ផ្អើល​ល្ងាច​ថ្ងៃ​ចូល​ឆ្នាំ​ទី​២ អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ

Sponsored

ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មុន​នេះ​បន្តិច ខណៈ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​នៅ​ក្នុង​ថ្ងៃ​ទី​២​នេះ មាន​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​សង់​ពី​ឈើ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​ល្ងាច នា​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្រោយ អៀង អាយ ចាស់ ស្ថិត​ក្នុងភូមិ​២ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់ផ្ទះ​ខាងលើ​មានឈ្មោះ កែន គឹ​មហា​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ហើយ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​អគ្គិភ័យ​នេះ គឺ​បណ្តាល​មក​ម្ចាស់ផ្ទះ​អ៊ុ​ជ​ធូប​នៅ​ខាងលើ ហើយ​អង្គុយ​លេង​នៅ​ខាងក្រោម​ផ្ទះ ស្រាប់តែ​មាន​ភ្លើង​ធូប​ឆាបឆេះ​បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​តែ​ម្តង​។

សេចក្តីរាយការណ៍​បន្ត​ថា ខណៈ​ពេល​នេះ​កម្លាំង​សមត្ថកិច្ច​បាន​នាំ​គ្នា​ជួយ​ទប់ស្កាត់ ដើម្បី​មិន​អោយ​រាល​ទៅ​ឆេះ​ផ្ទះ​ជិតខាង​បាន​ទាន់​ពេលវេលា ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​ចំនួន​១០​ឡាន ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ