ព្រឹក​នេះ ប្រកាស​ផ្លាស់​ប្តូរ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ថ្មី


ខេត្តបន្ទាយមានជ័យ ៖ អភិបាលក្រុង​ប៉ោយ​ប៉ែ​តទី​3 ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​18 មេ​សា 2019​នេះ នៅ​សាលាក្រុង​ប៉ោយ​ប៉ែ​ត ក្រោម​អធិបតីភាព​លោក សួន បវរ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​, លោក​គោ ស៊ុំ​សា​រឿ​ត អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមានជ័យ និង​ថ្នាក់ដឹកនាំ​តំណាង​ក្រសួង​មួយ​ចំនួន និង​មានកា​ចូលរួម​ពី​មន្ត្រី​សមត្ថកិច្ច​មក​ពី​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​និង​ក្រុង​ប៉ោយ​ប៉ែ​ត​ជា​ច្រើន​នាក់​ផង​ដែរ​។

លោក សាន ស៊ា​ន​ហូ ត្រូវ​បាន​ចូល​និវត្ត​ន៌​ដាក់​ជំនួស​វិញ គឺ​លោក គាត ហ៊ុ​ល អតីត​ចៅសង្កាត់​ផ្សារ​កណ្តាល ជា​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​។

គួរ​បញ្ជាក់​ថា ក្រោយ​ពី​អតីត​ស្រុក​អូរ​ជ្រៅ ប្រែ​ក្លាយជា​ទីក្រុង​ប៉ោយ​ប៉ែ​ត មានកា​តែងតាំង​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ចំនួន​3​នាក់​មក​ហើយ ដោយ​អភិបាលក្រុង​ទី​01 គឺ​លោក ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាល​ទីក្រុង​ទី​02 លោក​សាន ស៊ា​ន​ហូ និង​លើក​ទី​03​នេះ គឺ​លោក​គាត ហ៊ុ​ល អតីត​ចៅសង្កាត់​ផ្សារ​កណ្តាល​៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ