ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូលរួម​កំសាន្ត​តាម​រមណីយដ្ឋាន​នានា​ប្រមាណ​ជាង​៤​លាន​នាក់​ឯណោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ឯក​សក្តិ ២៥៦៣ បងប្អូន​ប្រជា​ព​រដ្ឋ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូលរួម​កំសាន្ត​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត និង​តាម​រមណីយដ្ឋាន​ទេសចរណ៍​ប្រមាណ​ជាង​៤​លាន​នាក់ (​មិន​ទាន់​គិតដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​កំសាន្ត​តាម​វត្ត​អារាម…

រាជធានី​ភ្នំពេញ ៖ រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំកុរ ឯក​សក្តិ ២៥៦៣ បងប្អូន​ប្រជា​ព​រដ្ឋ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូលរួម​កំសាន្ត​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត និង​តាម​រមណីយដ្ឋាន​ទេសចរណ៍​ប្រមាណ​ជាង​៤​លាន​នាក់ (​មិន​ទាន់​គិតដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​កំសាន្ត​តាម​វត្ត​អារាម សាលារៀន តាម​ភូមិ​ប្រមាណ​ជាង​៣​លាន​នាក់​ផង​ទៀត​) ។

នេះ​បើ​យោង​តាម​របាយការណ៍​ប​ថម​របស់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​តាម​ការ​វាយតម្លៃ​ជំហាន​ដំបូង ភ្ញៀវ​ទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ដើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​សំខាន់​ៗ និង​តាម​ទីកន្លែង​ប្រារព្ធ​ព្រឹត្តិការណ៍​សង្ក្រាន្ត​សំខាន់​ៗ នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ថ្ងៃ​ទី​១៤-១៦ ខែមេសា មាន​ចំនួន​សរុប​ប្រមាណ​៤.៧២៦.៦០២​នាក់ កើនឡើង​៦៧.០២% ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៤.៦៣៩.៣៤១​នាក់ កើនឡើង​៦៦.៤០%, ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៨៣.១២៣​នាក់ កើនឡើង​៩៨.២៧%។

ភ្ញៀវ​ទេសចរ​ក្នុង​ថ្ងៃ​ទី​១ នៃ​ពិធីបុណ្យ​ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា មាន​ភ្ញៀវ​សរុប​ចំនួន​ប្រមាណ​​៨១៦.៤៩៦​នាក់ កើនឡើង​៩.៤០% ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ប្រមាណ​៧៨៣ ៦៣២ នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ប្រមាណ​៣២.៦៦៤ នាក់​។ ថ្ងៃ​ទី​២ នៃ​ពិធីបុណ្យ​ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែមេសា មាន​ភ្ញៀវ​សរុប​ចំនួន​ប្រមាណ​១.៦០៩.៧២១​នាក់ កើនឡើង​២៨.៣៣% ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ប្រមាណ​១.៥៨២.១២៩​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ប្រមាណ​២៧.៤៧៤​នាក់​។ ចំណែក​ថ្ងៃ​ទី​៣ នៃ​ពិធីបុណ្យ​ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែមេសា​មាន​ភ្ញៀវ​សរុប​ចំនួន​ប្រមាណ​២.២៧៥.១៨៥​នាក់ កើនឡើង​ប្រមាណ​១៥៩.៨៥% ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ប្រមាណ​២.២៧៣.១៨០​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ប្រមាណ ២២.៩៨៥​នាក់​។

ជា​ការ​គួរ​ឲ្យ​កត់សម្គាល់ តួលេខ​ខាងលើ គឺ​គ្រាន់តែ​ជា​ការ​ប៉ាន់ស្មាន​ជំហាន​ដំបូង​សម្រាប់​គោលដៅ​ទេសចរណ៍​សំខាន់​ៗ និង​តាម​ទីកន្លែង​ប្រារព្ធ​ព្រឹត្តិការណ៍​សង្ក្រាន្ត​សំខាន់​ៗ ដោយ​មិន​ទាន់​គិត​ពី​ចំនួន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​គោលដៅ​បន្ទាប់បន្សំ​នានា​ដូច​ជា​វត្ត​អារាម សាលារៀន ភូមិ ឃុំ ស្រុក និង​ទីប្រជុំជន​នានា ដែល​មាន​ចំនួន​មិន​តិច​ជាង​៣​លាន​នាក់​ទេ សម្រាប់​៣​ថ្ងៃនេះ​បន្ថែម​ពីលើ​ចំនួន​ខា​ងលើ​។

លោក​ថោ​ង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍​បាន​គូសបញ្ជាក់​ថា ការ​ចូលរួម​កំសាន្ត​ដ៏​ច្រើន​កុះករ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​នេះ បាន​បញ្ជាក់​កាន់តែ​ច្បាស់​ណាស់​ថា ប្រជាពលរដ្ឋ​យើង​ពេញចិត្ត​នឹង​សភាពការណ៍​ប្រទេស​ជាតិ​បច្ចុប្បន្ន ពេញចិត្ត​នឹង​គាំទ្រ​ដាច់ខាត​ចំពោះ​​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ​របស់​សម្តេច​តេ​ជា ហ៊ិ​ន សែន ។

ប្រជាពលរដ្ឋ​ពិត​ជា​ត្រូវការ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍ គ្រប់​ទីកន្លែង មិន​ថា តាម​រមណីយដ្ឋាន ទេសចរណ៍ ប៉ុន្តែ​តាម​វត្ត​អារាម សាលារៀន តាម​ភូមិ តាម​ផ្ទះសំបែង ។​ល​។ គឺ​គ្រប់​គ្រួសារ​សុទ្ធតែ​បាន​ចូលរួម​យ៉ាង​សប្បាយ​រីករាយ​ក្នុង​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​របស់​ខ្លួន​ប្រកបដោយ​ស្មារតី​គោរព​ស្រឡាញ់​ប្រពៃណី​វប្បធម៌​របស់​ខ្លួន មានការ​យល់​ដឹង​កាន់តែ​ច្រើន​អំពី​វប្បធម៌ ប្រពៃណី​ជាតិ ស្គាល់​តម្លៃ​បរិស្ថាន ផ្តល់​ភាព​កក់ក្តៅ​ជិត​ស្និទ្ធ​ដល់​ទេសចរ​ជាតិ​និង​អន្តរជាតិ សមត្ថកិច្ច​គ្រប់​ផ្នែក គ្រប់​ជាន់ថ្នាក់ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​ក្ន​ង​ការ​រៀបចំ​ចាត់តាំង​ព្រឹ​ត្ត​ការណ៍​ស​ង្ក្រា​ន​បាន​ល្អ​។

នៅ​តាម​ផ្ទះសំបែង និង​តាម​ក្រុម​តូច​ៗ​ខ្លះ ប្រជាពលរដ្ឋ​បាន​ទិញ​ធុងបាស់​ទំនើប​ប្រើ​ប្រពន្ធ Bluetooth យ៉ាង​ងាយស្រួល​។ នៅ​តាម​វត្ត​អារាម តាម​ភូមិដ្ឋាន កំលាំង​ប្រជា​ការពារ​បាន​បំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន​បាន​ត្រឹមត្រូវ​ល្អ​ណាស់​។ និយាយ​រួម​បងប្អូន​ប្រជាពលរដ្ឋ​យើង​សប្បាយ​ណាស់​ឆ្នាំ​នេះ សប្បាយ​នឹង​សុខ​សន្តិភាព សប្បាយ​នឹង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ​។

អ្វី​ៗ​វា​បញ្ជាក់​ច្បាស់​នៅ​ពេល​នេះ ទោះបី​កន្លង​មក​គេ​ធ្លាប់​និយាយ​ថា នៅ​ស្រុក​ខ្មែរ​ហាក់ដូច​មាន​បុណ្យចូលឆ្នាំ​ច្រើន តែ​ពេល​នេះ​បានឃើញ និង​បញ្ជាក់​ច្បាស់​ហើយ​ថា ខ្មែរ គឺជា​ខ្មៃ​រ គឺ​ជា​ប្រជាជាតិ​មួយ​ដែល​ធ្លាប់​មានអម្បូរ​ពូជពង្ស និង​វប្បធម៌​ប្រពៃណី​ដ៏​ថ្លៃថ្នូរ​រុងរឿង​។ ក្រោម​​ម្លប់​នៃ​សន្តិភាព និង​ការ​រីក​ចំរើន ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មានការ​អភិវឌ្ឍ ដែល​បាន​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​រីករាយ ព្រមទាំង​បាន​ធ្វើ​ឲ្យ​ការ​រៀបចំ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​ល្អ និង​ឆ្លុះ​បញ្ចាំង​ពី​អត្តសញ្ញាណ​ខ្មែរ​ពិត​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ