ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យចូលឆ្នាំ​ខ្មែរ​៣​ថ្ងៃ សំរាម​ជា​ច្រើន​គរ​ជា​គំនរ​នៅ​តាម​ដងផ្លូវ​២៧១

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ គេ​ស​ង្គេ​ត​ឃើញ​ថា សំរាម​មួយ​ចំនួន​ធំ​ត្រូវ​គរ​ជា​គំនរ​នៅ​តាម​ដងផ្លូវ​ធំ​ៗ​ក្នុង​រាជធានី​ភ្នំពេញ ជាក់ស្តែង​ដូច​រូបភាព​ដែល​បាន​បង្ហាញ គឺ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១…

រាជធានី​ភ្នំពេញ ៖ រយៈពេល​៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ គេ​ស​ង្គេ​ត​ឃើញ​ថា សំរាម​មួយ​ចំនួន​ធំ​ត្រូវ​គរ​ជា​គំនរ​នៅ​តាម​ដងផ្លូវ​ធំ​ៗ​ក្នុង​រាជធានី​ភ្នំពេញ ជាក់ស្តែង​ដូច​រូបភាព​ដែល​បាន​បង្ហាញ គឺ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​ខណ្ឌមានជ័យ ព្រំប្រទល់​ជាមួយ​ខណ្ឌចំការមន និង​ផ្លូវ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ផង​ដែរ ។

សំរាម​ទាំង​អស់នោះ គឺ​គរ​ជា​គំនរ​បែប​នេះ ដោយសារ​មិន​មានការ​ចុះ​ទៅ​ប្រមែរ​ប្រមូល ដែល​ជា​កត្តា​បង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​អនាម័យ​តាម​ដងផ្លូវ​សាធារណៈ ជា​ពិសេស​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​តំបន់​ទាំងនោះ ដែល​ត្រូវ​ទទួល​រង​ក្លិន​មិនល្អ​ពី​គំនរ​សំរាម ព្រោះតែ​មិនដឹង​យក​ទៅ​ចោល​នៅ​ទីណា ខណៈ​ពុំ​ឃើញ​មានការ​ចុះ​ប្រមូល។

លោកយាយ​ម្នាក់​ឈ្មោះ យាយ​អ៊ុ​ច អាយុ​៦១​ឆ្នាំ រស់នៅ​តាម​បណ្តោយ​ផ្លូច​លេខ​២៧១ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ថ្លែងប្រាប់​កោះសន្តិភាព​ថា ៖ កាលពី​យប់​ថ្ងៃ​ទី​១៤ ពោល​គឺ​ថ្ងៃ​ដំបូង​នៃ​ព្រះ​រាជពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ លោកយាយ​សង្កេត​ឃើញ​ក្រុម​រថយន្ត​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ទៅ​ប្រមូល​យក​ម្តង​រួច​មក​ហើយ​ដែរ តែ​មក​ប្រមូល​នៅ​ពេល​យប់ លុះ​ក្រោយមក​រហូត​មក​ទល់​ព្រឹក​ថ្ងៃ​ទី​១៧​នេះ ក៏​ពុំដែល​ឃើញ​ទៅ​ទទួលយក​ទៀត​សោះឡើយ ទើប​ជា​ហេតុ​នាំ​អោយ​សំរាម​ដែល​សល់​ពី​ការ​ប្រើប្រាស់​របស់​ប្រជាជន​នៅ​តំបន់​នោះ នាំ​គ្នា​យក​ទុក​ចោល​លើ​ដងផ្លូវ​គរ​ជា​គំនរ​តែ​ម្តង​ទៅ ។

លោកយាយ​បន្ត​ថា ការ​ដែល​មិន​បានឃើញ​រថយន្ត​ស៊ិ​ន​ទ្រី ឬ​ក្រុម​អ្នក​ប្រមូល​សំរាម ចុះ​មក​ទទួលយក​សំរាម​បែប​នេះ គឺ​ប្រហែល​មក​ពី​ពួក​គេ​ត្រូវ​ចំណាយ​ពេលវេលា​ទៅ​លេង​ស្រុក​កំណើត ដើម្បី​ជួបជុំ​គ្រួសារ​សាច់ញាតិ​របស់​ពួក​គេ​ហើយ ក្នុង​ឱកាស​បុណ្យ​ទាន​បែប​នេះ ។

តែ​យ៉ាងណាមិញ លោកយាយ​សំណូមពរ​ដល់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី មេត្តា​ចុះ​ទៅ​ប្រមែប្រមូល​សំរាម​អោយ​អស់​ផង ក្រោយ​ពេល​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ត្រូវ​បាន​បញ្ចប់ ចៀស​វាង​ការ​ចុះ​ប្រមូល​មានការ​យឺតយ៉ាវ ជា​ហេតុ​នាំ​អោយ​សំរាម​សល់​ពី​ការ​ប្រើប្រាស់​របស់​ពល​រដ្ឋ សល់​ចេះ​តែ​ច្រើន​ៗ​ទៅ រហូត​ត្រូវ​គរ​ជា​គំនរ​សំរាម​នៅ​លើ​ដងផ្លូវ ជា​ហេតុ​នាំ​អោយ​ប៉ះពាល់​ដល់​បរិស្ថាន​អនាម័យ​តាម​ដងផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ