ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ម្បី​តែ​ខេត្តបាត់ដំបង ក៏​រង​ការ​វាយប្រហារ​ដោយ​ខ្យល់​កន្ត្រាក់​ដែរ ខូចខាត​យ៉ាងតិច​៦០​ខ្នង​ឯណោះ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​តាម​សមត្ថកិច្ច​បាន​រាយការណ៍​ឱ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងតិច​៦០​ខ្នង ដែល​បាន​កើតឡើង​នៅ​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ មេ​សា ស្ថិត​នៅ​ក្នុងភូមិ​គោក​រកា ឃុំ​ដូន…

ខេត្តបាត់ដំបង ៖ បើ​តាម​សមត្ថកិច្ច​បាន​រាយការណ៍​ឱ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងតិច​៦០​ខ្នង ដែល​បាន​កើតឡើង​នៅ​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ មេ​សា ស្ថិត​នៅ​ក្នុងភូមិ​គោក​រកា ឃុំ​ដូន ស្រុក​គាស់​ក្រឡ តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​មនុស្ស​ទេ​។

បើ​តាម​របាយ​ការ​ណ៏​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំងក្លា វាយប្រហារ​លំនៅ​ឋាន​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។ របាយការណ៍​បឋម​ដដែល​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​ដែល​រង​ការ​ខូចខាត​សរុប​ចំនួន​៦០​ខ្នង ក្នុង​នោះ​ខូចខាត​ទាំងស្រុង​មាន​ចំនួន​១៣​ខ្នង តែ​មិន​មាន​របាយ​ការ​ណ៏​ស្ដី​ពី​ខូចខាត​ផលដំណាំ ឬ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។

សមត្ថកិច្ច​បាន​និយាយ​ថា ទីតាំង​ដែល​ជួប​គ្រោះ​មហន្តរាយ​ខ្យល់​កន្ត្រាក់​នេះ គឺ​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល ដែល​សមត្ថកិច្ច ឬ​អាជ្ញាធរ​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​ក៏​ពិបាក​ក្នុង​ការ​ទំនាក់ទំនង​ទៅ​កាន់​ពលរដ្ឋ​នៅ​តំបន់​នោះ​ដែរ ប៉ុន្តែ​យ៉ាងណា​ក្ដី ពេល​នេះ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​កំពុង​ចុះ​ទៅ​តំបន់​នោះ ដើម្បី​ពិនិត្យ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ