ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! យក​កាំភ្លើង​គំរាម​បា.ញ់​ប្រពន្ធ

4 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​នគរបាល​ខេត្តព្រៃវែង កាលពី​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៧ មេ​សា ២០១៩ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អាវុធ​ខ្លី​កែ​ច្នៃ ដោយ​គ្មាន​ច្បាប់​អនុញាតិ និង​បាញ់​គំរាម​ប្រពន្ធ…

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​នគរបាល​ខេត្តព្រៃវែង កាលពី​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៧ មេ​សា ២០១៩ បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អាវុធ​ខ្លី​កែ​ច្នៃ ដោយ​គ្មាន​ច្បាប់​អនុញាតិ និង​បាញ់​គំរាម​ប្រពន្ធ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​មានឈ្មោះ យិ​ន អៀង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​កសិករ រស់នៅ​ភូមិ​បឹង​ត្របរ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា នៅ​ថ្ងៃខែ​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​ប្រើប្រាស់​អាវុធ​ខ្លឹ​កែ​ច្នៃ មិន​មាន​ម៉ាក​សញ្ញា​ពិតប្រាកដ បាន​បាញ់​១​គ្រាប់ ដើម្បី​គំរាម​ទៅ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន តែ​ពុំ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ណា​មា្ន​ក់​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ហើយ​នាំ​ទៅ​ប៉ុស្តិ៍​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ