ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ស្រិច​ៗ លាយ​ខ្យល់​កន្ត្រាក់​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំនួន​៣​ក្រុង​/​ស្រុក

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ក្រុង​/​ស្រុក ត្រូវ​បាន​ខ្យល់​ក​ន្ទ្រា​ក់​វាយប្រហារ​យ៉ាង​ខ្លាំង បណ្តាល​ឱ្យ​មាន​របើក​ដំបូលផ្ទះ​, សាលារៀន និង​ដើមឈើ​ជា​ច្រើន​ផង​ដែរ ខណៈ​មាន​ភ្លៀង​ធ្លាក់​មក​ល្មម​ៗ​ទេ ដោយសារ​មាន​ខ្យល់​កន្ត្រាក់​ខ្លាំង ទើប​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​លំនៅ​​ដ្ឋា​ន​ប្រជាពលរដ្ឋ​តែ​ម្តង…

ខេត្តសៀមរាប ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ក្រុង​/​ស្រុក ត្រូវ​បាន​ខ្យល់​ក​ន្ទ្រា​ក់​វាយប្រហារ​យ៉ាង​ខ្លាំង បណ្តាល​ឱ្យ​មាន​របើក​ដំបូលផ្ទះ​, សាលារៀន និង​ដើមឈើ​ជា​ច្រើន​ផង​ដែរ ខណៈ​មាន​ភ្លៀង​ធ្លាក់​មក​ល្មម​ៗ​ទេ ដោយសារ​មាន​ខ្យល់​កន្ត្រាក់​ខ្លាំង ទើប​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​លំនៅ​​ដ្ឋា​ន​ប្រជាពលរដ្ឋ​តែ​ម្តង កាលពី​ម៉ោង​៤​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៩ ប៉ុន្តែ​សំណាងល្អ មិន​មាន​នរណា​ម្នាក់ ឬ​សត្វពាហនៈ​រង​របួស​ឡើយ​។

តាម​ប្រភព​ពី​ប៉ូលិស​ខេត្ត​បាន​ប្រាប់​ថា ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ក្រុង​/​ស្រុក ដែល​ត្រូវ​ខ្យល់​ក​ន្ទ្រា​ក់​វាយប្រហារ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​អស់​ផ្ទះសំបែង​រក​ជ្រកកោន​មិន​បាន ប៉ុន្តែ​សំណាងល្អ​គ្មាន​នរណា​ម្នាក់​រង​របួស​ឡើយ ក្នុង​ហេតុការណ៍​គ្រោះ​ធម្មជាតិ​នោះ​។ ប្រភព​បាន​បញ្ជាក់​ថា ផ្ទះ​ពលរដ្ឋ​ដែល​ត្រូវ​ខ្យល់​បោកបក់​នៅ​តាម​បណ្តា​ក្រុង​-​ស្រុក​ទាំង​៣​នោះ​មាន​ដូច​ខាងក្រោម​៖

១-​ស្រុក​ពួក ៖ ប៉ះពាល់​ចំនួន​០២​ឃុំ ក្នុង​នោះ​មាន ឃុំ​រើ​ល និង​ឃុំ​ដូន​កែវ បណ្ដាល​ឱ្យ​ខូចខាត​ដូច​ជា​៖ ឃុំ​រើ​ល របើក​ដំបូល​ចំនួន​០៥​ខ្នង រលំ​ចំនួន​០២​ខ្នង បាក់​សំ​យ៉ាប​១​ខ្នង ទ្រេត​១​ខ្នង និង​ឃុំ​ដូន​កែវ របើក​ដំបូល​ចំនួន​០៦ ខ្នង​រលំ​ចំនួន​០៣​ខ្នង ប៉ះពាល់​សាលារៀន​០១​ខ្នង​។

២ -​ស្រុក​បន្ទាយស្រី ៖ ឃុំ​ព្រះ​ដាក់​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១៥​ខ្នង មាន​របើក​ដំបូល​១៣​ខ្នង​ផ្ទះ រលំ​០១​ខ្នង ដើមឈើ​ដួល​សង្កត់​មក​លើ​ផ្ទះ​ពលរដ្ឋ​ចំនួន​០១​ខ្នង​។

៣ -​ក្រុង​សៀមរាប ក្នុង​នោះ​មាន សង្កាត់​នគរធំ​ខូចខាត​ចំនួន​០៥​ខ្នង ៖ របើក​ដំបូល​០៣​ខ្នង ដួល​រលំ​ផ្ទាល់​ដី​ចំនួន​០២​ខ្នង ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ករណី​គ្រោះ​ធម្មជាតិ​ដ៏​សាហាវ​នេះ ពុំ​បណ្តាល​ឱ្យ​មាន​មនុស្ស​របួស​អ្វី​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ