ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចូល​ឆ្នាំ​រួច​មួយ​ថ្ងៃ ស្លា.ប់​ម្នាក់ សង្គ្រោះ​បន្ទាន់​២​នាក់​ដោយសារ​សត្វ​ឆ្មា​ខាំ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តស្វាយរៀង ៖ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់​បាន​រង​គ្រោះ​ដោយសារ​ឆ្មា​ខាំ និង​ក្រញៅ​បង្ក​ឱ្យ​កើតជា​ជំងឺ​កាច​សាហាវ និង​មាន​គ្រោះថ្នាក់​រហូត​ដល់​បាត់​បង់ជីវិត​រួច​មក លោក​ស៊ូ ម៉ុ​ល ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ស្រុក និង​ជា​អភិបាលរង​ស្រុក​រមាស​ហែក​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សត្វ​ចិញ្ចឹម​ឆ្មា​និង​ឆ្កែ…

ខេត្តស្វាយរៀង ៖ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ចំនួន​៣​នាក់​បាន​រង​គ្រោះ​ដោយសារ​ឆ្មា​ខាំ និង​ក្រញៅ​បង្ក​ឱ្យ​កើតជា​ជំងឺ​កាច​សាហាវ និង​មាន​គ្រោះថ្នាក់​រហូត​ដល់​បាត់​បង់ជីវិត​រួច​មក លោក​ស៊ូ ម៉ុ​ល ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ស្រុក និង​ជា​អភិបាលរង​ស្រុក​រមាស​ហែក​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សត្វ​ចិញ្ចឹម​ឆ្មា​និង​ឆ្កែ គប្បី​ចាក់​វ៉ាក់សាំង​ការពារ​ជា​មុន​។

លោក​បាន​អំពាវនាវ​បែប​នេះ​ក្នុង​ឱកាស​ដែល​រូប​លោក និង​ក្រុមការងារ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ត្រូវ​សត្វ​ឆ្មា​ខាំ និង​ក្រញៅ​ចំនួន​៣​គ្រួសារ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៩ នៅ​ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក​។

ជាមួយ​គ្នា​នោះ​ដែរ ក្រុមការងារ​យុវជន​គណបក្ស​ស្រុក​រមាស​ហែក​ក៏​បាន​ចូលរួម​ពិធី​បុណ្យសព​លោក​ពៅ មល់ អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ស្គន់​ថ្មី ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក ដែល​សត្វ​ឆ្មា​ខាំ​ហើយ​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​១៧ ខែមេសា​។

ក្រៅពី​នោះ​ក្រុមការងារ​ក៏​បាន​សួរសុខទុក្ខ​ជន​រង​គ្រោះ​ដោយសារ​ត្រូវ​សត្វ​ឆ្មា​ក្រញៅ​ចំនួន​២​នាក់ កាលពី​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៩ រួម​មាន ក្មេង​ស្រី​ម្នាក់​ឈ្មោះ​សំ រស្មី អាយុ​១៣​ឆ្នាំ និង​យុវជន​ម្នាក់​ទៀត​ឈ្មោះ​សំ​ពិសិដ្ឋ អាយុ​១៨​ឆ្នាំ ហើយ​ជន​រង​គ្រោះ​ទាំង​២​នាក់​រស់នៅ​ភូមិ​ត្រពាំង​ឈ្នាង ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក ត្រូវ​បាន​អាណាព្យាបាល​នាំ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិគ្រោះ​យោបល់ និង​ចាក់​ថ្នាំ​បង្ការ​រួច​ហើយ​ពោល​គឺ​មិន​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​នោះ​ទេ​។

គួរ​កត់​សម្គាល់ថា ជំងឺ​កាច​សាហាវ​បណ្តាល​មក​ពី​សត្វ​ឆ្មា និង​សត្វ​ឆ្កែ​ខាំ ឬ​ក្រញៅ​នេះ កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ទូទៅ ធ្វើ​ឲ្យ​ពួក​គាត់​បាន​នាំ​គ្នា​សម្រុក​ទៅ​ចាក់​ថ្នាំ​បង្ការ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ រាជធានី​ភ្នំពេញ​។ ជាក់ស្តែង​នៅ​ខេត្តស្វាយរៀង​ក្នុង​រយៈពេល​តែ​មួយ​ខែ​ប៉ុណ្ណោះ​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​ដោយសារ​ត្រូវ​សត្វ​ឆ្កែ​ខាំ​នៅ​ស្រុក​ស្វាយ​ជ្រំ និង​មនុស្ស​ម្នាក់​ទៀត​បាន​ស្លាប់ រីឯ​មនុស្ស​២​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ដោយសារ​ត្រូវ​សត្វ​ឆ្មា​ខាំ និង​ក្រញៅ​នៅ​ស្រុក​រមាស​ហែក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ