ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​កូន​មក​លេង​កម្សាន្ត​បុណ្យចូលឆ្នាំ​សប្បាយ បែរ​ត្រឡប់​មក​ផ្ទះ​ធ្វើ​បុណ្យសព​ទៅ​វិញ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្មេង​ប្រុស​ម្នាក់​បាន​មក​លេង​កន្លែង​ទឹកធ្លាក់​ភ្នំ​គូលែន​ជាមួយ​ក្រុម​គ្រួសារ ហើយ​ខណៈ​ពេល​ក្មេង​រង​គ្រោះ​បាន​មក​លេង​នៅ​ខាងលើ ហើយ​លោតទឹក​ទម្លាក់​ខ្លួន​ចុះ​ក្រោម ស្រាប់តែ​ធ្លាក់​ចុះ​ត្រូវ​ថ្ម ធ្វើ​ឱ្យ​ថ្ម​នោះ​បាក់​ចំ​ខ្ទង់ច្រមុះ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែមេសា…

ខេត្តសៀមរាប ៖ ក្មេង​ប្រុស​ម្នាក់​បាន​មក​លេង​កន្លែង​ទឹកធ្លាក់​ភ្នំ​គូលែន​ជាមួយ​ក្រុម​គ្រួសារ ហើយ​ខណៈ​ពេល​ក្មេង​រង​គ្រោះ​បាន​មក​លេង​នៅ​ខាងលើ ហើយ​លោតទឹក​ទម្លាក់​ខ្លួន​ចុះ​ក្រោម ស្រាប់តែ​ធ្លាក់​ចុះ​ត្រូវ​ថ្ម ធ្វើ​ឱ្យ​ថ្ម​នោះ​បាក់​ចំ​ខ្ទង់ច្រមុះ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ហេតុការណ៍​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ទឹកធ្លាក់​ភ្នំ​គូលែន (​ជាន់​ទី​៣) ក្នុងភូមិ​ព្រះ​អង្គ​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ។

ប្រភព​ពី​ប៉ូលិស​ស្រុក​ស្វាយ​លើ​ថា ជន​រង​គ្រោះ​មានឈ្មោះ ម៉ូ សា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ឪពុក​ឈ្មោះ រិ​ន រីក អាយុ​២៩​ឆ្នាំ និង​ម្តាយ​ឈ្មោះ ថន ខេន អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិប​ល្ល័​ង្គ ឃុំ​ប​ល្ល័​ង្គ ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

តាម​ប្រភព​ពី​ប៉ូលិស​ស្រុក​ស្វាយ​លើ​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១៧ មេ​សា​នេះ​ថា ករណី​ក្មេង​រង​គ្រោះ​ដែល​បាន​មក​ជាមួយ​ឪពុក​ម្តាយ និង​បងប្អូន​ដើម្បី​ដើរ​លេង​កំសាន្ត​នៅ​ខេត្តសៀមរាប ហើយ​ហួស​មក​លេង​នៅ​លើ​ខ្នងភ្នំ​គូលែន មើល​ទេសភាព និង​ងូតទឹក​លេង រហូត​មាន​មនុស្ស​ស្លាប់​ដោយសារ​លោតទឹក​លេង​នៅ​កន្លែង​ទឹកធ្លាក់​ជាន់​ទី​៣ ពិតជា​មាន​មែន​។

ប្រភព​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ក្មេង​ប្រុស​រង​គ្រោះ​បាន​លោតទឹក​លេង​នៅ​កន្លែង​ទឹកធ្លាក់​ភ្នំ​គូលែន​ជាន់​ទី​៣ ដើម្បី​លោត​ទំ​លាក់ខ្លួន​ធ្លាក់​ទៅ​ក្រោម ខណៈនោះ​មិនដឹង​កន្លែង​កើតហេតុ​ថា ខាងក្រោម​មាន​ថ្ម​នោះ​ទេ ស្រប​ពេល​ទំ​លាក់ខ្លួន​ចុះ​ក៏​ត្រូវ​ចំ​ថ្ម បណ្ដាល​ឲ្យ​ថ្ម​បាក់​ចំ​ខ្ទង់ច្រមុះ​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។ បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ