ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​សម្រុក​ទៅ​បរិភោគ​អាហារ​នៅ​​ផ្សារ​អ៊ី​អន ខណ​:​ដែល​ភោជនីយដ្ឋាន​ជា​ច្រើន​បិទ

5 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​បាន​ស្ងាត់ជ្រងំ​តាម​ដង​ផ្លួ​វ ហើយ​ភោជនីយដ្ឋាន​ជា​ច្រើន​បាន​បិទ ដោយ​ធ្វើ​អោយ​មនុស្ស​នាំ​គ្នា​សម្រុក​ទៅ​លេង​ផ្សារ​អ៊ី​អន​ហើយ​បរិភោគ​អាហារ​នៅ​ទីនោះ​។ យុវជន ជេ​សត្តា និយាយ​ថា ដោយសារ​មេឃ​ក្តៅ​ពេក ខ្លួន​មក​បរិភោគ​អាហារ​នៅ​ផ្សារ​អ៊ី​អន ពីព្រោះ​ហាង​ជា​ច្រើន​នៅ​ភ្នំពេញ​បាន​បិទ​នៅ​ពេល​បុណ្យចូលឆ្នាំ​នេះ​។ ជេ​សត្តា…

ភ្នំពេញ​បាន​ស្ងាត់ជ្រងំ​តាម​ដង​ផ្លួ​វ ហើយ​ភោជនីយដ្ឋាន​ជា​ច្រើន​បាន​បិទ ដោយ​ធ្វើ​អោយ​មនុស្ស​នាំ​គ្នា​សម្រុក​ទៅ​លេង​ផ្សារ​អ៊ី​អន​ហើយ​បរិភោគ​អាហារ​នៅ​ទីនោះ​។

យុវជន ជេ​សត្តា និយាយ​ថា ដោយសារ​មេឃ​ក្តៅ​ពេក ខ្លួន​មក​បរិភោគ​អាហារ​នៅ​ផ្សារ​អ៊ី​អន ពីព្រោះ​ហាង​ជា​ច្រើន​នៅ​ភ្នំពេញ​បាន​បិទ​នៅ​ពេល​បុណ្យចូលឆ្នាំ​នេះ​។ ជេ​សត្តា និយាយ​ថា គាត់​ត្រូវ​កក់​តុ​ជា​មុន ដើម្បី​អាច​បរិភោគ​អាហារ​ជាមួយ​មិត្តភក្តិ​បាន​ដោយសារ​មនុស្ស​ច្រើន​ពេក​។

ដូច្នេះ បើសិនជា​មិន​ចង់​ខុស​បំណង​រង់ចាំ​យូរ​ឬ​អត់​កន្លែង​អង្គុយ​ទេ គេ​គួរតែ​កក់​តុ​តាម​ហាង​នីមួយ​ៗ ជា​មុន​ដើម្បី​អាច​មាន​កន្លែង​ទទួលទាន​អាហារ​ទាន់​ពេល​។

នៅ​ផ្សារ​អ៊ី​អន​មួយ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែមេសា គេ​សង្កេត​ឃើញ​មនុស្ស​យ៉ាង​កកកុញ ហើយ​មានការ​ពិបាក​ក្នុង​ការ​រក​កន្លែង​បរិភោគ​អាហារ​។

អាកាសធាតុ​ក្តៅ​ក៏​ក្លាយជា​មូលហេតុ​មួយទៀត​សម្រាប់​មនុស្ស​ម្នា​នៅ​ភ្នំពេញ​នាំ​គ្នា​សម្រុក​ទៅ​កាន់​ផ្សារ​អ៊ី​អន​ដែល​មាន​ម៉ា​ស៉ី​ន​ត្រជាក់​ស្រួល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ