ខេត្តកំពង់ស្ពឺ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើង ខណៈបុរសជាប្តីខឹងប្រពន្ធទៅលេងបៀផ្ទះអ្នកជិតខាង ស្រាប់តែយកដងសាំងមកចាក់ដុតប្រពន្ធ និងកូនតូចទើបអាយុ១ខួបកន្លះ បណ្តាលឱ្យប្រពន្ធ និងកូនតូចរងរបួស ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលបីវេលាម៉ោង៣និង៥៥នាទីរសៀល ថ្ងៃទិ១៧ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិពន្នរ ឃុំភ្នំតូច ស្រុកឧដុង្ក ខេត្តកំពង់ស្ពឺ ។
សេចក្តីរាយការណ៍បន្តទៀតថា ជនសង្ស័យជាប្តីឈ្មោះ ចិន ចឺ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ អាន អេង អាយុ៣៨ឆ្នាំ និងកូនឈ្មោះចឺត សំនៀង ភេទប្រុស អាយុ១ខួបកន្លះ រស់នៅជាមួយគ្នា។
សេចក្តីរាយការណ៍បន្តទៀតថា មូលហេតុដែលបណ្តាលមកពីបុរសជាប្តីខឹងប្រពន្ធទៅលេងបៀរនៅផ្ទះឈ្មោះកាង ផល់ ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅជាមួយគ្នា ក្រោយមកក៏យកសាំងកន្លះលីត្រទៅដុតនៅកន្លែងផ្ទះខាងលើ ធ្វើឱ្យឆាបឆេះប្រពន្ធ និងកូនតែម្តង ដោយប្រពន្ធរងរបួសរលាកជើងខាងស្តាំ ចំណែកកូនតូចរលាកកំប៉ះគូទ និងកំភួនជើងខាងឆ្វេង។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់បញ្ជូនមកអធិការដ្ឋាន និងដកហូតវត្ថុតាងបានដបទឹកសុទ្ធកន្លះលីត្រ១ ដែលជនសង្សយ័យកធ្វើសកម្មភាពដុតប្រពន្ធនឹងកូន។
ចែករំលែកព័តមាននេះ