ​ប្រមាណ​ជាង​១២​ម៉ឺន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ