ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចឹ​ង​ទៅ​! បងប្អូន​សោះ ព្រោះតែ​រឿង​មួយ​នេះ ដុត​សល់​តែ​គ្រោងឆ្អឹង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ចិត្តខ្លាំង ព្រោះតែ​ខឹង​នឹង​ប្អូន​យក​ឡាន​ជិះ​ដើរ​លេង​គ្មាន​ការ​អនុញ្ញាតិ ស្រាប់តែ​ដុត​បំផ្លាញ​រថយន្ត​របស់​ខ្លួន​ចោល​បណ្តាល​ឲ្យ​ឆេះ​អស់ទាំង​ស្រុង​នៅ​សល់​តែ​គ្រោងឆ្អឹង បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំង​យប់ ដែល​បាន​កើតឡើង​នៅ​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ចិត្តខ្លាំង ព្រោះតែ​ខឹង​នឹង​ប្អូន​យក​ឡាន​ជិះ​ដើរ​លេង​គ្មាន​ការ​អនុញ្ញាតិ ស្រាប់តែ​ដុត​បំផ្លាញ​រថយន្ត​របស់​ខ្លួន​ចោល​បណ្តាល​ឲ្យ​ឆេះ​អស់ទាំង​ស្រុង​នៅ​សល់​តែ​គ្រោងឆ្អឹង បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំង​យប់ ដែល​បាន​កើតឡើង​នៅ​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

តាម​ប្រភព​ពី​នគរបាល​ក្រុង​សិរី​សោភ័ណ បាន​ឲ្យ​ដឹង​ថា បញ្ហា​ដុត​បំផ្លាញ​រថយន្ត​នេះ គឺ​បណ្តាល​មក​ពី​កើតរឿង​ជម្លោះ​រវាង​បុរស​ជា​បង​ឈ្មោះ ផុ​ន សក្ក​ដា ហៅ​ដា អាយុប្រមាណ​៣០​ឆ្នាំ រស់នៅ​ភូមិ​អូរ​អំបិល ក្រុង​សិរី​សោភ័ណ បាន​ខឹង​នឹង​ប្អូនប្រុស​របស់​ខ្លួន​ឈ្មោះ ផុ​ន ឧ​ភា​ល័យ ហៅ​ណា​ផា អាយុ​២៥​ឆ្នាំ ដែល​បាន​យក​ឡាន​របស់​ខ្លួន​ម៉ាក​តូ​យូ​តា​កាម​រីក ពណ៌​ត្រេ​អ៊ី ស៊េរី​២០០១ ដោយ​គ្មាន​ការ​អនុញ្ញាតិ​បើក​ជិះ​ដើរ​លេង បង្ក​ឱ្យ​មានការ​ខឹងសម្បា ។ ខណៈ​ពេល​ប្អូន​មក​ដល់​ក៏​ប៉ះ​សំដី​គ្នា​ក្លាយជា​ហិង្សា​ដុត​ឡាន​ចោល ដើម្បី​កុំ​ឲ្យ​បាន​ជិះ​ទាំងអស់​គ្នា​តែ​ម្តង​ទៅ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពី​មាន​ហេតុការណ៍​នេះ​កើតឡើង លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឲ្យ​មន្ត្រី​នគរបាល​ពន្លត់អគ្គីភ័យ​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ពន្លត់ តែ​ដោយ​អំណាច​ភ្លើង​សាំង​ឆេះ​ខ្លាំង​ហើយ​លឿន រថយន្ត​ទាំងមូល​ត្រូវ​ឆេះ​អស់​នៅ​សល់​តែ​គ្រោងឆ្អឹង ទោះ​យ៉ាង​ក៏​បាន​បាញ់​ទឹក​ពន្លត់​កុំ​ឲ្យ​មានការ​រាលដាល​ទៅ​កន្លែង​ផ្សេង​។ នេះ​មិន​ខុស​ពី​ពា​ក្ស​ចាស់​លោក​ពោល​ថា ខឹង​ខុស ខឹង​ខូច ខឹង​ខាត នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ