ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​និយាយ​ទាំង​ទឹកភ្នែក​ថា «​អស់ហើយ គ្មាន​សល់​អ្វី​ទៀត​ទេ ខិតខំ​ធ្វើការ​ទាំង​គ្រួសារ ស្រាប់តែ​ត្រូវ​រន្ទះ​…»

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ផ្ទះ​មួយ​ខ្នង​ដែល​ផ្ទះ​ម្ចាស់​ខំធ្វើការ ខ្ចី​លុយ​គេ ដើម្បី​ផ្ទះ​ធ្វើ​រួចរាល់​មិន​ទាន់​ទាំង​បាន​នៅ​ផង ស្រាប់តែ​រន្ទះបាញ់​ឆេះ​ផ្ទះ​ខ្ទេច​គ្មាន​សល់ ខណៈ​ម្ចាស់ផ្ទះ​ចាក់សោ​ចោល​ទៅ​ដេក​ផ្ទះ​ម្តាយក្មេក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ផ្ទះ​មួយ​ខ្នង​ដែល​ផ្ទះ​ម្ចាស់​ខំធ្វើការ ខ្ចី​លុយ​គេ ដើម្បី​ផ្ទះ​ធ្វើ​រួចរាល់​មិន​ទាន់​ទាំង​បាន​នៅ​ផង ស្រាប់តែ​រន្ទះបាញ់​ឆេះ​ផ្ទះ​ខ្ទេច​គ្មាន​សល់ ខណៈ​ម្ចាស់ផ្ទះ​ចាក់សោ​ចោល​ទៅ​ដេក​ផ្ទះ​ម្តាយក្មេក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ​ស្រ​ណា​ល ឃុំ​សំបួរ ស្រុក​មង្គល​បូ​រី​។

បើ​តាម​លោក​មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​សំបួរ បាន​ប្រាប់​ថា ម្ចាស់ផ្ទះ​ដែល​ត្រូវរ​ន្ទៈ​បាញ់​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​ខាងលើ​មានឈ្មោះ ងិ​វ ងិ​ក ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ និង​មាន​ប្រពន្ធ​ឈ្មោះ កេវ ថង​ឌី អាយុ​៤៥​ឆ្នាំ មានកូន​៣​នាក់ ក្នុង​នោះ​ប្រុស​ម្នាក់ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​។

បើ​តាម​ម្ចាស់ផ្ទះ​បាន​ប្រាប់​ថា ផ្ទះ​១​ខ្នង​នេះ​ទើប​ធ្វើ​រួច ហើយ​បាន​ពិធី​ឡើងផ្ទះ​រួចរាល់​បាន​២​ថ្ងៃ​ប៉ុណ្ណោះ ស្រាប់តែ​នៅ​យប់​កើតហេតុ​នោះ​គាត់​និង​ក្រុម​គ្រួ​សារបាន​ចាក់សោ​ផ្ទះ​ចោល រួច​ទៅ​ជួបជុំ​បងប្អូន​ផឹកស៊ី​មុន​ពេល​ដែល​គាត់​ត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ ហើយ​ដេក​នៅផ្ទះ​ម្តាយក្មេក​ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​របស់​គាត់​ប្រមាណ​៣០០​ម៉ែត្រ​ប៉ុណ្ណោះ​។

ស្រាប់តែ​អ្នក​ជិតខាង​រត់​ប្រាប់​ថា ផ្ទះ​គាត់​ត្រូវ​រន្ទះបាញ់​កំពុង​ឆាបឆេះ ខណៈនោះ​អ្នក​ជិតខាង​បាន​នាំ​គ្នា​ជួយ​ពន្លត់ នៅ​ពេល​ដែល​មេឃ​កំពុង​ភ្លៀង​ខ្លាំង និង​ខ្យល់​បក់​បោក​ខ្លាំង ធ្វើ​ឱ្យ​របស់​ផ្ទះ​របស់​ឆេះ​អស់ទាំង​ស្រុង ដែល​ផ្ទះ​របស់​គាត់​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី មាន​បណ្តោយ​១០​ម៉ែត្រ​ទទឹង​៨​ម៉ែត្រ និង​ទ្រព្យ​សប្ប​ត្តិ​នៅ​លើ​ផ្ទះ​ត្រូវ​ឆេះ​គ្មាន​សល់​ទេ​។

ម្ចាស់ផ្ទះ​ដដែល​បាន​យំ​សម្រក់​ទឹកភ្នែក​ថា «​គាត់​អស់ហើយ គ្មាន​សល់​អ្វី​ទៀត​ទេ ខិតខំ​ធ្វើ​ការងារ​ស្រុក​ថៃ​ទាំង​គ្រួសារ​សន្សំ​លុយ​យក​មក​ធ្វើ​ផ្ទះ ខ្វះខាត​មួយ​ចំនួន​ចងការ និង​ខ្ចី​គេ​មក​ធ្វើ​ឱ្យ​រួចរាល់​មិន​ទាន់​បាន​នៅ​ផង ហើយ​គិត​ថា​នាំ​ប្រពន្ធ​កូន​ទៅ​រក​លុយ​សងបំណុល​ដែល​ជំពាក់​គេ និង​មិន​បាន​រស់នៅ​កក់ក្តៅ​ផង ស្រាប់តែ​ត្រូវ​រន្ទះបាញ់​ឆាបឆេះ​អស់​គ្មាន​សល់​»​។

លោក​មេ​ប៉ុស្តិ៍​នគរបាល​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​រន្ទះបាញ់​ឆេះ​ផ្ទះ​ខាងលើ​នេះ គឺ​ម្ចាស់​ចាក់សោ​ចោល​ទៅ​ដេក​ផ្ទះ​ម្តាយក្មេក​មុន​ទៅ​ថៃ​ហើយ​មុនរ​ន្ទៈ​បាញ់​ឆេះ​ផ្ទះ គឺ​មាន​ភ្លៀង​កំពុង​ធ្លាក់ និង​ខ្យល់​បក់​បោក​ខ្លាំង ស្រាប់តែ​រន្ទះបាញ់​ចូល​កណ្តាល​ផ្ទះ បណ្តាល​ឆាបឆេះ និង​ដាច់​ចរន្តអគ្គិសនី​អ្នក​ជិត ហើយ​ភ្លើង​បាន​ឆេះ​ផ្ទះ និង​ខូចខាត​ទ្រព្យសម្បត្តិ​ទាំងស្រុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ