ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រៀវណាស់! រថយន្ត​បែនបុក​ចូល​ផ្ទះ ស្លា.ប់និង​របួស​ច្រើន​នាក់​

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ រថយន្ត​បែន​ដឹក​ក្រួស​មួយ​​គ្រឿង​បើកបរ​លើ​ផ្លូវជាតិ​លេខ​៧ ​ក៏​ស្រាប់តែ​រេ​ចង្កូត​​បុក​ចូល​ផ្ទះ​ប្រជា​ពលរ​រដ្ឋ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​២​នាក់​ និង​របួស​ចំនួន​៣​នាក់ ចំណែក​អ្នកបើកប​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​មកអន្តរា​គម​ន៏​ចាប់ខ្លួន​បញ្ជូន​មក​កាន់អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​សួរនាំ​ផង​ដែរ​។ ។ ​ហេតុ​ការ​ណ៏​​ដ៏រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក…

ខេត្ត​ត្បូងឃ្មុំ​ ៖ រថយន្ត​បែន​ដឹក​ក្រួស​មួយ​​គ្រឿង​បើកបរ​លើ​ផ្លូវជាតិ​លេខ​៧ ​ក៏​ស្រាប់តែ​រេ​ចង្កូត​​បុក​ចូល​ផ្ទះ​ប្រជា​ពលរ​រដ្ឋ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​២​នាក់​ និង​របួស​ចំនួន​៣​នាក់ ចំណែក​អ្នកបើកប​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​មកអន្តរា​គម​ន៏​ចាប់ខ្លួន​បញ្ជូន​មក​កាន់អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​សួរនាំ​ផង​ដែរ​។ ។

​ហេតុ​ការ​ណ៏​​ដ៏រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក
ថ្ងៃ​ទី​១៩​ មេ​សា ២០១៩ នៅ​ភូមិ​ត្រពាំង​គូរ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ។

លោក​ឧត្តម​សេនី​យ៏​ត្រី ឈឹ​ម គឹ​ម​ហុង ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ថា រថយន្ត​​បែន​មួយគ្រឿងខាងលើ​នេះ​បើកបរ​ដោយ​ឈ្មោះ ប្រុស លី​ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ព័​ណ្ណ​រាយ សង្កាត់​សួង ក្រុង​សួង ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​

​ចំណែកជនរងគ្រោះដែលស្លាប់ទាំង​​២នាក់​ខាងលើ​រួម​មាន​ម្នាក់​​ឈ្មោះ​ប្រេស សេន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ភូមិ​ត្រពាំង​ដុំ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ​និង​ម្នាក់​ទៀត​​ឈ្មោះ ឆ​ន ប៊ូ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ នៅ​ភូម​ស្រឡប់ ឃុំ​ស្រឡប់ ស្រុក​ជាមួយ​គ្នា ។

លោក​ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​សណ្តាប់ធ្នាប់​​បាន​បន្ត​ថា ​​មុនពេលកើតហេតុ គេឃើញ​ថយន្ត​​បែន​មួយគ្រឿងខាងលើ​នេះ​បើកបរ​ដោយ​​បុរស​ម្នាក់​ធ្វើ​ដំណើរ​​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​តាម​បណ្តោយ​ផ្លូវជាតិ ​លុះមកដល់​ចំណុច​កើតហេតុ​​ខាងលើ ស្រាប់តែ
​ជាន់​​ហ្វ្រាំងមិន​ស៊ី​ ដោយ​​អ្នក​បើកបរ​រថយន្ត​ព្យា​យាម​​ជាន់​​ហ្វ្រាំង​២​ទៅ​៣​ដង​ដែរ ​តែ​ហ្វ្រាំង​មិន​ស៊ី​ទៀត​។

លោកស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​សណ្តាប់ធ្នាប់​បន្ត​ទៀត​ថា បន្ទាប់​មក​រថយន្ត​ក៏​បាន​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ពលរដ្ឋ​ឈ្មោះសោ ផេង បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​២​នាក់​ភ្លាម​នៅនឹងកន្លែងកើតហេតុ​ ​ចំណែក​មនុស្ស​ចំនួន​​៣​នាក់​​ផ្សេងទៀត​បាន​រង​របួស​​ដេក​រដូករណែល ។ ភ្លាម​ៗ​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​​ដល់​ប្រជា​ពលរដ្ឋ​ដែល​នៅ​ក្បែរ​កន្លែងកើតហេតុ​​នាំ​គ្នា​មក​ចោមរោម​មើល​ព្រាត ហើយ​ប៉ុ​ស្តិ៍​រដ្ឋបាល​ដែល​នៅក្បែរ​នោះ​បាន​មក​ដល់​មុនគេ ដោយ​បាន​ចាប់​ឃាត់​អ្នកបើកបរ​រថយន្ត​តែម្តង ។ ​បន្ទាប់មក​​លោក​ក៏បាន​ដឹកនាំ​កម្លាំង​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​​ជន​​រង​គ្រោះ​បញ្ជូន​ទោ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុង​សួង ។ ចំនែក​​សពជនងគ្រោះ​ ​ក្រោយ​ពី​មន្ត្រី​ជំនាញ​ចរាចរ​ណ៏​ស្រុក​បាន​ធ្វើការ​ពិនិត្យ និង​វាស់វែងរួច ​ក៏​ប្រគល់សព​ទៅ​​ឱ្យ​សាច់ញាតិ​ដើម្បី​​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

លោក​ឧត្តម​សេនី​យ៏​ត្រី ឈឹ​ម គឹ​ម​ហុង ស្នងការ​រង​នគរបាល​ខេត្ត បញ្ជាក់​ថា ក្រោយ​ពី​បាន​បញ្ជូន​អ្នក​បើក​បររថ​យន្ត​​បង្ក​​ខាងលើ​មក​ដល់​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំរួចមក​ ជនសង្ស័យជា​អ្នក​បើកបរ​រថយន្ត​បាន​ឆ្លើយថា ក្នុង​ពេល​ដែល​កំពុង​បើក​បរ​មក​ដល់​ត្រង់​កន្លែង​មាន​មនុស្ស​ច្រើន ខ្លួន​បាន​ជាន់​ហ្វ្រាំង​២​ទៅ​៣​ដងដែរ ​តែ​មិន​ស៊ី ហើយ​បាន​ព្យាយាម​កាច់សោ​​​ដើម្បី​ពន្លត់​ម៉ាស៊ីនរថយន្ត​ដែរ ក៏​ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​មនុស្ស​ បណ្តាល​ឱ្យ​ស្លាប់ និង​របួស​ច្រើន​នាក់​តែ​ម្តង ។ បច្ចុប្បន្ន​ មន្ត្រី​ជំនាញ​ចរាចរ​ណ៏​ស្រុក​ត្បូងឃ្មុំ​​កំពុង​​កសាង​​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​ឲ្យ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ