ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​ចំនួន​៣​រង​ការ​វាយប្រហារ​ដោយ​​គ្រោះ​ធម្មជាតិ​នា​ល្ងាច​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ថ្ងៃ​ទី​២

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៩០​ខ្នង ក្នុង​នោះ​ខូចខាត​ទាំងស្រុង​ចំនួន​៨​ខ្នង ដោយសារ​តែ​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​លើ​ចំនួន​៣​ស្រុក គឺ​ស្រុក​ភ្នំស្រុក , ស្វាយចេក​និង​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ នៅ​ល្ងាច​ថ្ងៃ​ទី​១៥…

ខេត្តបន្ទាយមានជ័យ ៖ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៩០​ខ្នង ក្នុង​នោះ​ខូចខាត​ទាំងស្រុង​ចំនួន​៨​ខ្នង ដោយសារ​តែ​គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​លើ​ចំនួន​៣​ស្រុក គឺ​ស្រុក​ភ្នំស្រុក , ស្វាយចេក​និង​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៩ ។

បើ​យោង​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ស្រុក​ដែល​រង​នូវ​ផល​ប៉ះពាល់​ដោយ​ខ្យល់​កន្ត្រាក់​ខ្លាំង​ជាងគេ​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ម​សា​នេះ គឺ​ស្រុក​ភ្នំស្រុក ខូចខាត​ចំនួន​៧៦​ខ្នង ក្នុង​នោះ​រលំ​ដួល​ផ្ទះ​ខូចខាត​ទាំងស្រុង​ចំនួន​៥​ខ្នង​, សាលារៀន​៣​ខ្នង​, សាលាឆទាន​២​ខ្នង​។ ស្រុក​ស្វាយចេក​ចំនួន​១២​ខ្នង ក្នុង​នោះ​ខូចខាត​ទាំងស្រុង​ចំនួន​៣​ខ្នង រ​ប៉ើ​ក​ដំបូល​៩ និង​ស្រុក​មង្គល​បូ​រី ចំនួន​២​ខ្នង របើក​ដំបូល ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អធិការ​នគរបាល​ស្រុក​ភ្នំស្រុក លោក​វរសេនីយ៍ឯក យ៉​ត សុផល បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ថ្ងៃ​ទី​១៥ មេ​សា នៅ​ស្រុក​ភ្នំស្រុក ក្នុង​ឃុំ​ពន្លៃ ផ្ទៃមេឃ​មាន​ភ្លៀង​កក់ខែ​លាយឡំ​ជាមួយនឹង​ផ្គរ​រន្ទះ ខ្យល់​កន្ត្រាក់​បាន​បង្ក​ឲ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ពន្លៃ ចំនួន​៥​ភូមិ គឺ​ភូមិ​ស្វាយ​ខ្មៅ​, ភូមិ​ឈូក​អាង​, ភូមិ​តា​វង និង​ភូមិ​ពន្លៃ សរុប​ចំនួន​៧៦​ខ្នង ខូច​ទាំងស្រុង​ចំនួន​៥​ខ្នង សាលារៀន​៣​ខ្នង សាលាឆទាន​២​ខ្នង និង​របួស​មនុស្ស​ម្នាក់ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃ​ទី​១៥ មេ​សា នៅ​ស្រុក​ស្វាយចេក មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ផង​ដែរ​ដោយ​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់ ផ្គរ រន្ទះ បង្ក​ឲ្យ​លំនៅ​ឋាន​នៅ​ឃុំ​ផ្គាំ លើ​៣​ភូមិ គឺ​ភូមិ​ប្រាសាទ​វៀន ,​ថ្មគោល​,​ស្វាយស​និង​ភូមិ​តា​ដួល សរុប​ចំនួន​១២​ខ្នង រ​ប៉ើ​ក​ដំបូល តែ​ករណី​នេះ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់ ដល់​មនុស្ស​ឡើយ​។

ចំណែក​ឯក​ស្រុក​មង្គល​បូ​រី ក៏​មាន​ខ្យល់​កន្ត្រាក់​បង្ក​ឲ្យ​ខូចខាត​ផ្ទះ​របស់​ប្រជាពលរដ្ឋ នៅ​ភូមិ​គោក​ក្តួច ឃុំ​បន្ទាយ​នាង​ចំនួន​២​គ្រួសារ រ​ប៉ើ​ក​ដំបូល នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ