ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ ពលករ​ខ្មែរ​ធ្វើការ​នៅ​កូរ៉េ​ដែល​ចូលរួម​មហា​បាតុកម្ម​អាច​នឹង​ឈប់​ទទួល​បាន​ទិ​ដ្ឋ​ការ​បើ​ជេរ​ប្រមាថ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​បញ្ជាក់​ថា ពលករ​ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ដែល​ចូលរួម​មហា​បាតុកម្ម​របស​បក្ស​ប្រឆាំង​អាច​នឹង​ឈប់​ទទួល​បាន​ទិ​ដ្ឋ​ការ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​បើ​ជេ​ប្រមាថ និង​ប្រើ​ពាក្យ​អសុរោះ​មក​លើ​រាជរ​ដ្ឋា​បាល ។ ការ​អះអាង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន បាន​បញ្ជាក់​ថា ពលករ​ដែល​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ដែល​ចូលរួម​មហា​បាតុកម្ម​របស​បក្ស​ប្រឆាំង​អាច​នឹង​ឈប់​ទទួល​បាន​ទិ​ដ្ឋ​ការ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​បើ​ជេ​ប្រមាថ និង​ប្រើ​ពាក្យ​អសុរោះ​មក​លើ​រាជរ​ដ្ឋា​បាល ។ ការ​អះអាង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ ខណៈ​ដែល​ក្រុម​ពលករ​ដែល​គាំទ្រ​គណបក្សប្រឆាំង​បាន​ធ្វើ​មហា​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ ដោយ​ដឹកនាំ​ដោយ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​របស់​លោក ។

យ៉ាងណា​ក្តី​លោក​សុខ ឥ​សាន បាន​ហៅ​ការ​ធ្វើ​បាតុកម្ម​របស់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​ថា​មាន​អ្នកចូលរួម​មិន​បាន​មួយ​ដំបរ​ស្វា​នោះ​ទេ ។ លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ មេ​សា​នេះ​ថា នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៩​នេះ ព្ញ​ថា​នឹង​មាន​មហា​បាតុកម្ម​មួយ​រៀបចំ​ដោយ​ពួក​យុវជន​ប្រឆាំង​ម្នាក់​ពីរ​នាក់ និង​មានការ​ចូលរួម​ពី​មនុស្ស​មួយ​ចំនួន​តូច​តិចតួច ដែល​ពួក​គេ​ខិតខំ​ឃោសនា​បំប៉ោង​ថា មក​ពី​គ្រប់​ទិស​ទី​នៅ​លើ​ពិភពលោក ។ លោក​បន្ត​ថា បើ​តាម​ការ​ឃោសនា​បំប៉ោង​អាច​នឹង​ផ្អៀង​ប្រទេស​កូរ៉េ​ខាងត្បូង​នេះ​ជា​មិន​ខាន ។ ក៏​ប៉ុន្តែ​ការ​ពិត​មាន​មនុស្ស​មក​ពី​ប្រទេស​នេះ​១​ឬ​២​នាក់​ពី​ប្រទេស​នោះ​១​ឬ​២​នាក់ ដែល​សរុប​ទៅ​បាន​មួយ​ដំបរ​ស្វា​ប៉ុណ្ណោះ​បាន​សេចក្តី​ថា មិន​បាន​ស្មើនឹង​ប្រជា​ពុទ្ធបរិស័ទ​ទៅ​បុណ្យចូលឆ្នាំ​នៅ​វត្ត​មួយ​ផង ។

លោក​សុខ ឥ​សាន ក៏​បាន​វាយតម្លៃ​ការ​ធ្វើ​បាតុកម្ម​របស់​ក្រុមប្រឆាំង​នៅ​ប្រទេស​កូរ៉េ​ថា គឺ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ទៅ​ជួបជុំ​គ្នា​ជេរ​ប្រមាថ បរិហា​កេរ្តិ៍​សំអុយ​ជាតិ​សាសន៍​ខ្មែរ​ឯង​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ។ លោក​បាន​បញ្ជាក់​ថា​«​នេះ​ហើយ​ដែល​ហៅ​ថា ចរិត​អ្នក​ស្នេហា​ជាតិ​របស់​ពួក​គេ ។ ដោយសារ​មាន​ចរិត​ប្រមាថ​ជាតិ​សាសន៍​ឯង​យ៉ាងនេះ​ហើយ​គង់​មាន​ថ្ងៃ​ណាមួយ​ពួក​ទាំងនេះ​នឹង​ឈប់​បាន​ទទួល​ទិដ្ឋាការ​ឲ្យ​នៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ពេល​នោះ​នឹង​ឃើញ​ទឹកភ្នែក​ជូត​ក្បាលជង្គង់​ជា​មិន​ខាន​» ។ លោក​គូសបញ្ជាក់​ថា នៅ​ពេល​នោះ​ទុក​ឲ្យ​ពួក​ឧទ្ទាម​ខ្មែរ​ក្បត់ជាតិ​រត់ចោលស្រុក​មក​ជួយ​ចុះ​កុំ​ស្រែក​ដង្ហោយ​រក​ជំនួយ​ពី​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​អី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ