ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​មិន​នៅ​នាំ​គ្នា​ជិះ​ម៉ូតូ​គ្រវីដាវ មាន​អី​អស់លក្ខណ៍​ត្រឹម​ថ្ងៃ​ចូល​ឆ្នាំ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​អធិការដ្ឋាន​ក្រុង​បាន​លុង ធ្វើការ​ឃាត់ខ្លួន​ពី​បទ​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ជិះ​ម៉ូតូ​គ្រវីដាវ​សា​ម៉ូ​រៃ​តាម​ផ្លូវ​សាធារណៈ បង្ក​ការ​រំខាន​ដល់​អ្នក​ភូមិ ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​សមត្ថកិច្ច​ធ្វើ​ឡើង​នៅ​ម៉ោង ៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៥…

ខេត្តរតនគិរី ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​អធិការដ្ឋាន​ក្រុង​បាន​លុង ធ្វើការ​ឃាត់ខ្លួន​ពី​បទ​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ជិះ​ម៉ូតូ​គ្រវីដាវ​សា​ម៉ូ​រៃ​តាម​ផ្លូវ​សាធារណៈ បង្ក​ការ​រំខាន​ដល់​អ្នក​ភូមិ ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​សមត្ថកិច្ច​ធ្វើ​ឡើង​នៅ​ម៉ោង ៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​សង្កាត់​ឡា​បា​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី​។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ ១-​ឈ្មោះ ចាន់​ឌី រៀម ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​មិន​ពិតប្រាកដ​មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន និង​២-​ឈ្មោះ ចៀល ឡើ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​មិន​ពិតប្រាកដ មាន​ផ្ទុក​សារធាតុ​ញៀន​ក្នុង​ខ្លួន ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់​ខាងលើ​នោះ គឺ​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់ និង​ជិះ​ម៉ូតូ​គ្រវីដាវ​សា​ម៉ូ​រៃ​តាម​ផ្លូវ​សាធា​រណៈ​បង្ក​កា​រំខាន​ដល់​សុ​វត្ថ​ភាព សន្តិសុខ​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​។ ហើយ​ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវ​បាន​ឃុំ​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង និង​ធ្វើការ​ស្រាវជ្រាវ​បន្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ