ខេត្តសៀមរាប ៖ បុរសម្នាក់ស្រាតខោអាវឡើងទៅចងកសម្លាប់ខ្លួននៅលើដើមចាមរី ដែលមានកំពស់១០ម៉ែត្រ ស្ថិតនៅខាងក្រោយមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រពន្ធដែលទើបនឹងសម្រាលកូននៅក្នុងមន្ទីរពេទ្យ បីកូនមកស្រែកទ្រហោយំ ព្រោះមិននឹកស្មានថា ប្តីរបស់គាត់គិតខ្លីដូច្នេះសោះ។
ហេតុការណ៍ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅខាងក្រោយមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប ក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
លោកវរសេនីយ៍ទោ នួន ស័ក្ក ចំរើនរិទ្ធ អធិការរង ទទួលផែនព្រហ្មទណ្ឌ នៃអធិការនគរបាលក្រុងសៀមរាប បានប្រាប់តាមទូរស័ព្ទកាលពីវេលាម៉ោង១០និង១៤នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះថា ជនរងគ្រោះដែលស្លាប់ឈ្មោះ លី ម៉ាន់ថង ភេទ ប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ទំនប់ ក៥ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់បន្ថែមថា តាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះឈ្មោះ ហុក អាង អាយុ៤១ឆ្នាំ បានឱ្យដឹងថា គាត់ជាមួយប្ដីបានធ្វើដំណើរចេញពីពីខេត្តបន្ទាយមានជ័យ តាំងពីថ្ងៃទី១៦ មេសា ឆ្នាំ២០១៩ ដោយសារគាត់មកសម្រាលកូន ហើយត្រូវក្រុមគ្រូពេទ្យឱ្យធ្វើការវះកាត់ ទើបត្រូវសម្រាកក្នុងមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។
ស្ត្រីជាប្រពន្ធជនរងគ្រោះបានរៀបរាប់បន្តថា កាលពីយប់ថ្ងៃទី១៧ ខែ មេសា ឆ្នាំ ២០១៩ ប្ដីរបស់គាត់ជាមនុស្សញៀនស្រា និងធ្លាប់ប្រើប្រាស់គ្រឿងញៀនផងនោះ ដោយទ្រាំមិនបាន ប្ដីរបស់គាត់បានចេញមកខាងក្រៅមន្ទីរពេទ្យលួចផឹកស្រាបានប្រហែលជាពីរម៉ោងរួចក៏ចូលទៅមន្ទីរពេទ្យវិញ ពេលនោះគាត់ក៏ធុំក្លិនស្រា និងស្ដីបន្ទោសឱ្យ ធ្វើឱ្យប្ដីរបស់គាត់ខឹង ក៏ដើរចេញមកក្រៅបាត់រហូតតែម្ដង។
ស្ត្រីជាប្រពន្ធជនរងគ្រោះបានរៀបរាប់បន្តទៀតថា លុះព្រឹកឡើងថ្ងៃទី១៨ ខែមេសា មានក្រុមអ្នកគ្រូពេទ្យមកប្រាប់ថាប្តីរបស់គាត់បានស្រាតខោអាវចង.កសម្លាប់ខ្លួនលើដើមចាមរី ពេលឮដូច្នេះ គាត់ក៏សុំគ្រូពេទ្យបីកូនចេញទៅមើលកន្លែងកើតហេតុ ស្រាប់តែឃើញដូចគេប្រាប់មែន ធ្វើឱ្យគាត់យំក៏យំមិនចេញដែរ ព្រោះមិននឹកស្មានថា គ្រាន់តែគាត់ហាមមិនឱ្យផឹកស្រាប៉ុណ្ណឹងសោះ រឿងអីប្តីសម្លាប់ខ្លួនបែបនេះ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យគ្រួសារយកទៅបូជានៅវត្តប្រាសាទគោកចក ស្ថិតនៅក្នុងភូមិ វាល សង្កាត់គោកចក ក្រុងសៀមរាប រួចរាល់អស់ហើយ ថែមទាំង ត្រូវបានលោកមេភូមិជូនប្រាក់ដល់ប្រពន្ធជនរងគ្រោះចំនួន៨០ដុល្លារ និងបងប្អូនប្រជាពលរដ្ឋដែលទៅមើលឃើញហើយអាណិត ក៏បានជូនប្រាក់ដល់ប្រពន្ធរបស់ជនរងគ្រោះផងដែរ ៕
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ក្មេងប្រុសជំទង់អាយុ១៧ឆ្នាំម្នាក់ ក្លាយទៅជាអ្នកបើកបររថយន្តកុងតឺន័រទាំងមិនទាន់គ្រប់អាយុនៅឡើយ ថែមទាំង...
ខេត្តសៀមរាប ៖ គ្រូពេទ្យយួនម្នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាប ធ្វើការឃាត់ខ្លួន បន្ទាប់ពីគ្រូពេទ្យរូបនោះ បានចាក់...
នៅក្នុងគម្ពីររម្ងាប់សេចក្តីក្រោធបានពន្យល់ថា ទោះជាបុគ្គលធ្វើកិច្ចការអ្វីក៏ដោយ ទង្វើរបស់គេនោះកើតអំពីទោសៈ ផលចេញមករមែងជាផលអាក្រក់ មានតែសេចក្ដីក្ដៅក្រហាយ...
រាជធានីភ្នំពេញ ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣តែងបានរួមជាមួយអាជ្ញាធរភូមិនានាមួយចំនួនទៀត បានចេញធ្វើសកម្មភាពសម្អាត បរិស្ថានដោយការបោសសម្អាតនិងកើបដី ព្រមទាំង...
ផ្លូវដើរទៅរកភាពជោគជ័យតម្រូវឲ្យមនុស្សបោះបង់ភាពភ័យខ្លាចក្នុងការបរាជ័យ និងភាពខ្ជិលច្រអូស ជឿជាក់លើខ្លួនឯង រក្សាការយកចិត្តទុកដាក់ និងមិនរង់ចាំឱកាស ។ តែមានពេល...
រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការថ្កោលទោសយ៉ាងខ្លាំងពីប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ចំពោះជនបរទេសម្នាក់ដែលមកដល់កម្ពុជា ហើយបង្ហោះវីដេអូរិះគន់កម្ពុជា...
រាជធានីភ្នំពេញ ៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត កំពុងត្រួសត្រាយផ្លូវ ដើម្បីពង្រីកសេវាកម្មរបស់ខ្លួនដល់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជា ដោយផ្តល់ជូន...
ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីវ័យទើប១៤ឆ្នាំជាកូនចុងម្នាក់ដោយអត់ទ្រាំនឹងទង្វើរបស់ឪចុងមិនបានក៏ទម្លាយរឿងប្រាប់ម្តាយពីទង្វើដែលឪចុងបានចាប់រំលោភនាងអស់...
រាជធានីភ្នំពេញ ៖ យើងរួមគ្នាក្នុងស្មារតីខ្មែរជួយខ្មែរ ដែលនេះ គឺកើតចេញពីទឹកចិត្តជួយគ្នា និងចូលរួមកសាងភូមិឃុំមានសុវត្ថិភាពរបស់យើង ។ ជាក់ស្ដែងយើងបានកសាង...
ខេត្តកំពង់ចាម ៖ បណ្ដាភូមិជាច្រើនក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ត្រូវបានគេមើលឃើញថា ប្រែក្លាយទៅជាផ្លូវបេតុងស្ទើរ១០០% នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ជាការលើកឡើង...
ជាទូទៅមនុស្សតែងតែគិតថា ភាពជោគជ័យតម្រូវឲ្យពួកគេមានលុយ ឬភាពល្បីឈ្មោះ ឬតំណែងខ្ពស់ណាមួយជាដើម ។ ជាក់ស្តែងវាមិនមានបញ្ហាអ្វីទាក់ទិននឹងគោលដៅទាំងនេះទេ ប៉ុន្តែ...
ខេត្តមណ្ឌលគិរី ៖ បញ្ហាជាច្រើនត្រូវបានប្រជាពលរដ្ឋលើកឡើងរួមមាន បញ្ហាចោរកម្ម គ្រឿងញៀន ប្រព័ន្ឋទឹកស្អាត ដើម្បីដាក់ជូនមន្ត្រីជំនាញដែលចូលរួមវេទិកាសាធារណ:ថ្នាក់...
ខេត្តមណ្ឌលគិរី ៖ គ្រូពេទ្យបានរកឃើញអ្នកជំងឺអេដស៍សរុប៤៣នាក់ ក្នុងខេត្តមណ្ឌលគិរី ដោយគិតចាប់ពីខែមេសា ឆ្នាំ២០១៥ ដល់ត្រីមាសទី៣ ឆ្នាំ២០១៩ ។ លោកវេជ្ជបណ្ឌិត ប៊ុន សួរ...
ឆ្លងទន្លេកើនឡើងច្រើន រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈគោល នយោបាយគាំពារសង្គមបានធ្វើឲ្យចំនួនស្ត្រីឆ្លងទន្លេមានការកើនឡើង...
ខេត្តស្វាយរៀង ៖ នៅដើមសប្តាហ៍នេះ កម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តស្វាយរៀង ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះប្រតិបត្តិការ...
ក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខ២ លើពិភពលោកបានបញ្ចេញស្មាតហ្វូនថ្មីរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជា គឺ Huawei Y9s តម្លៃ 259USD មិនត្រឹមតែប៉ុណ្ណោះ Huawei ក៏បានផ្ដល់ជូនប្រូម៉ូ...
ខេត្តបន្ទាយមានជ័យ ៖ ជនជាតិចិនប្រុសស្រីចំនួន២៦នាក់ត្រូវបាននគរបាលចម្រុះកម្ពុជា-ចិនធ្វើការឃាត់ខ្លួននៅ២ទីតាំងផ្សេងគ្នាក្នុងក្រុងប៉ោយប៉ែតនារសៀលថ្ងៃ...
អ្នកលក់អនឡាញមិនអាចរងចាំតែការ Boost ឬផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធសង្គមដើម្បីផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មខ្លួនដល់អតិថិជនគ្រប់ពេលវេលាទេ ។ បើអ្នកចង់រក្សាភាព...
ប្រទេសថៃ ៖ មនុស្សច្រើនពាន់នាក់កាលពីថ្ងៃទី១៤ធ្នូ បានលើកគ្នាធ្វើបាតុកម្មនៅក្រុងបាងកក តាមការអំពាវនាវរបស់មេដឹកនាំប្រឆាំងសំខាន់មួយរូប លោកTHANATHORN JUANGROONGRUANGKIT ដែលនោះជា...
ខេត្តកំពត ៖ ស្រូវប្រាំងជាង៥០០ហិកតានៅក្នុងឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ដែលកំពុងប្រឈមបញ្ហារងគ្រោះដោយសារកង្វះទឹក ត្រូវបានក្រុមការងារថ្នាក់ខេត្ត...