ខេត្តរតនៈគីរី ៖ ក្រុមហ៊ុនដីសម្បទានឈ្មោះ នុភាព សុភី នាំគ្រឿងចក្រ6គ្រឿង រួមទាំងជនជាតិវៀតណាមចំនួន12នាក់ ចូលដោយខុសច្បាប់ឈូសដីព្រៃក្នុងតំបន់កន្ទុយនាគ ត្រូវបានសមត្ថកិច្ចប៉ូលិសជំនាញចាប់បាននៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ហើយនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៩ មេសានេះ សមត្ថកិច្ចប៉ូលិសជំនាញខាងអន្តោប្រវេសន៍បានកសាងសំណុំរឿងបញ្ជួនខ្លួនជនជាតិវៀតណាមទាំង12នាក់ទៅតុលាការ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចខាងជំនាញឱ្យដឹងថា ជនជាតិវៀតណាម12នាក់ រួមទាំងគ្រឿងចក្រ6គ្រឿងនោះ ចាប់បាននៅចំណុចក្រុមហ៊ុន នុភាពសុភីតែម្តង ស្ថិតនៅក្នុងស្រុកតាវែង ក្នុងដីក្រុមហ៊ុនខាងលើ ដែលមានផ្ទៃដីជាប់ស្រុកអណ្ដូងមាស និងជាប់ឧទ្យានវរះជ័យ។
ចំពោះមូលហេតុសមត្ថកិច្ចចាប់ជនជាតិខាងលើនេះ គឺមកពីលួចឆ្លងដែនដោយច្បាប់តាមច្រករបៀងបង្គោលឡាក់លេខ១៤ នៅស្រុកអណ្ដូងមាស ហើយជនជាតិវៀតណាមទាំង12នាក់នេះ តាមច្បាប់អាចជាប់ពន្ធនាគារចាប់ពី6ខែទៅ1ឆ្នាំ ។
សមត្ថកិច្ចបានបន្តទៀតថា បើយោងតាមការឆ្លើយសារភាពរបស់ជនជាតិវៀតណាមទាំង12នាក់ ពួកគាត់ជាកម្មកររកស៊ីឈ្នួលឈូសឆាយដីព្រៃឱ្យក្រុមហ៊ុននុភាពសុភីទេ ដោយមានឈ្មោះ សេក វរះ ជនជាតិខ្មែរ ជានាយកក្រុមហ៊ុនខាងលើ ។
ព័ត៌មានពិស្តារមានផ្សាយនៅ កាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ