ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រៀវ​ណាស់​! ប្រពន្ធ​ជ្រុលដៃ ប្តី​ធ្លាយ​ពោះ​វៀត​ចេញ​ក្រៅ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ករណី​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង ខណៈ​បុរស​ជា​ប្តី​ទៅ​ផឹកស៊ី​ជាមួយ​មិត្ត លុះ​យូរ​ពេក​ប្រពន្ធ​ក៏​ទៅ​តាម ប៉ុន្តែ​ប្តី​ឱ្យមក​ផ្ទះ​មុន​ខ្លួន​ទៅ​តាម​ក្រោយ ប៉ុន្តែ​ចាំ​បាត់​ៗ លុះ​ប្តី​ត្រឡប់​មក​ក៏​ក្លាយជា​ជម្លោះ​ពាក្យ​សម្តី​ប្រវាយប្រតប់​ជាមួយ​ប្រពន្ធ ខណៈ​ប្រពន្ធ​មាន​កាន់​កាំបិត​ក៏​ជ្រុលដៃ​ចាក់​ប្តី​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ…

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ករណី​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង ខណៈ​បុរស​ជា​ប្តី​ទៅ​ផឹកស៊ី​ជាមួយ​មិត្ត លុះ​យូរ​ពេក​ប្រពន្ធ​ក៏​ទៅ​តាម ប៉ុន្តែ​ប្តី​ឱ្យមក​ផ្ទះ​មុន​ខ្លួន​ទៅ​តាម​ក្រោយ ប៉ុន្តែ​ចាំ​បាត់​ៗ លុះ​ប្តី​ត្រឡប់​មក​ក៏​ក្លាយជា​ជម្លោះ​ពាក្យ​សម្តី​ប្រវាយប្រតប់​ជាមួយ​ប្រពន្ធ ខណៈ​ប្រពន្ធ​មាន​កាន់​កាំបិត​ក៏​ជ្រុលដៃ​ចាក់​ប្តី​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រហែល​៧​យប់ ថ្ងៃ​ទី​១៤ មេ​សា ២០១៩ ស្ថិត​នៅ​ភូមិ​ជ័យ​និគម​ន៍ ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក​។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ ណា​ន ទូច អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ជ័យ​និគម​ន៍ ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក បាន​រងគ្រោះថ្នាក់​រហូត​ដល់​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ ចំណែក​ជា​ប្រពន្ធ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​កាន់​អធិការ​នគរបាល​ស្រុក​ពញាក្រែក​សួរនាំ​។

លោក អាំ វិបុល នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កណ្តោលជ្រុំ ប្រាប់​ឲ្យ​ដឹង​ថា ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ថ្ងៃ​ដំបូង បុរស​ជា​ប្តី​បា​ចេញពីផ្ទះ​ទៅ​ផឹកស៊ី​នៅផ្ទះ​របស់​មិត្តភក្តិ​ក្នុងភូមិ ដោយ​បាត់​យូរ​ពេក​ប្រពន្ធ​ទូរស័ព្ទ​និយាយ​ជាមួយ​ប្តី​ឲ្យ​ឆាប់​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ចេះ​តែ​ចាំ​បាត់​ៗ​មិនឃើញ​នោះ​ទេ ក៏​ជិះ​ម៉ូតូ​ទៅ​តាម ហើយ​ប្តី​បាន​ឲ្យ​ប្រពន្ធ​មក​មុន ចំណែក​ប្តី​មក​តាម​ក្រោយ​។

លោកនាយ​ប៉ុ​ស្ត៏​កណ្តោលជ្រុំ​ប្រាប់​បន្ត​ថា ស្រប​ពេល​ដែល​មក​ផ្ទះ​វិញ បុរស​ជា​ប្តី​ស្រវឹងស្រា និង​បាន​និយាយ​ចុះឡើង​ក៏​បង្កជម្លោះ រហូត​ដល់​ឈាន​ប្រើ​អំពើ​ហិង្សា ក្នុង​ពេល​នោះ​ប្តី​បាន​ចូល​ទៅ​ប្រវាយប្រតប់​ជាមួយ​ប្រពន្ធ​ដោយ​ក្នុង​ដៃ​របស់​ប្រពន្ធ​មានកាំបិត​ចុង​ស្រួច​មួយ​ក្នុង​ដៃ ក៏​បាន​វាស​មក​ត្រូវ​ពោះប្តី បណ្តាល​ឲ្យ​ហូរ​ឈាម ។ ហើយ​ប្តី​បាន​ប្រឹង​ព្យាយាម​ដើរទៅ​ពេទ្យ​ខ្លួនឯង តែ​ដើរទៅ​បាន​បន្តិច​ក៏​ពោះវៀន​ធ្លាយ​បាន​ចេញ​ទ្រេល​ពី​ក្នុង​ពោះ ហើយ​ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ហៅ​រថយន្ត​មក​សង្គ្រោះ​មក​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ភ្លាម​ៗ ។ ចំណែក​ប្រពន្ធ​វិញ​ត្រូវ​កម្លាំង​ប៉ុ​ស្ត៏​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​អធិការ​នគរបាល​ស្រុក​ពញាក្រែក ដើម្បី​ចាត់ការ​បន្ត​តាម​បញ្ជា​របស់​លោក​អធិការ​នគរបាល​ស្រុក ។

លោក​ឈួ​ន វុ​ទ្ធី អធិការរង​នគរបាល​ស្រុក​ពញាក្រែក​វិញ​ប្រាប់​ថា បុរស​ជា​ប្តី​ក្រោយ​ពី​បាន​គ្រួ​ពេទ្យ​សង្គ្រោះ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១៥ មេ​សា អាច​និយាយ​បាន​វិញ ហើយ​ក៏​សូម​អង្វរ​ឲ្យ​សមត្ថកិច្ច​កុំ​ចាប់​ប្រពន្ធ​របស់​ខ្លួន​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ព្រោះ​មិន​មាន​អ្នក​ណា​មើល​កូន​តូច​ៗ២​នាក់​ទេ ប្រសិនណាបើ​ប្រពន្ធ​មានទោស​។ ក្រោយមក​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក និង​សុំ​គោល​ការ​ណ៏​ពី​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​ចុះ​មក​ដល់​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​កំណត់ហេតុ​បំភ្លឺ​របស់​អ្នក​រង​គ្រោះ រួច​រាយ​ការ​ណ៏​ជូន​លោក​ព្រះរាជអាជ្ញា ពី​ករណី​ហិង្សា​ក្នុង​គ្រួសារ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ