ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​បាន​ត្រឹមតែ​ឱប​សព​ម្តាយ​ស្រែក​ទ្រហោយំ​ស្ទើរ​គាំងបេះដូង​តែ​មិន​អាច​ធ្វើ​អ្វី​បាន

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ជនសង្ស័យ​ជា​អ្នក (​លក់​សាច់​ឆ្កែ​) ម្នាក់​ដែល​ត្រូវជា​បងប្អូន​បង្កើត​បាន​យក កាំបិត​បុ័ងតោ​កាប់​ទៅ​លើ​បងស្រី និង​ប្អូនស្រី​គ្មាន​ដក​ដៃ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ ក្នុង​ថ្លុកឈាម​ទាំង​២​នាក់​នៅ​ហ្នឹង​កន្លែង​កើតហេតុ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការខេត្ត…

ខេត្តសៀមរាប ៖ ជនសង្ស័យ​ជា​អ្នក (​លក់​សាច់​ឆ្កែ​) ម្នាក់​ដែល​ត្រូវជា​បងប្អូន​បង្កើត​បាន​យក កាំបិត​បុ័ងតោ​កាប់​ទៅ​លើ​បងស្រី និង​ប្អូនស្រី​គ្មាន​ដក​ដៃ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ ក្នុង​ថ្លុកឈាម​ទាំង​២​នាក់​នៅ​ហ្នឹង​កន្លែង​កើតហេតុ​នោះ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ ។ ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ស្រុក​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៧​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ផ្ទះ​របស់​ជន​រង​គ្រោះ ក្នុងភូមិ​ដំរី​កូន ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​សូទ្រនិគម​បាន​ប្រាប់​ថា ករណី​ឃាតកម្ម​រវាង​បងប្អូន​បង្កើត និង​បងប្អូន​បង្កើត​នោះ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ វ៉ូ វន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ដែល​ត្រូវជា​បងស្រី និង​ប្អូនស្រី​បង្កើត​របស់​ខ្លួន​នឹង​កាំបិត​បុ័ងតោ បណ្ដាល​ឱ្យ​ស្លាប់​ទាំង​០២​នាក់​តែ​ម្តង ។

មូលហេតុ​ជម្លោះដីធ្លី បន្តិចបន្តួច ។ ប្រភព​បាន​បញ្ជាក់​ទៀត​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន​បង្កើត​នោះ​មាន​ទី​១- ឈ្មោះ វ៉ូ ខឹ​ម ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ត្រូវជា​បងស្រី​បង្កើត​របស់​ជនសង្ស័យ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ (​ស្លាប់​) ត្រូវ​ជនសង្ស័យ​ជា​ប្អូនប្រុស​បង្កើត​កាប់​ត្រូវ​ចំ​ថ្គាម​ខាងឆ្វេង​១​កន្លែង និង​កញ្ចឹងក​១​កន្លែង និង​ទី​២- ឈ្មោះ វ៉ូ ខុ​ត ភេទ​ស្រី អាយុ​៤២​ឆ្នាំ ត្រូវជា​ប្អូនស្រី​បង្កើត​របស់​ជនសង្ស័យ មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ​ខាងលើ (​ស្លាប់​) ជនសង្ស័យ​ជា​បងប្រុស​បង្កើត បាន​កាប់​ត្រូវ​កាប់​ចំ​ថ្គាម​ខាងឆ្វេង​២​កន្លែង លើ​ត្រចៀក​១​កន្លែង បំពង​.​ក ១​កន្លែង និង​ត្រចៀក​១​កន្លែង ។

ប្រភព​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា មុន​ពេល​កើតហេតុ​នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៩ ជនសង្ស័យ​បាន​ជីកដី​ដាក់​ដាំ​បង្គោល​ធ្វើ​បន្ទប់ទឹក នៅ​មុខ​ផ្ទះ​ជន​រង​គ្រោះ ហើយ​ជន​រង​គ្រោះ បាន​ស្តីបន្ទោស​ឱ្យ​ជនសង្ស័យ​តបសម្តី​គ្នា​ទៅ​វិញ​ទៅ​មក​បាន​មួយសន្ទុះ ជនសង្ស័យ​ខឹង​ក៏​ឡើង​ទៅ​លើ​ផ្ទះ​របស់​ខ្លួន​យក​កាំបិត​បុ័ងតោ​ចុះ​មក​ចាប់​ជន​រង​គ្រោះ​ទី​១ ដែល​ត្រូវជា​បងស្រី បង្កើត​កាប់​យក​ៗ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ ខណៈ​ពេល​នោះ ជន​រង​គ្រោះ​ទី​២ ប្អូនស្រី​បង្កើត ដែល​នៅផ្ទះ​ជាប់​របង​គ្នា​ឃើញ​ដូច្នោះ​ក៏​ស្រែក​ឱ្យ​អ្នក​ជិតខាង​ជួយ​ក៏​ត្រូវ​ជនសង្ស័យ លឺ​ស្រែក ក៏​រត់​ទៅ​ដេញ​កាប់​រហូត​ដល់​ស្លាប់​ម្នាក់​ទៀត ។

ប្រភព​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​យក​មក​ធ្វើការ​សួរនាំ​នៅ​ការិយាល័យ​ជំនាញ​រួច​មក​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​កាប់សម្លាប់​បងប្អូន​បង្កើត​របស់​ខ្លួន​ពិតប្រាកដ​មែន ដោយសារ​ពួក​គេ​ទាំង​២​នាក់​បាន​ជេរ​ប្រមាណ​ដល់​រូបគេ រឿង​ជីកដី​ដាំ​បង្គោល​ធ្វើ​បន្ទប់ទឹក សម្រាប់​ឱ្យ​ភ្ញៀវ​ជុះនោម ដែល​ចូល​មក​ហូប ក្លែម សាច់​ឆ្កែ តែ​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ថា ករណី​មនុស្សឃាត​នោះ​បង្ក​ឡើង​ដោយ​បុរស​អ្នកលក់​សាច់​ឆ្កែ​ម្នាក់​បាន​ប្រើ​កាំបិត​បុ័ងតោ​កាប់សម្លាប់​មនុស្ស​២​នាក់​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​យ៉ាង​សាហាវព្រៃផ្សៃ​នៅ​ល្ងាច​ថ្ងៃ​ទី​២០ មេ​សា ឆ្នាំ​២០១៩ ហើយ​គេ​ឃើញ​ជន​ដៃដល់​បាន​កាន់​កាំបិតប៉័ងតោ​វែង​ប្រលាក់​ដោយ​ឈាម ហើយ​ឈរ​សម្ញែង​នៅ​មុខ​ផ្ទះ​ខ្ទម​លក់ដូរ​មួយ​តាម​ផ្លូវជាតិ ដោយ​មិន​បាន​រត់គេច​ខ្លួន​ទៅ​ណា​ឡើយ ឬ​មាន​អារម្មណ៍​ភិតភ័យ​តក់ស្លុត​អ្វី​ឡើយ ។ ចំណែក​កូនស្រី​របស់​ជន​រង​គ្រោះ​បាន​ត្រឹម​ស្រែក​ទ្រហោយំ​ស្ទើរ​គាំងបេះដូង​ឱប​សព​ម្ដាយ តែ​មិន​អាច​ធ្វើ​អ្វី​ជន​បង្ក​នោះ​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ