ប្រជាជនខ្មែរជាង២សែនកើតជំងឺលើសឈាម
- ភ្នំពេញ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលមួយរូបបាននិយាយនៅថ្ងៃនេះថា ជំងឺឡើងសម្ពាធឈាមដែលយើងច្រើនហៅកាត់ថា លើសឈាម គឺជាជំងឺដ៏គំរាមកំហែងមួយសម្រាប់ប្រជាជនកម្ពុជា ហើយមានប្រជាពលរដ្ឋចំនួនរហូតដល់ជាង២,២សែននាក់បានកើតមានជំងឺលើសសម្ពាធឈាមនៅឆ្នាំ២០១៨។
មន្ត្រីរូបនេះបាននិយាយថា នៅក្នុងឯកសាបូកសរុបការងាររបស់ក្រសួងសុខាភិបាលដែលលោកបានឃើញនោះបង្ហាញថា ករណីពិគ្រោះជំងឺឡើងសម្ពាធឈាមកាលពីឆ្នាំ២០១៨ មានចំនួន២២៣ ៣៦១នាក់។ ក្នុងចំណោមនោះស្ត្រីមានចំនួនច្រើនជាងបុរស ដោយស្ត្រីមានចំនួន ១៤០ ៥៧៣នាក់។
របាយការណ៍នោះក៏បានបង្ហាញថា មនុស្សជាង១២០នាក់បានស្លាប់ដោយសារជំងឺឡើងសម្ពាធឈាម។ ចំនួនអ្នកកើតជំងឺឡើងសម្ពាធឈាមអាចមានច្រើនជាងនេះ ខណៈដែលមានប្រជាជនកម្ពុជាជាច្រើនទៅពិនិត្យជំងឺនៅតាមមន្ទីរពេទ្យ ឬគ្លីនិកឯកជន។ មន្ត្រីជាន់ខ្ពស់រូបនោះក៏ឱ្យដឹងផងដែរថា អ្នកមានជំងឺបេះដូងសរសៃឈាមដែលបានមកពិគ្រោះជំងឺមានចំនួនសរុប ២៧០២៩នាក់៕
ចែករំលែកព័តមាននេះ