ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ក្បាលកោះ​ម្នាក់​ចុះ​ឃាត់​ក្មេង​ស្ទាវ​វាយ​គ្នា​មិន​ព្រម​ស្តាប់ ផ្ទុះអាវុធ​របួស​៣​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​មួយ​រូប​បម្រើ​ការងារ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ក្បាល​កោះ ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ផ្ទុះអាវុធ​មួយ​គ្រាប់ ដើម្បី​បំបែកហ្វូង​ក្រុម​ក្មេង​ស្ទាវ​វាយ​គ្នា បណ្តាល​ឱ្យ​ពលរដ្ឋ​ចំនួន​៣​នាក់​ត្រូវ​រង​របួសធ្ងន់​ស្រាល នៅ​ចំណុច​ភូមិ​ព្រែក​ធំ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នគរបាល​មួយ​រូប​បម្រើ​ការងារ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ក្បាល​កោះ ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ផ្ទុះអាវុធ​មួយ​គ្រាប់ ដើម្បី​បំបែកហ្វូង​ក្រុម​ក្មេង​ស្ទាវ​វាយ​គ្នា បណ្តាល​ឱ្យ​ពលរដ្ឋ​ចំនួន​៣​នាក់​ត្រូវ​រង​របួសធ្ងន់​ស្រាល នៅ​ចំណុច​ភូមិ​ព្រែក​ធំ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ កាលពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០១៩ កន្លង​ទៅ ។

មន្ត្រី​នគរបាល​រូប​នោះ ឈ្មោះ​ម៉ាត់ រតនា អាយុ​ជាង​៣០​ឆ្នាំ ហើយ​ត្រូវ​បាន​ក្រុម​ពលរដ្ឋ​អះអាង​ថា ជា​នគរបាល​ដែល​ក្រ​អើត​ក្រ​ទោម​កោង​កាង​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ក្បាលកោះ​បំផុត ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ គឺ​មានការ​ដាក់​ធុង​ប៉ាស់​រាំ​លេង​កម្សាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ប៉ុន្តែ​ការ​រាំ​លេង​នោះ ស្រាប់តែ​បង្ក​ឱ្យ​កើត​មាន​ជា​ជម្លោះ​វាយតប់​គ្នា​ពី​សំណាក់​ក្រុម​ក្មេង​ស្ទាវ​ដែល​ចូល​ទៅ​រាំ​លេង ។ កំឡុង​កើត​មានការ​វាយ​តប់​គ្នា គេ​ស​ង្គេ​ត​ឃើញ​វត្តមាន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ក្បាលកោះ​មួយ​ក្រុម​មាន​គ្នា​៤​ទៅ​៥​នាក់​ចុះ​ទៅ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ ដើម្បី​ទប់ស្កាត់​ការ​វាយតប់​គ្នា​ពី​សំណាក់​ក្រុម​ក្មេង​ស្ទាវ ប៉ុន្តែ​ដោយសារ​ស្ថានការណ៍​មាន​ភាព​ផ្ទុះ​ហិង្សា​កាន់តែ​ខ្លាំង​ពេក មន្ត្រី​នគរ​បាល​ឈ្មោះ​ម៉ាត់ រតនា បាន​ដក​កាំភ្លើង​បាញ់​ភ្ចុ​ច​ផ្លូវ​ប៉េ​តុង បណ្តាល​ឱ្យ​គ្រាប់កាំភ្លើង​ខ្ទាត​ផ្លា​ត​ចំ​មនុស្ស​ចំនួន​៣​នាក់​រង​របួស ក្នុង​នោះ​ម្នាក់​ធ្ងន់ ២​នាក់​ស្រាល ។

ជុំវិញ​ករណី​ផ្ទុះអាវុធ​ខាងលើ​នេះ នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ក្បាលកោះ លោក​អ៊ុ​ន ប៊ុ​ន​ណា ថ្លែងប្រាប់​កោះសន្តិភាព​តាម​រយៈ​ទូរស័ព្ទ​នៅ ព្រឹក​ថ្ងៃ​ទី​១៨ ខែមេសា​នេះ​ឱ្យ​ដឹង​ថា ករណី​ផ្ទុះអាវុធ​ខាងលើ​នេះ គឺ​កូនចៅ​របស់​លោក​ផ្ទុះ​ដោយ​អ​ចេតនា​នោះ​ទេ ពោល​គឺ​កំឡុង​ពេល​ដែល​នគរបាល​អន្តរាគមន៍​ឃាត់​ក្រុម​ក្មេង​ស្ទាវ​ដែល​វាយ​គ្នា​នើ ក្នុង​នោះ​មាន​អ្នកខ្លះ​ជា​មន្ត្រី​យោធា​ផង​ដែរ ។

ហើយ​ពួក​គេ​ពុំ​ព្រម​ស្តាប់​ការ​សម្របសម្រួល​របស់​សមត្ថកិច្ច​ឡើយ និង​ប្រុង​ប្រើ​ហិង្សារ​ទៅ​លើ​ក្រុម​សមត្ថកិច្ច​ទៀត​ផង ជា​ហេតុ​ធ្វើ​អោយ​កូនចៅ​របស់​លោក ម៉ាត់ រតនា បាន​ដក​កាំភ្លើង​ចេញពី​ចង្កេះ​អា​មេ​គំរាម​ទៅ​លើ​ពួក​គេ​ដោយ​ពុំ​បាន​បាញ់​នោះ​ទេ ហើយ​ក៏​ដាក់​ចូល​ទៅ​ក្នុង​ស្រោម​កាំភ្លើង​វិញ ប៉ុន្តែ​ពេល​ដាក់​ចូល​ស្រោម​នៅ​ចង្កេះ​វិញ​នោះ ដោយ​ពុំ​បាន​បិទ​សោ​កាំភ្លើង ជា​ហេតុ​បណ្តាល​ឱ្យ​រាលកៃ​ផ្ទុះ​មួយ​គ្រាប់ ហើយ​ខ្ទាត​គ្រាប់កាំភ្លើង​ចំ​ពលរដ្ឋ​រង​របួស​តែ​ម្តង​ទៅ ។

លោកនាយ​ប៉ុស្តិ៍​បញ្ជាក់​ថា ករណី​នេះ​មន្ត្រី​នគរបាល​របស់​លោក​ដែល​បាន​ផ្ទុះអាវុធ​នើ បាន​ចរចា​សំណង​សម្របសម្រួល​ជាមួយ​ជន​រង​គ្រោះ​ទាំង​អស់ហើយ ហើយ​ក្រុម​ជន​រង​គ្រោះ​ក៏​សម្រេច​ទទួលយក​ការ​សម្របសម្រួល​បញ្ចប់រឿង ដោយ​មិន​មានការ​ប្តឹងប្តល់​នោះ​ឡើយ​។
ជុំវិញ​ករណី​ខាងលើ​នេះ ក្រុម​ពលរដ្ឋ​លើក​ឡើង​ថា ជា​ករណី​ផ្ទុះអាវុធ​ដោយ​ចេតនា ពោល​គឺ​មន្ត្រី​នគរបាល​រូប​នោះ​ដក​កាំភ្លើង​បាញ់​ភ្ជុ​ច​ដី ហើយ​ខ្ទាត​គ្រាប់កាំភ្លើង​ត្រូវ​ពលរដ្ឋ​បណ្តាល​ឱ្យ​រង​របួស ខណៈ​ដែល​លោក​ប៉ុស្តិ៍​បញ្ជាក់​ថា ជា​ការ​ផ្ទុះ​ដោយ​អ​ចេតនា​ទៅ​វិញ ។

ចំណែក​អធិការរង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ លោក​ម៉ៅ សឿ​ត ក៏​បាន​បញ្ជាក់​មក​កាន់​កើ​សន្តិភាព​ដូច​គ្នា​ទៅ​នឹង​លោកនាយ​ប៉ុស្តិ៍​ក្បាលកោះ ថា ករណី​នេះ គឺជា​ករណី​រាលកៃ​ដោយ​អ​ចេតនា​ប្រាកដ​មែន ពុំ​មែន​ជា​ករណី​ដែល​មាន​ចេតនា​ប៉ង​បាញ់​គំរាម​លើ​ក្រុម​ពលរដ្ឋ​ដែល​កំពុង​មាន​ជម្លោះ​នោះ​ឡើយ ។

យ៉ាងណាមិញ ជុំវិញ​ករណី​ខាងលើ​នេះ មជ្ឈដ្ឋាន​ទូទៅ​សម្តែង​អារម្មណ៍​សោកស្តាយ និង​មិន​ពេញចិត្ត​បំផុត​ចំពោះ​កំសោយ​នៃ​ការ​ចុះ​អន្តរាគមន៍​ពី​សំណាក់​ក្រុម​មន្ត្រី​នគរបាល​ខាង​លើ ដែល​មានការ​ធ្វើ​ប្រហែស​រហូត​មានការ​ផ្ទុះអាវុធ​បង្ក​ឱ្យ​មាន​រង​របួស​បែប​នេះ ។ ពលរដ្ឋ ដាក់​សំណួរ​ថា ចុះបើ​ថ្ងៃ​ខាង​មុខ អាច​កើត​មានការ​ធ្វេសប្រហែស​ដូច​ករណី​ខាងលើ​ទៀត តើ​អាច​នឹង​មាន​មនុស្ស​ត្រូវ​រង​របួស​បន្ត​ទៀត ឬ​ក៏​ត្រូវ​បាត់បង់​អាយុជីវិត​ដោយសារ​ការ​ធ្វេសប្រហែស​របស់​អស់លោក​ជា​អ្នក​អនុវត្ត​ច្បាប់?

ដូច្នេះ​ហើយ ក្រុម​នគរបាល​ដែល​ជា​មេ​កើយ ឬ​ក៏​ប្រធាន​អង្គភាព ដែល​មាន​លោក​អធិការ​នគរបាល​ខណ្ឌ​ដែល​ជា​អ្នកដឹកនាំ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ គួរ​ណាស់​មាន​វិធានការ ឬ​ក៏​ការ​ដាក់​វិន័យ​ណាមួយ​លើ​មន្ត្រី​នគរបាល​រូប​នោះ ដើម្បី​ជា​ការ​ដាក់ទោស​ចំពោះ​កំហុស​ខុសឆ្គង​ដែល​រូបគេ​បាន​ប្រព្រឹត្តិ​ខុស​ចំពោះ​ក្រុម​ប្រជាពលរដ្ឋ​ធម្មតា ពិសេស​ករណី​ខាងលើ​ជាក់ស្តែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ