សត្វ​ឆ្មា​ខាំ​…. ត្រឹម​១​អាទិត្យ​ស្លាប់​ម្នាក់ ក្មេង​ស្រីម្នាក់​ទៀត​​កំពុង​សង្គ្រោះ​​បន្ទាន់


ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​សត្វ​ឆ្មា​ខាំ​រយៈពេល​ត្រឹមតែ​មួយ​អាទិត្យ នៅ​ភូមិ​ត្រពាំង​ស្គន់​ថ្មី ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក កាល​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៩​នេះ​។

បុរស​រង​គ្រោះ​ខាងលើ​មានឈ្មោះ ពៅ មល់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ស្គន់​ថ្មី ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​។

បើ​តាម​ស្ត្រី​ឈ្មោះ​ហែម ស៊ីនួន អាយុ​៣៦​ឆ្នាំ ត្រូវជា​ប្រពន្ធ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១២ ខែមេសា ប្តី​របស់​គាត់​ត្រូវ​សត្វ​ឆ្មា​ខាំ​ចំ​ដៃ ខណៈ​ដែល​ទៅ​លេង​ផ្ទះ​ម្តាយ​គាត់​នៅ​ភូមិ​ជាមួយ​គ្នា ហើយ​ក្រុម​គ្រួសារ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ជំរុញ​ញ​ឲ្យ​ប្តី​គាត់​ទៅ​ជួប​គ្រូពេទ្យ ប៉ុន្តែ​ប្តី​របស់​គាត់​ពុំ​ព្រមទៅ​ជួប​គ្រូពេទ្យ​ទេ ទោះបីជា​មាន​បងប្អូន​ជួយ​ចេញថ្លៃ​សេវា​ព្យាបាល​ក៏​ដោយ ក៏​គាត់​នៅ​តែ​ពុំ​ព្រមទៅ​ជួប​គ្រួ​ពេទ្យ​ទេ​។ លុះ​រហូត​មក​ដល់​ថ្ងៃ​ទី​១៦ មេ​សា ជំងឺ​ចាប់ផ្តើម​ធ្វើទុក្ខ​ដែល​មាន​អាកា​រៈ​ក្តៅ​ខ្លាំង ខ្លាច​ទឹក ខ្លាច​ខ្យល់ ខ្លាច​ពន្លឺ ដូច​កាល​កុមារី​ម្នាក់​ដ​ស្លាប់​ដោយសារ​ឆ្មាំ​ខាំ​នៅ​ក្រុង​បា​វិត​កាល​អំឡុង​ខែ​មុន​ចឹ​ង​ដែរ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ដោយ​ជន​រង​គ្រោះ​មាន​អាកា​រៈ​ក្តៅ​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មេ​សា ក្រុម​គ្រួសារ​សម្រេចចិត្ត​ដឹក​ជន​រង​គ្រោះ​តាម​ម៉ូតូ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក ស្រុក​ប្រតិបត្តិ​រមាស​ហែក តែ​អកុសល​ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​នៅ​តាម​ផ្លូវ​។ នេះ​ដោយសារ​តែ​មានការ​ធ្វេសប្រហែស​របស់​ជន​រង​គ្រោះ​ដោយ​គិត​ថា ជា​ឆ្មា​របស់​ខ្លួនឯង​នៅ​ក្នុងផ្ទះ​មិន​ដែល​ឃើញ​មាន​ជំងឺ​ទេ​។ ហើយ​ពេល​ឆ្មា​ខាំ​នោះ ដោយ​ខ្លួន​លូកដៃ​ទៅ​អង្អែល​លេង​ដូច​សព្វដង ពេល​ទៅ​លេង​ផ្ទះ​ម្តាយ​តែងតែ​យកដៃ​ទៅ​អង្អែល​ប្រឡែង​ជាមួយ​ឆ្មា​ដោយ​នឹក​ស្រឡាញ់ ក៏​ត្រូវ​ឆ្មា​ខាំ​តែ​ម្តង​។

ដោយឡែក​មាន​ករណី​ក្មេង​ស្រី​ម្នាក់​ទៀត ត្រូវ​សត្វ​ឆ្មា​ខាំ​ដែរ​នៅ​ថ្ងៃ​ទី​១៦ ខែមេសា កន្លង​ទៅ កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។ បើ​តាម​លោក ស៊ូ​ម៉ុ​ល អភិបាលរង​ស្រុក​រមាស​ហែក បាន​ឲ្យ​ដឹង​ថា មាន​ករណី​ឆ្មា​ខាំ​ក្មេង​ស្រី​ម្នាក់​ទៀត​ឈ្មោះ សំ រស្មី ភេទ​ស្រី អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈ្នាង ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក ករណី​ខាងលើ​នេះ​លោក​ស៊ូ ម៉ុ​ល បាន​ឲ្យ​អាណាព្យាបាល​យក​ទៅ​ពេទ្យ​ជា​បន្ទាន់​ដើម្បី​ទប់ស្កាត់ និង​ចាក់​ថ្នាំ​បង្ការ​។ ហើយ​នៅ​ខេត្តស្វាយរៀង គឺ​មាន​សត្វ​ឆ្មា​ខាំ​មនុស្ស​ស្លាប់​២​នាក់ ក្នុង​នោះ​ស្រី​១​នាក់ និង​របួស​ម្នាក់​កំពុង​សង្គ្រោះ​បន្ទាន់​ក្នុង​ឆ្នាំ​២០១៩​នេះ សូម​ប្រុង​ប្រ​យ​ត្ន័​កុំ​នៅ​ជិត​សត្វ​ឆ្មា​៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ