ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​កើន​ច្រើន​ណាស់​! រយៈពេល​៣​ថ្ងៃ​មាន​ភ្ញៀវ​ចូលរួម​កម្សាន្ត​ចំនួន​ជាង​២៨​ម៉ឺន​នាក់

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ឆ្នាំ ២០១៩ លើ​ទឹកដី​ខេត្តកំពង់ឆ្នាំង​កន្លង​ទៅ​ថ្មី​នេះ​មាន​ភ្ញៀវ​ជាតិ​ចូលរួម​កម្សាន្ត​ជាង​២៨​ម៉ឺន​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ជាង​១​ពាន់​នាក់ ។ ក្នុង​នោះ​មាន​ទៅ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​ទឹកធ្លាក់ រមណីយដ្ឋាន​វត្ត​អារាម​បុរាណ និង​នៅ​មុខ​សាលាខេត្ត​កំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ឆ្នាំ ២០១៩ លើ​ទឹកដី​ខេត្តកំពង់ឆ្នាំង​កន្លង​ទៅ​ថ្មី​នេះ​មាន​ភ្ញៀវ​ជាតិ​ចូលរួម​កម្សាន្ត​ជាង​២៨​ម៉ឺន​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ជាង​១​ពាន់​នាក់ ។ ក្នុង​នោះ​មាន​ទៅ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​ទឹកធ្លាក់ រមណីយដ្ឋាន​វត្ត​អារាម​បុរាណ និង​នៅ​មុខ​សាលាខេត្ត​កំពង់ឆ្នាំង ។ នេះ​ជា​តួលេខ​ដែល​ទទួល​បាន​ពី​មន្ទីរ​ទេសចរ​ខេត្តកំពង់ឆ្នាំង ។

លោក​សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា ដោយ​ទទួល​បានការ​ណែនាំ​ពី​ក្រសួង​ទេសចរ​ក៏​ដូច​ជា អាជ្ញាធរ​ខេត្ត​ស្តី​ពី​ការ​ពង្រឹងគុណភាព ផលិតផល​ទេសចរ​ក្នុង ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​ខេត្តកំពង់ឆ្នាំង​បាន​រៀបចំ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី ក្រោម​ប្រធានបទ​( ស​ង្ក្រា​ន​ឆ្នាំ​ថ្មី លើក​តម្លៃ​សន្តិភាព វប្ប​ធ​ម៍ និង​ប្រពៃណី​ថ្កើ​ន​ថ្កាន ) ដោយ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ចូលរួម​លេង​កម្សាន្ត​នៅ​តាម​រមណី​ដ្ឋា​ន​នានា តាម​វត្ត​អារាម និង​មុខ​សាលាខេត្ត​កំពង់ឆ្នាំង មាន​ចំនួន​២៨២ ៨៦៧​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​១១១២​នាក់​ក្នុង​នោះ​មាននៅ​បរិវេណ​ទីលាន​បាល់ទាត់​នៅ​មុខ​សាលាខេត្ត​កំពង់ឆ្នាំង​មាន​ចំនួន​១៧៤ ៧២៣​នាក់ ។

ក្រៅពី​នោះ​មាន​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​តាម​សួនច្បារ​ផ្សារ​ក្រោម​សួន​វិមាន​ឯករាជ្យ​រមណីយដ្ឋាន​ទឹកធ្លាក់​វត្ត​បុរាណ និង​រមណីយដ្ឋាន​កើត​ចេញពី​ការ​អភិវឌ្ឍ​ធារាសាស្ត្រ សរុប​២៣​កន្លែង មាន​ចំនួន​១០៨ ១៤៤​នាក់ ។ សរុប​រួម​ទាំង​ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តជាតិ រយៈពេល​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​កន្លង​ទៅ​នេះ​មាន​ចំនួន​២៨៣៩៧៩​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​កន្លង​ទៅ​ដែល​មាន​ភ្ញៀវ​ចំនួន​តែ​១៥២ ៨០២​នាក់ គឺ​ភ្ញៀវ​ទេសចរ​បាន​កើតឡើង​៤៥,៩៨% ។
លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ចំនួន​ភ្ញៀវ​ទេសចរ​កើនឡើង គឺ​ដោយសារ​កត្តា​ច្រើន​យ៉ាងដូច​ជា ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ខេត្ត​ក៏​ដូច​ជា មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​រៀបចំ​ព្រិ​ត្តិ​ការ ស​ង្ក្រា​ន​ឆ្នាំ​ថ្មី​នេះ​អោយ​កាន់តែ​ប្រសើរ​ឡើង​ជាង​ឆ្នាំ​បណ្តា​ឆ្នាំ​មុន​ៗ ។ ជាង​នេះ​ទៅ​ទៀត​ដោយសារ​តែ ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ គួប​ផ្សំ​នឹង​ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទើប​ធ្វើ​ឱ្យ​កំណើន​ភ្ញៀវ​ទេសចរណ៍​ឆ្នាំ​នេះ​កើន រហូត​ដល់​ជាង​៤៥% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៨ កន្លង​ទៅ​នេះ។

លោក​សេង សាលី នៅ​បាន​បញ្ជាក់​ថា ចំនួន​ភ្ញៀវ​ទេសចរ​នឹង​កើនឡើង​ជាង​នេះ ព្រោះ​ក្រោយ​ពេល​ចូល​ឆ្នាំ​ថ្មី ហើយ ភ្ញៀវ​នៅ​បន្ត​លេង​កម្សាន្តរ​ហួត​ដល់​ថ្ងៃ​ទី​១៨ ខែមេសា ចំណែក​តាម​វត្ត​អារាម​មួយ​ចំនួន​នឹង​បន្ត​រៀបចំ ចូល​ឆ្នាំ​ក្រោយ​គេ​តាម​ទម្លាប់ និង​ប្រពៃណី​ភូមិ​ឃុំ​របស់​ខ្លួន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ