ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ក្អួត​ចេញ​ឈាម​តាម​មាត់ ស្មាន​តែ​… ផ្អើល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនអនាថា​ម្នាក់​នឹង​ជា​អ្នកប្រមឹក​ស្រា​ផឹក​រហូត​ដល់​ក្អួត​ចេញ​ឈាម​តាម​មាត់​បង្ក​ឱ្យ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​ស្មាន​តែ​ស្លាប់ ហើយ​ហៅ​រថយន្ត​សា​មុ​យមក​ដឹក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​២…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនអនាថា​ម្នាក់​នឹង​ជា​អ្នកប្រមឹក​ស្រា​ផឹក​រហូត​ដល់​ក្អួត​ចេញ​ឈាម​តាម​មាត់​បង្ក​ឱ្យ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​ស្មាន​តែ​ស្លាប់ ហើយ​ហៅ​រថយន្ត​សា​មុ​យមក​ដឹក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ។

សមត្ថកិច្ច​ក៏​បានឱ្យ​ដឹង​ដែរ​ថា ជន​រង​គ្រោះ​មានឈ្មោះ អុក ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ។

​តាម​ប្រភព​ពី​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ គាត់​ជា​ជនអនាថា​គ្មាន​ផ្ទះសំបែង និង​ផឹកស្រា​ជា​រៀងរាល់ថ្ងៃ ហើយ​ដើរ​ដេក​គ្រប់​តែ​ទីកន្លែង លុះ​ពេល កើតហេតុ មាន​ប្រជា​ពល​រដ្ឋ​គាត់​ប្រទះ​ឃើញ​ជន​រង​គ្រោះ​កំពុង​តែ​ក្អួ​ច​ចេញ​ឈាម​មក​តាម​មាត់ ហើយ​ដេក​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ ។

ពេល​ភ្លាម​ៗ​នោះ​ដែល​គាត់ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ម្តុំ​ឌឿ​ម​ហែម​នោះ បាន​ដាស់​គាត់​ដែរ ប៉ុន្តែ​គាត់​អត់​ដឹងខ្លួន ទើប​គាត់​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច​ថា ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់ ហើយ​មួយសន្ទុះ​ក្រោយមក​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ផ្សារ​ថ្មី​២ ចុះ​មក​អន្តរាគមន៍​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​តម​ក ដើម្បី​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល ប៉ុន្តែ​ជន​រង​គ្រោះ​ដឹងខ្លួន​ក៏​និយាយ​ថា អត់​ទៅ​ណា​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​កាល​ម៉ែ​ត​បាន​ត្រឡប់​ទៅ​បាត់​ហើយ ចំណែក​ជន​រង​គ្រោះ​ក៏​ដើរ​ចេញ​ទៅ​បាត់​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ