៤,៤លាននាក់ជំពាក់លុយធនាគារ ឬម្រីក្រូហិរញ្ញវត្ថុ
- ភ្នំពេញ
ប្រជាជនខ្មែរជំពាក់លុយធនាគារមានចំនួនជាង២,៦លាននាក់ ខណៈដែលមនុស្សជំពាក់លុយស្ថាប័នមីក្រូហិរញ្ញវត្ថុមានចំនួន១,៨លាននាក់។ នេះបើយោងតាមឯកសារផ្លូវការមួយរបស់រដ្ឋាភិបាលដែលកោះសន្តិភាពទទួលបាន។
បើតាមឯកសារនោះបានអោយដឹងថា បច្ចុប្បន្នកម្ពុជាមានធនាគារចំនួន៤៣ ហើយចំនួនប្រាក់ឥណទានបានមានចំនួន២៤,៥ពាន់លានដុល្លារ។ ចំណែកអ្នកខ្ចីប្រាក់បានកើនដល់២,៦លានគណនី។ រីឯស្ថាបន័មីក្រូហិរញ្ញវត្ថុវិញ មានចំនួន៧៩គ្រឹស្ថាន ដោយផ្តល់ឥណទានចំនួន៥៤០០លានដុល្លារដល់អតិថិជនចំនួន១,៨លាននាក់។
ដោយផ្អែកលើចំនួននេះ មានន័យថា ក្នុងចំណោមប្រជាជនកម្ពុជា១៦លាននាក់ គឺមានចំនួន ៤,៤លាន នាក់ជំពាក់លុយធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ៕
ចែករំលែកព័តមាននេះ