ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! ណ៎​ប្រចណ្ឌ​ប្រពន្ធ​ថា​មាន​សាហា​យ​ប្តី​ចង់​ធ្វើ​អត្តឃា.ត និង​ផ្ទះ​ដុត​ឆេះ​ហ្មត់​ទាំងស្រុង(មានវីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មានរឿង​រ៉ាវ​២​ករណី​នៅ​ខេត្តបន្ទាយមានជ័យ​ដោយ​ខុស​គ្នា​តែ​១​ស​ប្តា​ហ៍​ប៉ុណ្ណោះ រឿង​ហិង្សា​ដុត​ទ្រព្យ​បំផ្លាញ​ចោល​ដោយ​គ្មាន​គិត​ពី​កម្លាំង​ខំ​ប្រឹងរក​កន្លង​មក ទាំង​លំបាក ។ រឿង​មួយ​កាលពី​ថ្ងៃ​ចូល​ឆ្នាំ​យប់​ថ្ងៃ​ទី​១ បុរស​ជា​បង​ខឹង​នឹង​ប្អូនប្រុស​ខ្លួន​យក​ឡាន​របស់​ខ្លួន​ជិះ​ដើរ​លេង​ដោយ​គ្មាន​ការ​អនុញាតិ ពេល​ប្អូន​ត្រឡប់​មក​ផ្ទះ​វិញ​កើត​មាន​ជម្លោះ​ពាក្យ​សំដី​នឹង​គ្នា​ក្លាយជា​ហិង្សា​ទៅ​ចង​អត្តឃាត និង​ឡាន​ក៏​ដុត​ឡាន​របស់​ខ្លួន​ចោល​ឆេះ​ហ្មត់​សល់​តែ​គ្រោងឆ្អឹង​នៅ​ក្រុង​សិរី​សោភ័ណ…

ខេត្តបន្ទាយមានជ័យ ៖ មានរឿង​រ៉ាវ​២​ករណី​នៅ​ខេត្តបន្ទាយមានជ័យ​ដោយ​ខុស​គ្នា​តែ​១​ស​ប្តា​ហ៍​ប៉ុណ្ណោះ រឿង​ហិង្សា​ដុត​ទ្រព្យ​បំផ្លាញ​ចោល​ដោយ​គ្មាន​គិត​ពី​កម្លាំង​ខំ​ប្រឹងរក​កន្លង​មក ទាំង​លំបាក ។ រឿង​មួយ​កាលពី​ថ្ងៃ​ចូល​ឆ្នាំ​យប់​ថ្ងៃ​ទី​១ បុរស​ជា​បង​ខឹង​នឹង​ប្អូនប្រុស​ខ្លួន​យក​ឡាន​របស់​ខ្លួន​ជិះ​ដើរ​លេង​ដោយ​គ្មាន​ការ​អនុញាតិ ពេល​ប្អូន​ត្រឡប់​មក​ផ្ទះ​វិញ​កើត​មាន​ជម្លោះ​ពាក្យ​សំដី​នឹង​គ្នា​ក្លាយជា​ហិង្សា​ទៅ​ចង​អត្តឃាត និង​ឡាន​ក៏​ដុត​ឡាន​របស់​ខ្លួន​ចោល​ឆេះ​ហ្មត់​សល់​តែ​គ្រោងឆ្អឹង​នៅ​ក្រុង​សិរី​សោភ័ណ ។

ដោយឡែក​ករណី​មួយទៀត​នេះ​វេលា​ម៉ោង​១០​និង​៣០​នាទី​នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៩ ប្តី​ប្រចណ្ឌ​ប្រពន្ធ​កើតជា​ជម្លោះ​បុរស​ជា​ប្តី​បែរជា​ទៅ​ចង​អត្តឃាត​ជាមួយនឹង​ផ្ទះ ក៏​ដុត​ផ្ទះ​ចោល​ឆេះ​អស់ទាំង​ស្រុង​សល់​តែ​ឆ្អឹង​ស័ង្កសី ក៏​បាន​ភ្ញាក់ផ្អើល​ដល់​ឡានទឹក​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី ហើយ​អ្នក​បង្ក​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ភូមិ​បឹង​រាំង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយឯក ស៊ិ​ន ណា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​នោះ​ឈ្មោះ យុ​ត ស៊ី​ណាត ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជា​ប្រពន្ធ រីឯ​ប្តី​ឈ្មោះ ភួ​ន ដា អាយុ​៣៨​ឆ្នាំ មានកូន​ប្រុស​តូច​ម្នាក់​ក្នុង​បន្ទុក គ្រួសារ​នេះ​រស់នៅ​ភូមិ​បឹង​រាំង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។ ផ្ទះ​ដែល​ឆេះ គឺ​ផ្ទះ​ទាម​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​ឆេះ​នេះ​បើ​តាម​ការ​សាកសួរ​ព័ត៌មាន​ពី​ស្ត្រី​ដែល​ជា​ម្ចាស់​បាន​និយាយ​មូលហេតុ​ដែល​បង្ក​ឲ្យ​ឆេះ​នោះ គឺ​ដោយសារ​ប្តី​របស់​នាង​គាត់​មាន​ភាព​ប្រចណ្ឌ និង​គាត់​ដោយ​បាន​ចោទប្រកាន់​ថា នាង​មាន​សាហា​យ​ស្មន់​ក៏​ក្លាយជា​ជម្លោះ​រាំ​រ៉ៃ​យូរ​មក​ហើយ ហើយ​រឿង​នេះ​នៅ​យប់​ថ្ងៃ​កើតហេតុ​ក៏​បាន​កើតជា​ជម្លោះ និង​គ្នា​កើតជា​ហិង្សា ប្តី​របស់​នាង​ក៏​យក​សាំង​១​លី​ត្រ និង​ប្រេងម៉ាស៊ីន​ចាក់​ដុត​ផ្ទះ​បង្ក​ឲ្យ​ឆាបឆេះ​អស់ទាំង​ស្រុង ក្រោយ​ពី​បង្ក​ឲ្យ​ផ្ទះ​ហើយ​ក៏​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ ។ លោក​អធិការ​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​លោក​បាន​ដឹកនាំ​កម្លាំង​ចំនួន​៨​នាក់​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ជួយ​អន្តរាគមន៍​តែ​ពេល​មក​ដល់​ផ្ទះ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​ទៅ​ហើយ តែ​ក្នុង​នោះ​ក៏​យើង​បាន​បាញ់​ទឹក​អស់​១​ឡាន ដើម្បី​ពន្លត់​កុំ​ឲ្យ​មានការ​រាលដាល​ទៅ​ឆេះ​ផ្ទះ​អ្នក​ជិតខាង​បន្ថែម​ម​ទៀត ។

បើ​តាម​ការ​បញ្ជាក់​ពី​ស្ត្រី​ឈ្មោះ​យុ​ត ស៊ី​ណាត បាន​ប្រាប់​ថា គិត​ពី​សម្ភារ​ក្នុងផ្ទះ និង​ឈើ​ចំនួន​២​គីប ទុក​សម្រាប់​សង់ផ្ទះ​នោះ​ក៏​ត្រូវ​ឆេះ​អស់ គិត​ជា​ទឹកប្រាក់​ចំនួន​៦​លាន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ