កក្រើកសង្ក្រាន្តព្រៃវែងម៉ង! រវាងកីឡាករជើងខ្លាំងកម្ពុជា និងកីឡាករបរទេសខ្លាំងៗមកពី៥ប្រទេស
- ភ្នំពេញ
កាលពីយប់ថ្ងៃទី១៥ មេសា ដែលជាថ្ងៃចូលឆ្នាំទី២ សង្ក្រាន្តព្រៃវែងបានរៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ឬហៅថា Khmer Fight ដោយយកកីឡាករបរទេសខ្លាំងៗមកប្រកួតជាមួយកីឡាករយ៉ាងកក្រើកសង្ក្រាន្តព្រៃវែង។ ព្រឹត្តិការណ៍នេះ ត្រូវបានបញ្ចប់យ៉ាងជោគជ័យ ដោយកីឡាករខ្មែរ បើទោះជាឈ្នះបរទេសភាគច្រើន ប៉ុន្តែគេមិនឃើញកីឡាករណាម្នាក់ដែលឈ្នះដោយមិនមានរបួស ឬវេទនានោះទេ។

កីឡាករបរទេសខ្លាំងៗ៦រូបមកពី៥ប្រទេស បានជួយអោយសង្ក្រាន្តមួយនេះ មិនត្រឹមតែទាក់ទាញខ្លាំងក្នុងស្រុកប៉ុណ្ណោះទេ សូម្បីតែនៅក្រៅស្រុកក៏តាមដាមព្រឹត្តិការណ៍នេះមិនអន់ដែរ តាមរយៈការ Comment ពេលផ្សាយផ្ទាល់លើផេក។

ខុសពីព្រឹត្តិការណ៍សង្ក្រាន្តទាំងអស់ដែលបានធ្វើឡើងនៅកម្ពុជា ក្នុងអំឡុងបុណ្យចូលឆ្នាំនេះ សង្ក្រាន្តព្រៃវែង និងប៉ុស្តិ៍លេខ៥ ហា៑នចាប់ដៃគ្នារៀបចំព្រឹត្តិការណ៍ Khmer Fight ដោយមានកីឡាករកម្ពុជា និងបរទេស មកប្រកួតគ្នាយ៉ាងកក្រើកកាលពីយប់ថ្ងៃទី១៥ មេសា ដែកជាថ្ងៃចូលឆ្នាំទី២។

កញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ទាំងផេក និងផេករបស់អន្តរជាតិផង ត្រូវគេឃើញបន្តផ្ទាល់ពីព្រឹត្តិការណ៍នេះ ទើបធ្វើអោយសង្ក្រាន្តព្រៃវែង កកកុញដោយមនុស្ស ហើយក្នុងចំណោមសង្ក្រាន្តដែលបានធ្វើឡើង សង្ក្រាន្តនេះសុះសាយជាងគេក្នុងក្រសែភ្នែកអន្តរជាតិខុសពីសង្ក្រាន្តខេត្តផ្សេង។

កីឡាករឡុង សំណាង កីឡាករ វ៉ាន់ វឿន កីឡាករ ផល សោភ័ណ្ឌ កីឡាករ ឡៅ ចន្ទ្រា កីឡាករ រឿង សោភ័ណ្ឌ និងកីឡាករ ឃុន ឌីម៉ា ដែលសុទ្ធតែជាកីឡាករល្បីៗ ត្រូវគេឃើញដាក់អោយប្រកួតជាមួយកីឡាករថៃ អ៊ីតាលី អូទ្រីស បារាំង និងឡាវជាដើម ដែលសុទ្ធតែខ្លាំង ដែលនាំអោយព្រឹត្តិការណ៍នេះកញ្ជ្រោលពេញសូម្បីតែក្នុងពិភពប្រដាល់ក្នុងស្រុក។

លោក សេង កដិកា អ្នករៀបចំព្រឹត្តិការណ៍បានអះអាងថា គឺជាមោទនភាពណាស់ ដែលកន្លងមកកម្ពុជាធ្លាប់តែបញ្ជូនកីឡាករអោយទៅប្រកួតព្រឹត្តិការណ៍ Thai Fight ដែលកីឡាករទាំងអស់ត្រូវប្រកួតអោយត្រូវនឹងលក្ខខណ្ឌរបស់ភាគីថៃ ស្រាប់តែក្នុងពេលនេះកម្ពុជា មានលទ្ធផលរៀបចំការប្រកួត Khmer Fight ដើម្បីអោយកីឡាករបរទេសមកប្រកួតតាមលក្ខន្តិកៈរបស់គណៈកម្មការរបស់កម្ពុជាវិញ។

នេះជាលើកទី២ហើយ ដែលកម្ពុជារៀបចំការប្រកួតមួយនេះ ដោយលើកទី២ រៀបចំក្នុងព្រឹត្តិការ៍បើកសម្ពោធវិមានឈ្នះៗ និងលើកទី២នេះ នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តនៅព្រៃវែង ដោយធ្វើតែមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃចូលឆ្នាំទី២ ថ្ងៃទី១៥ មេសា ចំណែកថ្ងៃទី១៤ គ្រាន់តែជាការប្រកួតរវាងកីឡាករក្នុងស្រុក និងក្នុងស្រុកប៉ុណ្ណោះ៕




































ចែករំលែកព័តមាននេះ