ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​សម្តែង​ការ​ស្តាយ​ចំពោះ​មហា​បាតុកម្ម​របស់​លោក​សម រ​ង្ស៊ី​ នៅ​កូរ៉េ​ខាងត្បូង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ​តី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្តែង​ការ​សោកស្តាយ ចំពោះ​មហា​បាតុកម្ម​ដែល​រៀបចំ​ដោយ​ក្រុមប្រឆាំង​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ដឹកនាំ​ដោយ​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មកនេះ ។ លោក​អ៊ូ ច័ន្ទ​រ័​ត្ន អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង…

រាជធានី​ភ្នំពេញ ៖ អ​តី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្តែង​ការ​សោកស្តាយ ចំពោះ​មហា​បាតុកម្ម​ដែល​រៀបចំ​ដោយ​ក្រុមប្រឆាំង​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ដឹកនាំ​ដោយ​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មកនេះ ។

លោក​អ៊ូ ច័ន្ទ​រ័​ត្ន អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង ហើយ​ទើបតែ​ទទួល​បាន​សិទ្ធិ​ធ្វើ នយោបាយ​កាល​ពេល​កន្លង​មកនេះ​បាន​និយាយ​នៅ​ថ្ងៃ​ទី​២០ មេ​សា លោក​សម្រេចចិត្ត​មិន​ចូលរួម​វេទិការ​របស់​អង្គការ Asia Human Rights Peace forum នៅ​ប្រទេស​កូរ៉េ​នោះ​ទេ​។ បន្ទាប់​ពី​ខំ​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កូរ៉េ​ដើម​ចូលរួម​វេទិការ​ដោយ​មានការ​ចូលរួម​ពី​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​លោក​សម រ​ង្ស៊ី លោក​អ៊ូ ច័ន្ទ​រ័​ត្ន បាន​បញ្ជាក់​ថា​«​ខ្ញុំ​បាន​សម្រេចចិត្ត​មិន​ចូលរួម​វេទិការ​អ្នក​ប្រជាធិបតេយ្យ​ដែល​រៀបចំ​ដោយ​អង្គការ Asia Human Rights Peace Forum នៅ​នាទី​ចុង​ក្រោយ ដោយ​មិន​ចង់​ឲ្យ​មានការ​ប៉ះពាល់​ដល់​ដំណើរការ​អង្គ​វេទិការ និង​សតិអារម្មណ៍​របស់​អ្នក​បដិសេធ​វត្តមាន​របស់ខ្ញុំ ។

ប៉ុន្តែ​ខ្ញុំ​នៅ​តែ​រំពឹង និង​មាន​សុទិដ្ឋិនិយម​ថា នឹង​មាន​ផល​វិជ្ជមាន​ពី​កម្មវិធី​ក្នុង​ការ​ដោះស្រាយ បញ្ហា​ជាតិ​» ។ លោក​បន្ថែម​ខ្ញុំ​មានការ​សោកស្តាយ​ចំពោះ​ថ្នាក់ដឹកនាំ និង​សកម្មជន​របស់​បក្ស​ប្រឆាំង​ពី​វត្តមាន​របស់ខ្ញុំ​ក្នុង​វេទិការ​នឹង​ក្នុង​ការ​ចូល​រូ​ម ។ យើង​ឃើញ​ថា មាន​ប្រតិកម្ម​ពី​លោកស្រី មួរ សុខ ហួ​អតីត​អនុប្រធាន​គណបក្សប្រឆាំង​លោក​ស ច័ន្ទ​ដេ​ត និង​សកម្មជន​ជា​ច្រើន​ទៀត ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​អ៊ូ ច័ន្ទ​រ័​ត្ន ក៏​បាន​អះអាង​ថា មូលហេតុ​ដែល​លោក​សម្រេច ចិត្ត​មិន​ចូលរួម​វេទិការ​ដោយសារ​តែ​លោក​មិន​ចង់​ឲ្យ​ខ្មែរ​បាក់មុខ​នៅ​បរទេស ហើយដោយ សារ​តែ​លោក​មើលឃើញ​ថា អ្នកគាំទ្រ​លោក​សម រុ​ង្ស៊ី បាន​ប្រើ​សារ​ប្រមាថ​ធ្ងន់​ៗ​មក​លើ​រូប​លោក ។

លោក​ក៏​បាន​ហៅ​ទ​ង្វើ​របស់​ក្រុមប្រឆាំង​ផ្កាប់មុខ​នេះ​ជា​ទ​ង្វើ​មិន​សម​ទាល់តែ​សោះ ក្នុង​នាម​លោក​ជា​អ្នក​ប្រជាធិបតេយ្យ ។ ជាង​នេះ​សោកស្តាយ​ចំពោះ​ថ្នាក់ដឹកនាំ​របស់​គណបក្សប្រឆាំង​ដែល​មិន​បាន​ប្រាប់​ដល់​សកម្មជន​ខ្លួន ។ ចំពោះ​ការ​ចោទប្រកាន់​របស់​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស​ពី​មូលហេតុ​ដែល​លោក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ត្រូវ​លោក​អ៊ូ ច័ន្ទ​រ័​ត្ន អះអាង​ជា​ការ​លាប​ពណ៌​មក​លើ​រូប​លោក នឹង​តែ​ប៉ុ ណ្ណោះ ។ លោក​បញ្ជាក់​ថា​«​ការ​ចោទប្រកាន់​លាប​ពណ៌​បែប​នេះ​ខ្ញុំ​ជឿ​ង​ថា ជា​ការ​គិត​ខុស ព្រោះ​ពេល​កន្លង​មកនេះ​មាន​មន្ត្រី​នៅ​ក្នុង​បក្ស​មានការ​លក់ខ្លួន ហើយ​ក៏​មាន​អ្នកខ្លះ លិ​ប​ល​ចូល​ជាមួយ​បក្ស​ផ្សេង​ទៀត ។

ដូច្នេះ​ការ​ដែល​ខ្ញុំ​មក​ចូលរួម​វេទិការ​នៅ​កូរ៉េ​នេះ គឺ​ចង់​បង្ហាញ​ថា​ខ្ញុំ មិន​លក់ខ្លួន​ដូច​គេ​គិត និង​លាប​ពណ៌​នោះ​ទេ​» ។ លោក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា ក្រុម​បាតុកម្ម​បាន​ស្រែក​រំដោះ​ប្រជាធិបតេយ្យ​កម្ពុជា នៅ​ប្រទេស​កូរ៉េ​ជា​ការ​ចម្លែក​ណាស់ ដែល​ចង់​រំដោះ​របស់​ដែល​ហៅ​ថា លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​បែរជា​ទៅ​ធ្វើ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​មាន​ចម្ងាយ​ប្រមាណ​៨០០០​គីឡូម៉ែត្រ​ពី​កម្ពុជា​ទៅ​វិញ ។ លោក​បន្ត​ថា មេខ្យល់​ដែល​ទៅ​ពី​គ្រប់​ប្រទេស​នៅ​លើ​ពិភពលោក​មាន​ដ៏​ច្រើន​លើសលុប​ហួស​ពី​ការ​ស្មាន​ប្រហែលជា​ដល់​ទៅ​ជាង​៦០​នាក់​ឯណោះ ។

នៅ​ក្នុង​ពិធី​មហា​បាតុកម្ម​ដែល​មាន​មនុស្ស​ចូលរួម​ប្រមាណ​រយ​នាក់​ប៉ុណ្ណោះ ពួក​គេ​ឃោសនា​ថា​ដល់​ទៅ​រាប់រយ​រាប់​ពាន់​នាក់​នោះ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​សោះកក្រោះ ទោះបី​មាន​វត្តមាន​មេ​ឧទ្ទាម​ក្រៅច្បាប់​ក៏​ដោយ ។ ថ្លែង​ក្នុង​មហា​បាតុកម្ម​ភ្លើងទៀន គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ក្វា​ង​យូ (Gwangju) ប្រទេស​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃ​ទី​២០ ខែមេសា លោក​សម រ​ង្ស៊ី បាន​លើក​ឡើង​ថា កា​ធ្វើ​បាតុកម្ម​នេះ ដើម្បី​ទាមទារ​ឲ្យ​ប្រទេស​កម្ពុជា​ប្រកាន់​លិទ្ធ​ប្រជាធិបតេយ្យ​ពិតប្រាកដ និង​ចង់​ឲ្យ​មានការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា ។ អតីត​មេ​បក្ស​ប្រឆាំង​ក៏​បាន​អះអាង​ជា​ថ្មី​លោក​នឹង​មក​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ​ដោយ​មានការ​ចូលរួម​ពី​ពលករ​កម្ពុជា​មក​ពី​កូរ៉េ និង​ប្រទេស​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ